ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តកំពង់ស្ពឺ នឹង​រៀបចំ​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន នៅ​ថ្ងៃ​ទី​៥ មេសា ឆ្នាំ​២០២៦ ខាង​មុខ​នេះ

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​គ្រោង​រៀបចំ​ប្រារព្ធ​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៦ នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៦​ខាង​មុខ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺស្តី​ពី​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៦ ដោយ​ទទួល​បានការ​អនុញ្ញាត​ជា​គោលការណ៍​ពី​រដ្ឋបាល​ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​គ្រោង​រៀបចំ​ប្រារព្ធ​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៦ នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៦​ខាង​មុខ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺស្តី​ពី​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៦ ដោយ​ទទួល​បានការ​អនុញ្ញាត​ជា​គោលការណ៍​ពី​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ស្តី​ពី ការ​ប្រណាំង​រទេះសាឡី គោ​លឿន ឆ្នាំ​២០២៦ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់ សាធារណជន​ឱ្យ​បាន​ជ្រាប​ថា មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ រដ្ឋបាល​ក្រុង​ច្បារមន និង​សមាគម​រទេះសាឡី​គោ​លឿន​ខេត្តកំពង់ស្ពឺ ប្រារព្ធ​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ៨:០០ នាទី​ព្រឹក ស្ថិត​ក្នុងភូមិ​ស្លោ​ទី​១ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ពិធី​នេះ​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​ចូលរួម​អភិរក្ស លើក​ស្ទួយ អភិវឌ្ឍ និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​នូវ​ប្រពៃណី​ប្រណាំង រទេះសាឡី​គោ​លឿន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុកជា​យូរណាស់​មក​ហើយ​។

មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ សង្ឃឹម​យ៉ាង​មុតមាំ​ថា ពិធី​ប្រណាំង​រទេះ​សា​ឡឺ​គោ​លឿន ឆ្នាំ​២០២៦​នេះ នឹង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ដ៏​ច្រើន​កុះករ​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​សិក្សា​អំពី​ប្រវត្តិ​នៃ​ពិធី​នេះ​គឺ ដើម​ឡើយ​រទេះ​សា​ឡឺ​គោ ប្រើប្រាស់​សម្រាប់​តែ​ដឹក ជញ្ជូន​បណ្ណាការ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​ដឹក​ជញ្ជូន​លោកយាយ លោកតា ចូលរួម​ក្នុង​ពិធី​អា​អាពាហ៍ពិពាហ៍ ពី​ធី​បុណ្យប្រពៃណី និង​ពី​ធី​បុណ្យ​ផ្សេង​ៗ​ទៀត​តែ​ប៉ុណ្ណោះ លុះ​ក្រោយ​ៗ​មក​ទៀត អ្នក​ភូមិ​ក៏​បាន​ផ្តួចផ្តើម​គំនិត បង្កើត​ពិធី​ប្រណាំង​រទេះ​សា​ឡឺ​គោ​នេះ​នៅ​តាម​ភូមិ នៅ​តាម​សហគមន៍ រហូត​នៅ​តាម​ទីប្រជុំជន ដើម្បី​អបអរ​មុន ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នឹង​ឈាន​ចូល​មក​ដល់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ