ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួបកំពូលសិល្បករ «សំឡេងស្អក» ពីរជំនាន់៖ តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ចាប់ដៃគូជាមួយលោក ខាន់ ខាវ លើឆាក Acoustic Lounge: The Legends

3 ម៉ោង មុន

រាជធានីភ្នំពេញ ៖ កម្មវិធី “Acoustic Lounge: The Legends” ត្រៀមអង្រួនចិត្តទស្សនិកជនសារជាថ្មី ជាមួយរសជាតិសិល្បៈថ្មីប្លែកមួយកម្រិតទៀត តាមរយៈជំនួបដ៏គួរឱ្យចាប់អារម្មណ៍រវាងសិល្បករមានទឹកដមសំឡេងស្អកពិសេស…

រាជធានីភ្នំពេញ ៖ កម្មវិធី “Acoustic Lounge: The Legends” ត្រៀមអង្រួនចិត្តទស្សនិកជនសារជាថ្មី ជាមួយរសជាតិសិល្បៈថ្មីប្លែកមួយកម្រិតទៀត តាមរយៈជំនួបដ៏គួរឱ្យចាប់អារម្មណ៍រវាងសិល្បករមានទឹកដមសំឡេងស្អកពិសេស ២ ជំនាន់ គឺសិល្បករជើងចាស់ លោក ហួរ ឡាវី និងតារាចម្រៀងព្រមទាំងផលិតករវ័យក្មេង លោក ខាន់ ខាវ ។

ការចាប់ដៃគ្នាយ៉ាងវិសេសវិសាលរវាង លោកគ្រូ ហួរ ឡាវី ដែលជាសិល្បករជើងចាស់ ម្ចាស់បទចម្រៀងល្បីៗជាប់ក្នុងចិត្តមហាជនជាច្រើនទសវត្សរ៍ ពិសេសបទ «អាណែតមាសបង» និងលោក ខាន់ ខាវ សិល្បករជំនាន់ក្រោយពោរពេញដោយទេពកោសល្យ និងជាអ្នកនៅពីក្រោយបទចម្រៀងភាពយន្តល្បីៗជាច្រើន នឹងបង្រួមបានជាបទពិសោធន៍តន្ត្រីរសជាតិថ្មីមួយ ដែលរួមបញ្ចូលគ្នារវាងទឹកដៃឯករបស់រៀមច្បង និងការច្នៃប្រឌិតបែបសម័យទំនើបរបស់កូនក្មួយដែលជាសិល្បករជំជំនាន់ក្រោយ ។

កម្មវិធី “Acoustic Lounge: The Legends” ទទួលបានការឧបត្ថម្ភធំពី Cambodia Lite និង Cambodia Cola របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។ ក្នុងនាមជាក្រុមហ៊ុនធំ បង្កើតឡើងដោយកូនខ្មែរ ស្របតាមស្តង់ដាអន្តរជាតិ ដែលតែងតែគាំគាំទ្រយ៉ាងសកម្មលើវិស័យសិល្បៈ ខ្មែរ ប៊ែវើរីជីស បន្តផ្តផ្តល់តម្លៃខ្ពស់ដល់ស្នាដៃសិល្បករខ្មែរគ្រប់ជំនាន់ ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌ជាតិ និងជំរុញការបន្តបង្កើតស្នាដៃថ្មីៗ សម្រាប់សង្គមជាតិផងដែរ ។

ទស្សនិកជនអាចរង់ចាំទស្សនាការចាប់ដៃគូរវាងសិល្បករជើងចាស់ និងជំនាន់ក្រោយជាច្រើនរូបទៀត រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៧:០០ យប់ និងកម្មវិធីជជែកពិភាក្សារវាងសិល្បករទាំងពីរ រៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧:០០ យប់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Cambodia Lite និង Allday Music ។

បងប្អូនទស្សនិកជន ក៏អាចទស្សនាវីដេអូចម្រៀង របស់អ្នកសិល្បករជើងចាស់ លោក ហួរ ឡាវី និង លោក ខាន់ ខាវ លើហ្វេសប៊ុក តាមតំណភ្ជាប់ខាងក្រោមផងដែរ៖ https://www.facebook.com/reel/4669203059974986 ៕ អត្ថបទសហការ