ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ខ្មែរ​ជួយ​ខ្មែរ​»៖ ស្មារតី​លះបង់​ដើម្បី​ស្នាមញញឹម និង​ដំបូល​ដ៏​កក់ក្តៅ​របស់​វីរជន

12 ម៉ោង មុន

ខេត្តបាត់ដំបង់​ ៖ ក្រុមហ៊ុន ជីប ម៉ុង ក្នុង​នាម​ជា​សហគ្រាស​ក្នុងស្រុក​ ដែល​កើត​ចេញពី​ដំណក់ញើស​ឈាម​របស់​សហគ្រិន​ខ្មែរ តែងតែ​ប្រកាន់ខ្ជាប់​នូវ​គំនិត​ផ្តួចផ្តើម និង​សកម្មភាព​សង្គម​ជា​ចម្បង ដោយ​មិន​ដែល​មើល​រំលង​ការ​លះបង់​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ឡើយ ​។

ថ្ងៃនេះ ក្រុមហ៊ុន​ពិតជា​មាន​មោទនភាព និង​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង ដែល​បាន​ចាប់​ដៃគូ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កីឡាករ​ប្រដាល់ និង KOLs ដ៏​មាន​ប្រជាប្រិយភាព ដើម្បី​នាំ​យក​អំណោយ​ផ្ទាល់​ដៃ ចូលរួម​ចំណែក​ក្នុង​ការ​សាងសង់​លំនៅ​ឋាន​ចំនួន ១០០​ខ្នង ជូន​ដល់​បងប្អូន​អតីត​យុទ្ធ​ជន​ក្នុង​ខេត្តបាត់ដំបង់​ ។

សកម្មភាព​មនុស្សធម៌​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ដើម្បី​ស្តែង​ចេញពី​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរជន​ ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​ការ​ការពារ​ទឹកដី ក្រុមហ៊ុន ជីប ម៉ុង បាន​បរិច្ចាគ​ថវិកា ផ្ទះ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ សរុប​ជា​ទឹកប្រាក់​ចំនួន ២,២០០,០០០,០០០ រៀល (២.២ ពាន់​លាន​រៀល​) ដែល​នឹង​ត្រូវ​ប្រគល់​ជូន​បងប្អូន​អតីត​យុទ្ធ​ជន​ដោយ​ផ្ទាល់ នៅ​ថ្ងៃ​ទី​២០ ខែសីហា ខាង​មុខ​នេះ ​។

ជីប ម៉ុង ជឿជាក់​យ៉ាង​មុតមាំ​ថា ដំបូលផ្ទះ​ថ្មី​នីមួយ​ៗ មិន​ត្រឹមតែ​ជា​ជម្រក​ការពារ​កម្តៅថ្ងៃ​និង​ទឹកភ្លៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​ផ្តល់​នូវ​សេចក្តី​សង្ឃឹម ភាព​កក់ក្តៅ និង​ស្នាមញញឹម​ជា​ថ្មី​ជូន​ដល់​គ្រួសារ​វីរជន​កម្ពុជា​ ៕

default