ខេត្តកំពង់ស្ពឺរយៈពេល០៣ថ្ងៃក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរជាង៦ម៉ឺននាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ រយៈពេល០៣ថ្ងៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរមកលេងដើរលេងកំសាន្តតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺជាង៦ម៉ឺននាក់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តកំពង់ស្ពឺរយ:ពេល០៣ថ្ងៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ គឺថ្ងៃទី៤ ទី៥និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានភ្ញៀវទេសចរមកលេងកម្សាន្តតាមរមណីយដ្ឋាន និតាមសហគមន៍តំបន់ទេសចរណ៍ សរុបប្រមាណ៦៤,៦៥០នាក់ បើប្រៀបធៀបឆ្នាំ២០២៤ចំនួន ៤៩,៨៦០នាក់ មានការកើនឡើងប្រមាណ៣០% ។

របាយការណ៍ដដែលបានបញ្ជាក់ថា ភ្ញៀវជាតិមានមានចំនួន៦៤,០៥០នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៦០០នាក់ផងដែរ ៕
















ចែករំលែកព័តមាននេះ