ជោគជ័យ 2 ក្នុងពេលតែ 1 ! ម្ចាស់ហាង អេស ឃេ កំពូលគ្រឿងអលង្ការ សម្ពោធបើកហាង និងសូត្រមន្តឡើងគេហដ្ឋានថ្មី ក្នុងពេលតែមួយ (វីដេអូ)
រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ៖ ហាង អេស ឃេ កំពូលគ្រឿងអលង្ការ SK Jewelry Plus…
រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ៖ ហាង អេស ឃេ កំពូលគ្រឿងអលង្ការ SK Jewelry Plus…
រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ៖ ហាង អេស ឃេ កំពូលគ្រឿងអលង្ការ SK Jewelry Plus បើកលក់ ព្រមទាំងសូត្រមន្តឡើងផ្ទះថ្មី ក្នុងថ្ងៃតែមួយ ដែលនេះជាជោគជ័យដ៏ធំមួយសម្រាប់ អ្នកស្រី ឈាង ណាស៊ីន និងស្វាមី ។


នៅពីក្រោយភាពជោគជ័យនេះ អ្នកស្រី ឈាង ណាស៊ីន ដែលគេស្គាល់ថាជាប្អូនស្រីពៅឧកញ្ញា ឈាង រ័ត្ន និងជាអតីតសិស្សពូកែ ឥលូវនេះជាម្ចាស់ហាង អេស ឃេ កំពូលគ្រឿងអលង្ការ បានរៀបរាប់ប្រវត្តិដ៏ជូរចត់ របស់អ្នកស្រីថា៖ «កាលពីខ្ទង់ជាងពីរឆ្នាំមុន ខ្ញុំធ្លាប់មានវិបត្តិផ្លូវចិត្ត បាក់ទឹកចិត្តស្ទើតែធ្លាក់ដល់កម្រិតសូន្យ រកស៊ីក៏មិនសូវបាន ហើយឈឺក៏ឈឺទៀត ប៉ុន្តែដល់ពេលខ្ញុំចាប់ផ្តើមជឿលើថ្មធម្មជាតិ ដែលមានថាមពលស្រូបទាញល្អៗ ខ្ញុំបានទទួលបានការរីកចម្រើនច្រើន ដែលមិននឹកស្មានដល់» ។


អ្នកស្រី ឈាង ណាស៊ីន បន្តថា៖ «ដោយសារការជឿលើហុយស៊ុយ និងប្រើត្បូងថ្មធម្មជាតិនេះហើយ ទើបធ្វើឱ្យខ្ញុំមានភាពរីកចម្រើនច្រើន ទាក់ទងនឹងអារម្មណ៍ផ្លូវចិត្តល្អ យើងធ្វើការអ្វីទៅចេះតែត្រូវ រកស៊ីចេះតែដើរ ដែលធ្វើឱ្យមានភាពជោគជ័យច្រើន ។ ដោយសារខ្ញុំមានជំនឿនិងប្រើខ្លួនឯងទៅល្អ ហើយមានអតិថិជនគាំទ្ររាប់លាននាក់ ហើយការសម្ពោធបើកហាង នៅថ្ងៃនេះគឺដើម្បីបំពេញតម្រូវការអតិថិជន ដែលចង់កុម្មង់ផ្ទាល់ដល់ទីតាំងហាង ក៏ដូចជាចង់ពង្រីកទីផ្សារអោយកាន់តែធំ» ។

សូមជម្រាបផងដែរថា ហាង អេស ឃេ កំពូលគ្រឿងអលង្ការ មានទីតាំងនៅ ផ្ទះលេខ 221 ផ្លូវ 351 ភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានលក់រាយ និងបោះដុំ ដូចជា ៖


បងប្អូនមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងតាមរយៈផេកហ្វេសប៊ុក ៖ https://www.facebook.com/share/1PQGUi3Ttp/?mibextid=wwXIfr
Tiktok: https://www.tiktok.com/@skjelwery
ឬតាមរយៈលេខទូរស័ព្ទ៖ 098/060/061 22 51 51៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ