ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខម្ហូប​ថ្មី​នៃ​ម្ហូប​បែប​ប្រទេស​បារាំង​នៅ​ភ្នំពេញ ​៖ ភោជនីយដ្ឋាន La Pergola

5 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជធានី​ភ្នំពេញ​បានឃើញ​ការ​កើនឡើង​យ៉ាង​ច្បាស់​នៃ​ការ​ចាប់អារម្មណ៍​លើ​ម្ហូប​អន្តរជាតិ ហើយ​ម្ហូប​បែប​ប្រទេស​បារាំង​នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់ ​។ យើង​សូម​កោត​ស​សើ​ដល់​មេ​ចុងភៅ នូវ​ការ​ជ្រើសរើស​មុខម្ហូប​ដែល​មាន​គុណភាព​សម្រាប់​ភ្ញៀវ​ទទួលទាន​អាហារ​ ។ នៅ​ក្នុង​បរិបទ​នេះ​ភោជនីយដ្ឋាន…

រាជធានីភ្នំពេញ ៖ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជធានី​ភ្នំពេញ​បានឃើញ​ការ​កើនឡើង​យ៉ាង​ច្បាស់​នៃ​ការ​ចាប់អារម្មណ៍​លើ​ម្ហូប​អន្តរជាតិ ហើយ​ម្ហូប​បែប​ប្រទេស​បារាំង​នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់ ​។ យើង​សូម​កោត​ស​សើ​ដល់​មេ​ចុងភៅ នូវ​ការ​ជ្រើសរើស​មុខម្ហូប​ដែល​មាន​គុណភាព​សម្រាប់​ភ្ញៀវ​ទទួលទាន​អាហារ​ ។ នៅ​ក្នុង​បរិបទ​នេះ​ភោជនីយដ្ឋាន La Pergola កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ ។ ភោជនីយដ្ឋាន La Pergola ស្ថិត​នៅ​ក្នុង​សណ្ឋាគារ Plantation Urban Resort & Spa ដែល​ទទួល​បាន​ពានរង្វាន់ និង​ភាព​ល្បីល្បាញ​ពី​សេវាកម្ម​ល្អ​ឥត​ខ្ចោះ ភោជនីយដ្ឋាន La Pergola ផ្តល់​ជូន​ម៉ឺ​នុយ​ថ្មី​ដែល​ផ្អែក​លើ​ម្ហូប​បុរាណ​បែប​ប្រទេស​បារាំង ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ភាព​ម៉ត់ចត់ និង​គោរព​តាម​រូបមន្ត​ដើម​។ បរិយាកាស​ស្ងប់ស្ងាត់​និង​ឆើតឆាយ​នៅ​កណ្តាល​ទីក្រុង បន្ថែម​ភាព​ទាក់ទាញ​ដល់​បទ​ពិសោធន៍​ក្នុង​ការ​ទទួលទាន​អាហារ ​។

មេចុងភៅធំលោក Nicolas Malherbe និងអ្នកគ្រប់គ្រងផ្នែកអាហារ និងភេសជ្ជៈ លោក Sokha Chap នៃភោជនីយដ្ឋាន La Pergola

មេ​ចុងភៅ​ដែល​មាន​មូលដ្ឋាន​ច្បាស់លាស់​លើ​បច្ចេកទេស​នឹង​រូបមន្ត​ដើម ៖ នៅផ្ទះ​បាយ​ដឹកនាំ​ដោយ​មេ​ចុងភៅ​គឺ​លោក Nicolas Malherbe ដែល​បាន​រស់នៅ​និង​ធ្វើការ​ជាង​ ២០​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​ ។ ហើយ​ចាប់តាំងពី​ពេល​នោះ​មក គាត់​បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​គាត់​លើ​ម្ហូប​បារាំង​ពិត​ៗ​ ។ ដោយ​បាន​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ក្នុង​ផ្ទះបាយ​ដែល​មាន​ផ្កាយ Michelin នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​ជា​ការ​ទទួលស្គាល់​ខ្ពស់​បំផុត​ក្នុង​វិស័យ​ម្ហូបអាហារ​អន្តរជាតិ គាត់​បាន​នាំ​មក​នូវ​វិន័យ និង​ភាព​ស៊ីសង្វាក់​គ្នា ដែល​ធ្វើ​ឱ្យ​គាត់​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​ម្ហូបអាហារ​នៅ​ភ្នំពេញ​ ។ នៅ La Pergola គាត់​បាន​រក្សា​គ្រឹះ​ម្ហូប​បារាំង ដោយ​បញ្ចូល​គ្រឿងផ្សំ​ខ្មែរ​យ៉ាង​ប្រុង​ប្រយ័ត្ន​ ។ “​សម្រាប់​ខ្ញុំ វា​សំខាន់​ណាស់​ក្នុង​ការ​រក្សា​អត្តសញ្ញាណ​ដើម​នៃ​ម្ហូប​” គាត់​បាន​និយាយ​។ “​អាច​កែប្រែ​បាន​ប៉ុន្តែ​មិន​គួរ​បាត់បង់​ព្រលឹង​នៃ​ម្ហូប​បុរាណ​ទេ​” ​។ គាត់​ផ្តោត​លើ​ការ​ធ្វើ​ម្ហូប​ឱ្យ​ត្រឹមត្រូវ​តាម​បច្ចេកទេស​ជា​ជាង​ការ​កែប្រែ​ថ្មី​ៗ​។ ក្នុង​ពេល​តែ​មួយ​គាត់​ក៏​យកចិត្តទុកដាក់​លើ​គុណភាព​គ្រឿងផ្សំ​ក្នុងស្រុក​ដូច​ជា ម្រេច​កំពត គ្រឿងទេស និង​បន្លែ ដែល​អាច​បន្ថែម​រសជាតិ ដោយ​មិន​ផ្លាស់​ប្ដូរ​អត្តសញ្ញាណ​ម្ហូប​បារាំង ​។

ត្រីស៊ីបាសចៀន ទឹកជ្រលក់ប័រម្រេចក្រហមកំពត, ពងត្រីសាម៉ុន, ដំឡូងកិនជាមួយផ្កាសាហ្រ្វន់,
ផ្កាខាត់ណាសកិនជាមួយផ្លែវ៉ានីឡានិងទំពំាងបារំាង

ម្ហូប​ពិសេស​ជាមួយ​ការ​បន្ថែម​រសជាតិ​ខ្មែរ ៖ ម្ហូប​ល្បី​មួយ​គឺ ថ្លើម​ក្ងាន​ចំហុយ​ជាមួយ​ស្រាក្រហម​និង​ម្រេច​កំពត ដែល​ភ្ញៀវ​ជា​ច្រើន​តែងតែ​សួរ​រក ​។ វា​មាន​តុល្យ​ភាពល្អ​រវាង​រសជាតិ​ផ្អែម និង​រសជាតិ​ជូរ ខណៈ​ម្រេច​កំពត​បន្ថែម​អារម្មណ៍​ខ្មែរ​យ៉ាង​ស្រាល ​។ សម្រាប់​អ្នក​ចូល​ចិត្ត​អាហារ​សមុទ្រ ខ្យង​ផ្លិត​ចម្អិន​បែប​តំបន់​ប្រទេស​បារាំង ដែល​ចម្អិន​ជាមួយ​ស្រា Calvados និង​ទឹកជ្រលក់​ផ្សិត​ត្រា​ហ្វ​ល គឺជា​ជម្រើស​គួរ​ឱ្យ​ចាប់អារម្មណ៍ បង្ហាញ​ពី​រចនាប័ទ្ម​ម្ហូប​បារាំង​ភាគ​ខាងជើង ​។ ក្នុង​ចំណោម​មុខម្ហូប​មួយ​ផ្សេង​ទៀត​គឺ ត្រី​ស៊ី​បាស​ចៀន​ជាមួយ​ទឹកជ្រលក់​ប៊ឺ​ម្រេច​កំពត និង​ជាមួយ​ពងត្រី​សា​ម៉ុ​ន ដំឡូង​កិន​ជាមួយ​ផ្កា​សា​ហ្វ​ន់​និង ផ្កា​ខាត់ណា​ស​កិន​ជាមួយ​ផ្លែ​វ៉ា​នី​ឡា​និង​ទំពាំង​បារាំង​។ រសជាតិ​មាន​តុល្យ​ភាពល្អ ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍​របស់​មេ​ចុងភៅ Nicolas ដោយ​ប្រើ​ម្រេច​កំពត​ធ្វើ​ឱ្យ​ត្រី​មាន​រសជាតិ​ឆ្ងាញ់​ជាង​មុន​ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​វា​ហឹរ​ខ្លាំង​ពេក​នោះ​ទេ ​។

ថ្លើមក្ងានចំហុយជាមួយស្រាក្រហម ម្រេចកំពត, ដំណាប់ផ្លែឈើចម្រុះ, ទឹកជ្រលក់ម្នាស់និងនំបុ័ងគ្រាប់ធញ្ញជាតិចម្រុះ

សម្រាប់​ភ្ញៀវ​ម្ហូបបួស ផ្សិត​ឆា​ជាមួយ​ក្រេ​ម​ផ្សិត​ត្រា​ហ្វ​ល គឺ​ផ្តល់​ជូន​នូវ​ជម្រើស​ដ៏​ឈ្ងុយ​ឆ្ងាញ់​មួយ​ដែរ​។ ផ្សិត​ត្រា​ហ្វ​ល​ដែល​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​ក្លិនក្រអូប​ខ្លាំង​របស់​វា ធ្វើ​ឱ្យ​ម្ហូប​កាន់តែ​ពិសេស​។
បទ​ពិសោធន៍​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់ Degustation សម្រាប់​អ្នក​ចង់​សាកល្បង​ម្ហូប​ច្រើន​មុខ​ភោជនីយដ្ឋាន La Pergola ផ្តល់​ជូន​ម៉ឺ​នុយ degustation បែប​បារាំង ​។ សម្រាប់​មុខម្ហូប​ដំបូង​ចាប់ផ្តើម​ដោយ​ម្ហូប​ញាំ​សាច់​ក្ដាម​ជាមួយ​ក្រូចថ្លុង រួម​ជាមួយ​ទឹកជ្រលក់​ជីវាន់​ស៊ុ​យ​, ទឹក​វី​នី​ក្រេ​ត​សា្វ​យនឹង​ទឹកខ្មេះ​ទឹកត្នោត បង្កើត​រសជាតិ​ជូរអែម​ ។ ត្រី​សា​ម៉ុ​ន​ចៀន​ដែល​ចម្អិន​តាម​វិធី​sous vide មាន​ភាព​ទន់ និង​ស្រួយ​ល្អ ជាមួយនឹង​ដំឡូង​កិន​វ៉ា​សា​បី ដែល​បន្ថែម​រសជាតិ​ហិល​ស្រាល​ ។

ខ្យងបារាំងឆាដាក់ក្នុងនំស្រួយ ទឹកជ្រលក់ក្រេមផ្សិតម៉ូរេល, ខ្ទឹមសកិននិងគ្រាប់ស្រល់

ស៊ុប​បង្កង​បែប​បារាំង​ត្រូវ​បាន​រៀបចំ​តាម​រូបមន្ត​បុរាណ ដោយ​ផ្តល់​នូវ​រសជាតិ​ឈ្ងុយ​យ​ឆ្ងាញ់​និង​ក្រី​មមី​ជាង​បង្គា ឬ​បង្កង​ទន្លេមេគង្គ​ដែល​មាន​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ សាច់​មាន់បារាំង​រុំ​ចំហុយ​ជាមួយ​ទឹកជ្រលក់​ផ្សិត​ម៉ូ​រេល​និង​ដំឡូង​កិន​ផ្សិត​ត្រា​ហ្វ​ល បង្ហាញ​កម្រិត​នៃ​ការ​រៀបចំ​ដែល​ជា​ញឹកញាប់​ឃើញ​នៅ​ភោជនីយដ្ឋាន​អឺរ៉ុប​កម្រិត​ខ្ពស់ ​។ និង​ម្ហូប​ចុង​ក្រោយ​គឺ សូកូឡា​និង​កាហ្វេ​មូស ដែល​មាន​រសជាតិ​ផ្អែម​និង​ល្វីង​តិច ដោយ​មិន​មាន​ស្ករ​ច្រើន​ពេក​ ។ ម្ហូប​នីមួយ​ៗ​ត្រូវ​បាន​បម្រើ​ដោយ​មាន​ចន្លោះ​ពេល​សម​ស្រប អនុញ្ញាត​ឱ្យ​ភ្ញៀវ​រីករាយ​នឹង​រសជាតិ និង​បច្ចេកទេស ​។ ភ្ញៀវ​ម្នាក់​នៅ​ភ្នំពេញ​បាន​និយាយ​ថា​៖ “​រសជាតិ​របស់​វា​មាន​ភាព​ល្អិតល្អន់​ខ្លាំង​ណាស់ ប៉ុន្តែ​នៅ​តែ​ងាយស្រួល​ទទួលទាន​»​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ Sokha ដែល​ជា​អ្នក​ទទួលទាន​អាហារ​ ។ «​វា​មាន​អារម្មណ៍​ដូច​ជា​ការ​ទទួលទាន​អាហារ​នៅ​អឺរ៉ុប ប៉ុន្តែ​មាន​រសជាតិ​ក្នុងស្រុក​»​ ។​ បន្ថែម​លើ​នេះ មាន​បញ្ជី​ស្រា​ដែល​ត្រូវ​បាន​ជ្រើសរើស​យ៉ាងច្រើន​ពី​បារាំង រួម​ទាំង​តំបន់ Bordeaux និង​ស្រា​អន្តរជាតិ​ផ្សេង​ៗ ដែល​មានការ​ពិពណ៌នា​យ៉ាង​ច្បាស់​ក្នុង​ម៉ឺ​នុយ​ ។

តម្លៃ​សមរម្យ​ និង​កំណើន​ប្រជាប្រិយភាព ៖ បើ​ទោះបី​គ្រឿងផ្សំ​មានគុណ​ភាព​ខ្ពស់​និង​បច្ចេកទេស​ក៏​ដោយ ភោជនីយដ្ឋាន​នេះ​នៅ​តែ​រក្សា​តម្លៃ​សមរម្យ ដែល​ជួយ​បង្កើន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង ​។ វា​បាន​ក្លាយជា​ភោជនីយដ្ឋាន​ដែល​ពេញ​និយម​សម្រាប់​ភ្ញៀវ VIP និង​សាធារណៈជន​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ ​។ ក្រៅពី​ម្ហូប ទីតាំង​ក៏​ជា​ផ្នែក​សំខាន់ ​។ Plantation Urban Resort & Spa ល្បី​ដោយសារ​បរិយាកាស​ស្ងប់ស្ងាត់ សួនច្បារ​ស្រស់​ស្អាត និង​អាង​ហែល​ទឹក​ស្អាត​ល្បី​នៅ​កណ្តាល​ទីក្រុង​។ ស្ថិត​នៅ​ជិត​ព្រះ​បរមរាជវាំង សារមន្ទីរ​ជាតិ និង​មាត់ទន្លេ វា​ផ្តល់​ការ​រួម​បញ្ចូល​គ្នា​នូវ​ភាព​ងាយស្រួល និង​ភាព​ស្ងប់ស្ងាត់​ ។ នៅ​ក្នុង​បរិបទ​នៃ​ការ​ទទួលទាន​អាហារ​ដែល​កំពុង​ផ្លាស់​ប្តូរ ខណៈ​ដែល​វិស័យ​អាហារ​នៅ​ភ្នំពេញ​កំពុង​អភិវឌ្ឍ​ភោជនីយដ្ឋាន La Pergola នៅ​តែ​ឈរ​លើ​គ្រឹះ​ម្ហូប​បារាំង​បុរាណ ដែល​ទាំង​ភ្ញៀវ​ក្នុងស្រុក និង​អន្តរជាតិ កាន់តែ​មានការ​កោតសរសើរ​ ៕ អត្ថបទសហការ