រាជធានីភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី១១ មីនា ២០២៦ នេះ ស្ថានភាពជំងឺរបស់នាយក្រិន កាន់តែមានសភាពធ្ងន់ធ្ងរ បើបណ្តោយពេលយូរទៀត។

ជាក់ស្តែង យោងតាមហ្វេសបុកលោកសាវិន ហ្វីលីព Savin Phillip បានឱ្យដឹងនៅមុននេះបន្តិចថា «វេជ្ជបណ្ឌិតបញ្ជាក់នៅព្រឹកនេះថា នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរ ហើយបង្កជាមេរោគយ៉ាងច្រើន ហើយមេរោគបានរាលដាលចូលពេញឈាមនិងដល់ខួរក្បាលទៅហើយរហូត២៤ពាន់មេរោគឯណោះ ។

លោកបន្តថា ពេលនេះ នាយក្រិនគាត់វង្វេងវង្វាន់មិនស្គាល់ខ្ញុំទេ ខ្ញុំគិតថា នេះអាចជារឿងគ្រោះថ្នាក់ដល់ជីវិតរបស់គាត់ បើយើងបណ្ដែតបណ្ដោយទុកគាត់នៅគ្លីនីកខេត្តយូរតទៅទៀត ដូច្នេះខ្ញុំបានស្នើសុំដល់វេជ្ជបណ្ឌិតនៅគ្លីនីក សុវណ្ណ ក្រុងបាត់ដំបង ដើម្បីបញ្ជូននាយក្រិនមកសង្គ្រោះបន្ទ្ទាន់នៅភ្នំពេញដោយគ្រូពេទ្យប្រាប់ថាគួរតែធ្វើយ៉ាងនេះដែរ ។

លោកថា ពេលទៅដល់ភ្នំពេញនឹងមានតារាកំប្លែង ប្រឹមប្រិយ ចាំទទួលជួយគាត់ ។ នាយក្រិន មើលទៅកំសត់ណាស់គ្មានអ្នកមើលថែគាត់ទេក្នុងមន្ទីរពេទ្យក្រៅពីកូនតូចៗទាំងបី ចំណែកឳពុកកំពុងដេកឈឺសួតធ្ងន់ធ្ងរដាក់អុកស៊ីហ្សែនជាប់រហូតរាប់ឆ្នាំហើយ ។
សូមរំលឹកថា ៖ នាយ ក្រិន ធ្លាក់ខ្លួនឈឺប៉ះពាល់ប្រព័ន្ធប្រសាទរហូតវង្វេងលែងដឹងខ្លួន
ចែករំលែកព័តមាននេះ