ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ៣២​ម៉ឺន​នាក់ក្នុង​រយៈពេល​៣​ថ្ងៃនៃ​ព្រះរាជ​ពិធី បុណ្យ​អុំទូក

24 វិនាទី មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ យោងតាម​របាយការណ៍​ស្ថិតិ​ទេសចរណ៍របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឱ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃនៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ពោល​គិត​ចាប់ពី​ថ្ងៃ​ទី​០៤-០៦ ខែវិច្ឆិកា…

ខេត្ត​ព្រះ​សីហ​នុ​ ៖ យោងតាម​របាយការណ៍​ស្ថិតិ​ទេសចរណ៍របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឱ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃនៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ពោល​គិត​ចាប់ពី​ថ្ងៃ​ទី​០៤-០៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ មាន​ភ្ញៀវ​ទេសចរ​បាន​មក​ដើរ​លេង​កម្សាន្ត តាម​រមណីយដ្ឋាន​នានា មាន​ចំនួន​៣២១.០៧៦​នាក់​កើនឡើង​៣,០៨% ក្នុង​នោះ ភ្ញៀវ​ជាតិ​៣១២.៤៧៨​នាក់ កើនឡើង​២,៩៩% ភ្ញៀវ​បរទេស​៨,៥៩៨​នាក់ កើនឡើង​៦,២៧%​។

ភ្ញៀវ​ទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ និង​រមណីយដ្ឋាន​នានា​សរុប​៣១៥,៩៩៧​នាក់ កើនឡើង​៣,១០% ក្នុង​នោះ​ភ្ញៀវ​ជាតិ​៣០៩,៩៣៨​នាក់ កើនឡើង​៣,០៦% ភ្ញៀវ​បរទេស​១.៩៩៧​នាក់ កើនឡើង​៥,១៣%​ ។

ក្នុង​នោះ​ ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ ១៤​ជើង ស្មើនឹង​ភ្ញៀវ​សរុប​១.៣០៨​នាក់​កើនឡើង ៧៦,៩៩%​។ ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា សរុប ៣.៧៧១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ