ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមហិច្ឆតាធំ! ក្រសួងទេសចរណ៍ ស្នើក្រុមហ៊ុន Emirates Airline ពិចារណាលើការហោះហើរត្រង់មកអាកាសយានដ្ឋានអន្តរជាតិតេជោ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា ស្នើ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airline ពិចារណា​លើ​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា ។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា ស្នើ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airline ពិចារណា​លើ​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា ។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា នា​ឱកាស​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួងទេសចរណ៍ និង​ក្រុមប្រឹក្សាភិបាល សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (CTB) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Helen Breen នាយិកា​ផ្នែក​លក់​របស់​ក្រុមហ៊ុន Emirates Airline អំពី​កិច្ច​សហប្រតិបត្តិការ​ជម្រុញ​កា​រត​ភ្ជាប់​តាម​ផ្លូវអាកាស និង​ការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍ ។

ក្នុង​ជំនួប​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ស្នើ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​បង្កើត​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​ផ្ទាល់ ដោយសារ​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​អាកាសយានដ្ឋាន​កម្រិត 4F គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ហើយ​ក៏​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​អន្តរជាតិ​ជា​ច្រើន​ដូច​ជា Turkish Airlines និង Etihad បាន​ចាប់ផ្តើម​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​ផង​ដែរ ។

ជា​ចុង​ក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​លោកស្រី និង​សហការី មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ចំនួន​ភ្ញៀវ​ទេសចរ​ជាក់ស្តែង និង​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ