ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ABA នៅ​តែ​ជា​ធនាគារ​កម្ពុជា​ដ៏​កំពូល ក្នុង​ឆ្នាំ 2025 បន្ត​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេស​យើង

5 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ធនាគារ ABA បាន​ចេញផ្សាយ​លទ្ធផល​ហិរញ្ញវត្ថុ​សវន​កម្ម​រួច​សម្រាប់​ឆ្នាំ 2025 ដោយ​បន្ដ​នាំមុខ​ក្នុង​ទីផ្សារ ក្នុង​នាម​ធនាគារពាណិជ្ជ​ធំ​ជាងគេ​របស់​កម្ពុជា តាម​រយៈ​សមិទ្ធផល​ដ៏​ល្អ​ប្រសើរ​នៅ​គ្រប់​សូចនាករ​ហិរញ្ញវត្ថុ​សំខាន់​ៗ​ ។…

រាជធានីភ្នំពេញ ៖ ធនាគារ ABA បាន​ចេញផ្សាយ​លទ្ធផល​ហិរញ្ញវត្ថុ​សវន​កម្ម​រួច​សម្រាប់​ឆ្នាំ 2025 ដោយ​បន្ដ​នាំមុខ​ក្នុង​ទីផ្សារ ក្នុង​នាម​ធនាគារពាណិជ្ជ​ធំ​ជាងគេ​របស់​កម្ពុជា តាម​រយៈ​សមិទ្ធផល​ដ៏​ល្អ​ប្រសើរ​នៅ​គ្រប់​សូចនាករ​ហិរញ្ញវត្ថុ​សំខាន់​ៗ​ ។ តួយ៉ាង ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​សម្រេច​ឈាន​ដល់ 16.2 ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើន​បាន 17% ធៀប​នឹង​ឆ្នាំ​មុន​ ។ លទ្ធផល​ដ៏​លេចធ្លោ​របស់​ធនាគារ ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ​ជា​លំដាប់ កំណើន​ប្រកបដោយ​វិន័យ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ខណៈ​ពង្រឹង​ទំនុកចិត្ត​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ធនាគារ​កម្ពុជា​ ។

កំណើន​នៃ​ប្រាក់​បញ្ញើ និង​កម្ចី ៖
ប្រាក់​បញ្ញើ​របស់​អតិថិជន​កើន​បាន 17% ធៀប​នឹង​ឆ្នាំ​មុន ដែល​សម្រេច​ឈាន​ដល់​ជិត 13​ពាន់​លាន​ដុល្លារ​។ កំណើន​នេះ ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្តជា​បន្តបន្ទាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​ជឿជាក់​លើ ABA ក្នុង​ការ​ការពារ​ប្រាក់​សន្សំ​របស់​ពួក​គាត់ និង​គ្រប់គ្រង​សកម្មភាព​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ ។ មូលដ្ឋាន​ប្រាក់​បញ្ញើ​ដ៏​រឹង​មាំ ផ្ដល់​លទ្ធភាព​បន្ថែម​ដល់​ធនាគារ​ក្នុង​ការ​ពង្រីក​ការ​ផ្តល់​កម្ចី​ជូន​អតិថិជន និង​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​នានា​នៅ​ទូ​ទាំង​ប្រទេស ​។

ផលប​ត្រ​កម្ចី​ដុល​របស់ ABA សម្រេច​ឈាន​ដល់ 9.6 ពាន់​លាន​ដុល្លារ ដោយ​ទទួល​បាន​កំណើន 11%​ ។ តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​រូបវន្ដបុគ្គល សហគ្រាស​ធុន​តូច និង​មធ្យម និង​សាជីវកម្ម​ធំ​ៗ ABA បន្ដ​គាំទ្រ​ដល់​ការ​ពង្រីក​អាជីវកម្ម ការ​បង្កើត​ឱកាស​ការងារ និង​ការ​វិនិយោគ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ ABA បាន​ពង្រីក​បរិមាណ​ប្រាក់​កម្ចី​ថ្មី​ជិត 1​ពាន់​លាន​ដុល្លារ ដោយ​គាំទ្រ​ដល់​អតិថិជន និង​បណ្ដា​អាជីវកម្ម​ទូ​ទាំង​ប្រទេស​ ។ ក្រៅពី​ការ​ផ្តល់​ប្រាក់​កម្ចី​បែប​ប្រពៃណី ABA បាន​គាំទ្រ​យ៉ាង​សកម្ម​លើ​គម្រោង​ជាតិ​ធំ​ៗ​តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​មាន​រចនា​សម្ពន្ធ​ច្បាស់លាស់​ ។ ABA បាន​ក្លាយជា​អ្នក​វិនិយោគ​ធំ​ជាងគេ​នៅ​ក្នុង​គម្រោង​សញ្ញា​បណ្ណ​បៃតង​ដំបូង​បង្អស់​នៅ​កម្ពុជា ដោយ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​មាន​កម្លាំង 60​មេ​ហ្គា​វ៉ា​ត់​ ។

ABA ក៏​បាន​ក្លាយជា​អ្នក​វិនិយោគ​ធំ​ជាងគេ នៃ​សញ្ញា​បណ្ណ​កសិកម្ម​ដំបូង​គេ​បង្អស់​របស់​កម្ពុជា ដែល​គាំទ្រ​ដល់​ការ​ពង្រីក​ការ​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ​បម្រើ​ដល់​ការ​នាំ​ចេញ និង​ពង្រឹង​ខ្សែ​សង្វា​ក់​កសិកម្ម​របស់​ប្រទេស ​។ ប្រតិបត្តិការ​ទាំងនេះ​គូសបញ្ជាក់​ពី​សមត្ថភាព និង​ការ​ត្រៀមខ្លួន​រួចរាល់​របស់ ABA ក្នុង​ការ​គាំទ្រ​ដល់​ការ​វិនិយោគ​ធំ​ៗ​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​គ្រប់​វិស័យ​សំខាន់​ៗ រួម​មាន​ថាមពល កសិកម្ម និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ ដោយ​ពង្រឹង​តួនាទី​របស់​ខ្លួន​ជា​ដៃគូ​ហិរញ្ញវត្ថុ​យូរអង្វែង​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​។

មូលដ្ឋាន​ដើមទុន​រឹង​មាំ និង​ការ​គាំទ្រ​ពី​ភាគ​ហ៊ុ​និក ៖
ABA ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ 377.5​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ 2025 កើន​ក្នុង​អត្រា 26% ធៀប​នឹង​ឆ្នាំ​មុន​។ ចំណូល​ទាំងនេះ ត្រូវ​បាន​វិនិយោគ​ឡើង​វិញ​ទៅ​ក្នុង​ដើមទុន​របស់​ធនាគារ ដោយ​ពង្រឹង​ជំហរ​ទីផ្សារ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​យូរអង្វែង​របស់​ខ្លួន ​។ ត្រឹម​ដំណាច់ឆ្នាំ 2025 មូលធន​របស់​ភាគ​ហ៊ុ​និក កើន​ដល់ 2.7​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​កើន​ក្នុង​អត្រា 16% ពី​ឆ្នាំ​2024 ដោយ​បង្ហាញ​ពី​សមត្ថភាព​របស់​ធនាគារ​ក្នុង​ការ​បន្ដ​រីក​ចម្រើន​ក្នុង​ទិដ្ឋភាព​វិនិយោគ​ដែល​កំពុង​វិ​វត្ត​ទៅ​មុខជា​លំដាប់ ​។ ការ​ពង្រីក​មូលធន ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្ត​របស់​ភាគ​ហ៊ុ​និក ABA ចំពោះ​សេដ្ឋកិច្ចជាតិ និង​ផ្ដល់​លទ្ធភាព​បន្ថែម​ដល់​ធនាគារ ក្នុង​ការ​ប្រើប្រាស់​ធនធាន​ទាំងនោះ ដើម្បី​វិនិយោគ​លើ​នវានុវត្តន៍ និង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​របស់​ខ្លួន ​។

ការ​បន្ដ​រួមចំណែក​ក្នុង​សេដ្ឋកិច្ចជាតិ​តាម​រយៈ​ការ​បង់ពន្ធ ៖
នៅ​ក្នុង​ឆ្នាំ 2025 ABA បាន​ចូលរួម​ចំណែក​ដល់​ថវិការដ្ឋ ជាមួយ​កាតព្វកិច្ច​ពន្ធ​ត្រូវ​បង់​ចំនួន 131 លាន​ដុល្លារ​អា​មេ​រិ​ក ​។ ការ​រួមចំណែក​ទាំងនេះ គាំទ្រ​ដល់​វិស័យ​អាទិភាព​នានា​របស់​ជាតិ ដូច​ជា​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​សេវា​សាធារណៈ​នានា ​។ ចាប់តាំងពី​ឆ្នាំ 2009 ធនាគារ ABA បាន​រួមចំណែក​បង់ពន្ធ​ជូន​រដ្ឋ​សរុប​ប្រមាណ 588 លាន​ដុល្លារ​អា​មេ​រិ​ក និង​បន្ដ​ទទួល​បាន​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ប្រភេទ “​មាស​” ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ ។

ការ​វិនិយោគ​លើ​ធនធានមនុស្ស ៖
កំណើន​ដ៏​លេចធ្លោ​របស់ ABA ក្នុង​ឆ្នាំ 2025 មិនមែន​សម្រេច​បាន​ដោយសារ​កត្តា ហិរញ្ញវត្ថុ​រឹង​មាំ និង​បច្ចេកវិទ្យា​ទំនើប​តែ​ម្យ៉ាង​ទេ គឺ​ក៏​រួមចំណែក​ផង​ដែរ​តាម​រយៈ​ការ​បន្ត​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ខ្លួន ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ផង​ដែរ ​។ ជាមួយ​ការងារ​ជាង 10,300 កន្លែង ដែល​បាន​បង្កើត​ឡើង ធនាគារ​ផ្តល់​អាទិភាព​លើ​ការ​អភិវឌ្ឍ​ទេព​កោសល្យ សមត្ថភាព និង​លើកកម្ពស់​វប្បធម៌​សមត្ថភាព​ការងារ​ខ្ពស់​ទូ​ទាំង​អង្គភាព​ ។

តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ជា​បន្តបន្ទាប់ និង​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ ABA ធានា​ថា បុគ្គលិក​របស់​ខ្លួន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​បំពេញតម្រូវការ​ដ៏​សម្បូរ​បែប​របស់​អតិថិជន ស្រប​ទៅ​តាម​បរិយាកាស​ហិរញ្ញវត្ថុ​ដែល​បន្ដ​វិ​វត្ត​ទៅ​មុខជា​លំដាប់ ​។ ការ​បន្ដ​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ការ​អភិវឌ្ឍ​មាគ៌ា​អាជីព​ការងារ​ច្បាស់លាស់ ធនាគារ​គាំទ្រ​ទាំង​ការ​រីក​ចម្រើន​ផ្នែក​បុគ្គល និង​ផ្នែក​វិជ្ជាជីវៈ​។ បុគ្គលិក​ពេញ​ដោយ​សមត្ថភាព រួម​ផ្សំ​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប បាន​ជំរុញ​ឲ្យ ABA អាច​បន្ត​ឈាន​មុន​នៅ​ក្នុង​ទីផ្សារ និង​កំណត់​ស្តង់ដារ​ថ្មី​ៗ​នៅ​ក្នុង​វិស័យ​ធនាគារ​ ។

ការ​ពង្រីក​លទ្ធភាព​ចូល​ប្រើ​សេវា​ធនាគារ​ទូ​ទាំង​ប្រទេស ៖
ABA បន្ដ​ពង្រីក​បណ្ដាញ​របស់​ខ្លួន ដោយ​ប្រតិបត្តិការ​សាខា​សរុប​ចំនួន 104 និង​គាំទ្រ​ដោយ​ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង 1,900 ទូ​ទាំង​ប្រទេស ​។ ការ​ពង្រីក​ដ៏​ទូលំទូលាយ​នេះ ពង្រឹង​លទ្ធភាព​ចូល​ប្រើ​សេវា​ហិរញ្ញវត្ថុ​ទំនើប​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រីក​បណ្ដាញ​រូប​វន្ដ គួប​ផ្សំ​នឹង​ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​របស់​ខ្លួន ABA ធានា​ថា អតិថិជន​អាច​ប្រើប្រាស់​សេវា​ធនាគារ​យ៉ាង​ងាយស្រួល និង​សុវត្ថិភាព​គ្រប់ពេលវេលា​ ។

ការ​រួមចំណែក​ដល់​ប្រយោជន៍​សង្គម ៖
ក្រៅពី​ប្រតិបត្តិការ​ធុរកិច្ច ABA បាន​បន្ត​រួមចំណែក​យ៉ាង​សកម្ម​ដល់​កិច្ចការ​សង្គម តាម​រយៈ​គំនិត​ផ្តួចផ្តើម​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ធនាគារ​ផ្ទាល់ លើ​ការ​គាំទ្រ​សកម្មភាព​មនុស្សធម៌ ការ​អប់រំ និង​ការ​អភិវឌ្ឍ​សហគមន៍​ ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​នៅ​តាម​ព្រំដែន ABA បាន​រួមចំណែក​ថវិកា 1​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ដោយ​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​សហគមន៍​ក្នុង​គ្រា​លំបាក​ ។

ធនាគារ​ក៏​បាន​ផ្ដល់​ការ​គាំទ្រ​ផ្ទាល់​ដល់ទី​តាំង​រង​គ្រោះ​ជាក់ស្ដែង ដោយ​រៀបចំ​ក្បួន​រថយន្ដ​មនុស្សធម៌ ដើម្បី​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគបរិភោគ និង​អំណោយ​សំខាន់​ៗ​ដល់​គ្រួសារ​ភៀស​សឹក​នៅ​តាម​បណ្តា​ខេត្ត​ដែល​រង​គ្រោះ​។ ការ​ឆ្លើយ​តប​យ៉ាង​រហ័ស​នេះ បាន​ជួយ​សម្រាល​បន្ទុក​ចំពោះ​តម្រូវការ​បន្ទាន់ និង​បាន​បង្ហាញ​ពី​សមត្ថភាព​របស់ ABA ក្នុង​ការ​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស​ក្នុងអំឡុងពេល​ប្រទេស​ជាតិ​កំពុង​ត្រូវការ​ ។ ទន្ទឹម​នឹង​នេះ ABA បាន​បន្ត​វិនិយោគ​លើ​ការ​អភិវឌ្ឍ​សង្គម​យូរអង្វែង​តាម​រយៈ​ការ​ជួសជុល​កែ​លម្អ​សាលារៀន និង​ឧបករណ៍​បរិក្ខារ​គាំពារ​កុមារ និង​ការ​បង្កើន​លទ្ធភាព​ទទួល​បានការ​អប់រំ​សម្រាប់​កុមារ​ងាយ​រង​គ្រោះ ​។ គំនិត​ផ្តួចផ្តើម​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ ABA ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា មិន​ត្រឹមតែ​តាម​រយៈ​ការ​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​តាម​រយៈ​ការ​វិនិយោគ​នៅ​ក្នុង​សហគមន៍ និង​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ​ ។

ឆ្ពោះទៅ​មុខ​ដោយ​សុទិដ្ឋិនិយម
លទ្ធផល​ហិរញ្ញវត្ថុ​ឆ្នាំ 2025 របស់ ABA ឆ្លុះ​បញ្ចាំង​ពី​មូលដ្ឋាន​ដ៏​រឹង​មាំ និង​យុទ្ធសាស្ដ្រ​រយៈ​វែង​របស់​ធនាគារ ខណៈ​ពង្រឹង​ទំនុកចិត្ត​បន្ថែម​ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ ។ ជាមួយ​មូលដ្ឋាន​ដើមទុន​រឹង​មាំ​, សន្ទនីយ​ភាព​ខ្ពស់ និង​ការ​បន្ត​វិនិយោគ​លើ​នវានុវត្តន៍ និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ ABA នៅ​តែ​មាន​ជំហរ​មូលដ្ឋាន​ដ៏​ល្អ​ប្រសើរ ដើម្បី​គាំទ្រ​ដល់​អតិថិជន អាជីវកម្ម និង​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ​ ។ ខណៈ​កម្ពុជា​បន្ត​ក្នុង​មាគ៌ា​វឌ្ឍនភាព ABA នឹង​បន្ដ​ផ្ដោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាទី​ទុកចិត្ត ការ​ជំរុញ​សេវា​ធនាគារ​ឌី​ជី​ថ​ល និង​ការ​រួមចំណែក​ដល់​អនាគត​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​បន្ន និង​និរន្តរភាព​ ៕ អត្ថបទសហការ