ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ នឹងអញ្ជើញ​តារាចម្រៀង​កំពូលពិភពលោក Andrea Bocelli មក​ប្រគំ​តន្ត្រី​ដ៏ធំលំដាប់អន្តរជាតិ នៅកម្ពុជា

46 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅ​ថ្ងៃ​ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅ​ថ្ងៃ​ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ មកនេះប្រតិភូ​ក្រសួងទេសចរណ៍ និង​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (CTB) បានចូលរួម​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (World Travel Market) នៅ​ទីក្រុង​ឡុ​ង​ដ៏ ចក្រភព​អង់គ្លេស ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Andrea Primicerio ភ្នាក់ងារ​ពិភពលោក និង​ជានា​យក​ក្រុមហ៊ុន Klassics Music Management Limited លើ​គម្រោង​រៀបចំ​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ និង​លំដាប់​អន្តរជាតិ​របស់​តារាចម្រៀង​ពិភពលោក​ដ៏​ល្បីល្បាញ គឺ​លោក Andrea Bocelli នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួងទេសចរណ៍ ឱ្យ​ដឹង​ថា ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញលោក Andrea Primicerio និង​ក្រុមការងារ មក​ពិនិត្យ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​នយោបាយ សង្គម សេដ្ឋកិច្ច​ពិត កត្តា​សុខ​សន្តិភាព សុវត្ថិភាព​ផ្តល់​ដល់​ភ្ញៀវ​ទេសចរ និង​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ