ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​អា​រ៉ា​ប៊ី​សា​អូឌីត ​ប្តេជ្ញា​ជំរុញ​កិច្ច​សហ ប្រតិបត្តិការ​ទេសចរណ៍ និង​បង្កើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​អា​រ៉ា​ប៊ី​សា​អូឌីត​ ប្តេជ្ញាជំរុញ​កិច្ច​សហ ប្រតិ បត្តិការ​ទេសចរណ៍ និង​បង្កើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ ។ ការ​បញ្ជាក់​បែប​នេះ​…

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​អា​រ៉ា​ប៊ី​សា​អូឌីត​ ប្តេជ្ញាជំរុញ​កិច្ច​សហ ប្រតិ បត្តិការ​ទេសចរណ៍ និង​បង្កើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ ។ ការ​បញ្ជាក់​បែប​នេះ​ នា​ឱកាស​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងទេសចរណ៍ ចូលរួម​មហាសន្និបាត​លើក​ទី​២៦ នៃ​អង្គការ​ទេសចរណ៍​សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅ​រាជធានី​រី​យ៉ា​ដ ​កាលពី​ពេល​ថ្មី​កន្លង​មកនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សា​ការងារ​កម្រិត​ខ្ពស់​ជាមួយ​ឯកឧត្តម Ahmed Al-Khateeb រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត​អំ ពី​កិច្ច​សហ​ប្រតិបត្តិ​លើ វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត​។

នៅ​ក្នុង​ជំនួប​កម្រិត​ខ្ពស់ និង​ប្រកបដោយ​ផ្លែផ្កា ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា​ពង្រឹង និង ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​សកម្ម​បន្ថែម​ទៀត តាម​រយៈ​ការ​ព​ន្លឿ​ន​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​, ការ​រៀបចំ​ព្រឹត្តិកា រណ៍​ជំរុញ​ទេសចរណ៍​, ការ​ពិនិត្យ​លទ្ធភាព​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់ រវាង​រាជធានី​រី​យ៉ា​ដ និង​រាជធានី​ភ្នំពេញ​, ការ​រៀបចំ FAM Trip ជាដើម​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯ ក​ឧត្តម​រដ្ឋ​ម​ន្រី្ត​ទេសចរណ៍​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​បាន​ផ្តល់​នូវ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ និង ឧត្តុង្គឧត្តម​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ព្រមទាំង​ចូលរួម​អបអរសាទរ​ចំពោះ ជោគជ័យ​ដ៏​ត្រចះត្រចង់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ប្រជាជន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក្នុង ការ​រៀបចំ​មហាសន្និបាត​លើក​ទី​២៦ នៃ​អង្គការ​ទេសចរណ៍​សហប្រជាជាតិ​នា​ពេល​នេះ​។

ឆ្លៀត​ក្នុង​ឱកាស​នៃ​ជំនួប​ប្រកបដោយ​ភារត​ភាព និង​អត្ថន័យ​ជ្រាលជ្រៅ ឯកឧត្តម​រដ្ឋមន្ត្រី​ទេស ចរណ៍​កម្ពុជា បាន​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ទេស ចរណ៍​អា​រ៉ា​ប៊ី​សា​អ៊ូ ឌី​តម​ក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​ឆាប់​ៗ នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ