ខេត្តបន្ទាយមានជ័យ ៖ កម្ពុជាបង្ហាញភស្តុតាងនៃការឈ្លានពានរបស់យោធាថៃ នៅព្រំដែនអូរបីជាន់ ទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖ ក្រុមអ្នកសារព័ត៌មានជាតិ មកពី១២ អង្គភាព ក្រោមការសម្របសម្រួលដឹកនាំដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះទៅយកព័ត៌មាន អំពីការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ ។
លោក នេត្រ ភក្ត្រាបានបញ្ជាក់ថា យោធាកម្ពុជា នៅជួរមុខបានឱ្យដឹងថា ទូកុងតឺន័រក្នុងរូបភាពនេះ ត្រូវបានយោធាថៃ ទើបដាក់ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន ។ ការដាក់ទូរកុងតឺន័រ ធ្វើឲ្យការធ្វើដំណើរពីទីប្រជុំជនក្រុងបោយប៉ែត ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវរាំងស្ទះត្រង់បង្គោលគីឡូមែត្រលេខ ២០-២១ ត្រង់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយត្រូវប្រើប្រាស់ផ្លូវវាងជំនួស ។
កម្ពុជាបានធ្វើការតវ៉ាចំពោះសកម្មភាពនៃការឈ្លានពាន និងការរំលោភបំពានពីសំណាក់យោធាថៃ៕





ចែករំលែកព័តមាននេះ