ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ TIGER នាំ​មក​សង្ក្រាន្ត​ក្លាហាន ដ៏​ធំ​មួយ ក្នុង​ចំណោម​ព្រឹត្តិការណ៍ ​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ធំ​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​សួន​វត្ត​បទុម​វ​តី

3 ម៉ោង មុន

​រាជធានីភ្នំពេញ ថ្ងៃ​ទី ២០ ខែមេសា ឆ្នាំ​ ២០២៦ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ ស្រា​បៀរ Tiger…

​រាជធានីភ្នំពេញ ថ្ងៃ​ទី ២០ ខែមេសា ឆ្នាំ​ ២០២៦ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ ស្រា​បៀរ Tiger បាន​នាំ​យក​បទ​ពិសោធន៍​ថ្មី​មួយ​មក​កាន់​រាជធានី​ភ្នំពេញ តាម​រយៈ​កម្មវិធី Tiger សង្ក្រាន្ត​ក្លាហាន ដែល​ធ្វើ​ឡើង​នៅ សួន​វត្ត​បទុម​វ​តី ​។

ចាប់ពី​ថ្ងៃ​ទី ១៥ ដល់ ១៨ ខែមេសា សួន​វត្ត​បទុម​វ​តី ​បាន​ប្រែក្លាយ​រូបរាង​មួយ​ថ្មីសម្រាប់​ព្រឹត្តិការណ៍​អបអរ​ដ៏​កក្រើករំជួល​អារម្មណ៍ ទាក់ទាញ​ទស្សនិកជន​រាប់​ម៉ឺន​នាក់​ក្នុង​រយៈពេល ៤ ថ្ងៃ​ពេញ មក​សប្បាយ​ជុំ​គ្នា ចាប់តាំងពី​រសៀល​រហូត​ដល់​យប់​ជ្រៅ ដែល​ធ្វើ​ឱ្យ​បរិវេណ​ទាំងមូល មាន​ភាព​រស់​រវើក និង​មាន​សកម្មភាព​សប្បាយ​ៗ​ជា​ច្រើន ​។

អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ​ស្ពាន​ខ្លា​គ្រហឹម ដែល​ជា​បទ​ពិសោធន៍​ថ្មី​ប្លែក​មិន​ធ្លាប់​មាន​ពី​មុន​មក ​។ មនុស្ស​ជា​ច្រើន​បាន​ឡើង​សាកល្បង ដើម្បី​បង្ហាញ​ភាព​ក្លាហាន​របស់​ខ្លួន ខណៈ​ដែល​អ្នកចូលរួម​ផ្សេង​ទៀត នាំ​គ្នា​គាំទ្រ និង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ​រីករាយ ហើយ​ក៏​មានការ​ចូលរួម ពី​សំណាក​អ្នក​បង្កើត​មាតិកា ដែល​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា នាំ​ឱ្យ​មានការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​កាន់តែ​ច្រើន ទាំង​អ្នកចូលរួម​ទស្សនា​ផ្ទាល់ និង​នៅ​លើ​បណ្តាញ​សង្គម ​។

នា​ពេល​ល្ងាច​មក​ដល់ ឆាក​ប្រគំ​តន្ត្រី​ដ៏​ធំ​ជាមួយ​បទ​ពិសោធ​ន៌​លំដាប់ថ្នាក់​អន្តរជាតិ បាន​ចាប់ផ្តើម​បន្លឺ​ឡើងជា​មួយ​ការ​សម្តែង​ដ៏​អស្ចារ្យ​ពី​សំណាក់​សិល្បៈករ និង​សិល្បៈ​ការិនី​ខ្មែរ​ជា​ច្រើន​រូប ​។ ហើយ​នេះ​ជា​លើក​ដំបូង ដែល​មាន​វត្តមាន​តារា​លំដាប់​ៗ​ប្រទេស ៣ ជំនាន់ មក​ប្រគំ​តន្ត្រី​រួម​គ្នា លើ​ឆាក Tiger សង្ក្រាន្ត​ក្លាហាន តែ​មួយ រួម​មាន លោក ព្រាប សុវត្ថិ លោកស្រី ឱ​ក សុគន្ធ​កញ្ញា លោក វណ្ណ​ដា និង​សិល្បករ សិល្បការ​នី​ដែល​មាន​ទេព​កេស​ល្យ​ជា​ច្រើន​រូប​បន្ថែម​ទៀត បង្កើត​ឱ្យ​មានការ​ផ្ទុះ​ចំណាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​មក​ចូលរួម​យ៉ាងច្រើន​កុះករ​ ។

លើស​ពី​នេះ ក៏​មាន​វត្តមាន​តារា​រ៉េ​ប​ជំនាន់​ថ្មី មក​ពី​កម្មវិធី The Next Level: RapStar រដូវ​កាល Uncaged ក្នុង​ន័យ​ចង់​ឆ្លុះ​បញ្ចាំង​ពី​កា​រវិ​វត្ត​នៃ​តន្ត្រី​ខ្មែរ​នៅ​លើ​ឆាក​តែ​មួយ​ ។

Tiger សង្ក្រាន្ត​ក្លាហាន មិនមែន​ត្រឹមតែ​ជា​កម្មវិធី​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នោះ​ទេ ប៉ុន្តែ​ជា​ព្រឹត្តិការណ៍ ដែល​នាំ​មក​នូវ​ការ​ជួបជុំ សប្បាយ​ជាមួយ​គ្នា ហ៊ាន​សាកល្បង​បទ​ពិសោធ​ន៌​ថ្មី​ៗ ហើយ​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ជាមួយ Tiger Beer ៕ អត្ថបទសហការ