ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​កាំ​ពី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​យ៉ាង​ច្រើនកុះករថ្ងៃ​ចូល​ឆ្នាំ​សកល

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ចំនួន​ជាង​៧​ពាន់​នាក់ បាន​មក​លេង​កំសាន្ត​នៅ​រមណីយដ្ឋាន​មួយ​ចំនួន​ក្នុង​ខេត្តក្រចេះ នៅ​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នៃ​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​សកល​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​។ លោក​ជួប រតនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២…

ខេត្តក្រចេះ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ចំនួន​ជាង​៧​ពាន់​នាក់ បាន​មក​លេង​កំសាន្ត​នៅ​រមណីយដ្ឋាន​មួយ​ចំនួន​ក្នុង​ខេត្តក្រចេះ នៅ​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នៃ​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​សកល​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​។

លោក​ជួប រតនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ នេះ​ថា ភ្ញៀវ​ទេសចរ​ចំនួន​៧.៦៧៨​នាក់ បាន​មក​លេង​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តក្រចេះ នៅ​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​សកល ក្នុង​នោះ​ភ្ញៀវ​បាន​ផ្តោត​សំខាន់​លើ​រមណីយដ្ឋាន​កាំ​ពី​។ លោក​អះអាង​ថា ចំនួន​នេះ​បើ​ប្រៀបធៀប​និង​ឆ្នាំ​មុន​គឺ​មានការ​កើនឡើង​។

រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​មួយ​ដែល​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទៅ​លេង​កំសាន្ត​។ អ្វី​ដែល​ចាប់អារម្មណ៍​នោះ គឺ​ស​ន្ឋឹ​ក​ទឹក​ហូរ​ខ្មួលខ្មាញ់​ថ្លា​ឆ្វង់​នៅ​តាម​ជ្រលង​ថ្ម​កណ្តាលទន្លេ​មេគង្គ ដែល​ដុស​អម​ទៅ​ដោត​ជួរ​ដើម​ជ្រៃ​ទឹកសាប​។

ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​កំសាន្ត​នៅ​ទីនោះ ក្រៅពី​អង្គុយ​ទទួលទាន​អារ​ហារ​ក្នុង​ខ្យូ​ស​លើ​ទឹក​ដែល​សហគមន៍​ទេសចរណ៍​បាន​សង់​ជា​ជួរ​ៗ​តាម​មាត់ទឹក​ហូរ ពួក​គាត់​ក៏​នាំ​គ្នា​ចុះ​ងូតទឹក​លេង​ក្នុង​សភាព​យ៉ាង​សប្បាយ​អ៊ឺ​ង​កង​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​លោក ជួប រតនា បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា នា​រដូវប្រាំង​ឆ្នាំ​នេះ​អាជ្ញាធរ​របស់​លោក បាន​ចុះ​ពិនិត្យ​មើល​ពី​គុណភាព​និង​លក្ខណៈសម្បត្តិ​លើ​រោង​ក្យូ​ស ក៏​ដូច​ជាទី​តាំង​ផ្សេង​ៗ​ដែល​រៀបចំ​ពី​ប្រជា​សហគមន៍​សម្រាប់​ទទួលភ្ញៀវ​មក​លេង​កំសាន្ត នា​រដូវប្រាំង ដែល​សម្បូរ​ដោយ​ថ្ងៃ​ឈប់​សម្រាក​។

បន្ថែម​ពីលើ​នោះ ការ​ពង្រឹង​សេវាកម្ម​ផ្នែក​បដិសណ្ឋារកិច្ច ក៏​ដូច​ជា​តម្លៃ​មុខម្ហូប អនាម័យ នៃ​ការ​វេច​ខ្ចប់ ក៏​ត្រូវ​បាន​លោក ប្រធាន​មន្ទីរ​អះអាង​ថា ក្រុមការងារ​របស់​លោក​បាន​ចុះ​ទៅ ពង្រឹង​និង​បង្ហាត់បង្ហាញ​ដល់​ក្រុម​ប្រជា​សហគមន៍​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​រួច​អស់​ទៅ​ហើយ​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ