ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកា កុរ វក ឆ្នាំនាំលាភសំណាង ឆ្លាតវៃ និងពូកែរកលុយបំផុត

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរកា បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំរកា គឺ​មាន​ភាព​រស់​រវើក​ណាស់ មិន​ថា​ស្រី ឬ​ប្រុស​ទេ​។ បុរស​ដែល​កើត​ក្នុង​ឆ្នាំរកា ក្នុង​ពេល​វ័យក្មេង…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំរកា

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំរកា គឺ​មាន​ភាព​រស់​រវើក​ណាស់ មិន​ថា​ស្រី ឬ​ប្រុស​ទេ​។ បុរស​ដែល​កើត​ក្នុង​ឆ្នាំរកា ក្នុង​ពេល​វ័យក្មេង មិនសូវ​រកបាន​លុយ​ទេ ប៉ុន្តែ​ពេល​ដែល​មាន​អាយុ​កាន់តែ​ច្រើន លុយ​ដែល​អាច​ចំណេញ​បាន​គឺ​កាន់តែ​ខ្ពស់​។ ចំណែក​នារី​ដែល​កើត​ក្នុង​ឆ្នាំរកា មនុស្ស​ស្រី​ដែល​អាច​មើលថែ​ទាំ​គ្រួ​សារបាន​ល្អ ថែម​ទាំង​អាច​រកបាន​លុយ ធ្វើ​ឲ្យ​គ្រួសារ​រស់នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល​។

ឆ្នាំកុរ

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំកុរ មានចិត្ត​ដែល​ស្មោះ ថែម​ទាំង​មាន​លាភ​ដែល​ខ្ពស់​។ ចំពោះ​បុរស​ដែល​កើត​ក្នុង​ឆ្នាំកុរ មានចិត្ត​កត្តញ្ញូតាធម៌ ថែម​ទាំង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ហើយ​អាច​រកបាន​ការងារ​ដែល​ពេញចិត្ត និង​មាន​ប្រាក់ខែ​ខ្ពស់​។ ចំណែក​នារី​ដែល​កើត​ក្នុង​ឆ្នាំកុរ មានចិត្ត​ទូលាយ មិន​ចូល​ចិត្ត​ប្រកាន់​ជាមួយ​នរណា​ឡើយ​។ ជា​ពិសេស គេ​ជា​បុគ្គល​ដែល​អាច​ពឹង​លើ​ដៃ​សងខាង​របស់​ខ្លួន​ដើម្បី​សាង​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ​បាន​។

ឆ្នាំវក

បុរស​ដែល​កើត​ក្នុង​ឆ្នាំវក មាន​ខួរក្បាល​ឆ្លាត បត់បែន​លឿន ថែម​ទាំង​មាន​និស្ស័យ​ខ្ពស់​ជាមួយ​អ្នក​ដទៃ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​រកបាន​ប្រាក់​ច្រើន​។ ចំណែក​នារី​ឆ្នាំវក​វិញ មាន​ចរិត​រួសរាយ​ដោយ​តែង​គិត​អ្វី​ដែល​ល្អ ឯករាជ្យ ព្រមទាំង​ពូកែ​រក​លុយ​ផង​ដែរ​។ ដូចនេះ គ្រួសារ​របស់​គេ​នឹង​មិន​លំបាក​យូរ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ