ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងមានរោងចក្រផលិតត្រីខកំប៉ុងជាមួយទុនវិនិយោគជាង៦លានដុល្លារ

42 វិនាទី មុន

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ប្រកាស​អោយ​ដឹង​ថ្មី​ៗ​នេះ​ថា កម្ពុជា​នឹង​មាន​រោងចក្រ​ផលិត​ត្រីខកំប៉ុង​ជាមួយ​ទុន​វិនិយោគ​សរុប ៦,៦ លាន​ដុល្លារ ។ ប្រភព​ដដែល​បាន​អះអាង​ថា រោងចក្រ​នេះ​មា​នទី​តាំងនៅ​ភូមិ​អន្ទង់​សា ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ…

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ប្រកាស​អោយ​ដឹង​ថ្មី​ៗ​នេះ​ថា កម្ពុជា​នឹង​មាន​រោងចក្រ​ផលិត​ត្រីខកំប៉ុង​ជាមួយ​ទុន​វិនិយោគ​សរុប ៦,៦ លាន​ដុល្លារ ។

ប្រភព​ដដែល​បាន​អះអាង​ថា រោងចក្រ​នេះ​មា​នទី​តាំងនៅ​ភូមិ​អន្ទង់​សា ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ហើយ​អាច​បង្កើត​ការងារ​បាន​ចំនួន​១៧១​កន្លែង​។

ប្រភព​ដដែល​បាន​បន្ត​ថា រោងចក្រ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន សៃ​សាន់ អ៊ី​ន​ងេ​ស​មិន ឯ​.​ក (Saisons Investment Co. Ltd )​ដើម្បី​ផលិត​ត្រីខកំប៉ុង​លើស​ពី​២​ប្រភេទ និង ផលិតផល​ផ្សេង​ៗ​ទៀត​ដោយ​រួម​ផលិតផល​ទឹកត្រី​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ