គម្រោងជួសជុលស្ពានឈើនៅប្រាសាទបេងមាលា សម្រេចបាន៦០ភាគរយហើយ
- សៀមរាប
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានឈើនៅប្រាសាទ បេងមាលា…
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានឈើនៅប្រាសាទ បេងមាលា…
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានឈើនៅប្រាសាទ បេងមាលា ដែលមានការពុកផុយ និងទ្រុឌទ្រោមខ្លាំង។
ការជួសជុលស្ពានថ្មើរជើងនេះ ដើម្បីរួម ចំណែកអភិវឌ្ឍវង់ទស្សនានៅតំបន់ប្រាសាទ បេងមាលា និងបង្ការហានិភ័យនានាដល់ភ្ញៀវទេសចរ នៅពេលដើរទស្សនាក្នុងបរិវេណប្រាសាទ។ ស្ពាននេះមានប្រវែងសរុប២៥០ ម៉ែត្រ ហើយដំណាក់កាលដំបូងនេះ អាជ្ញាធរជាតិអប្សរាជួសជុលប្រវែង១៨៩ម៉ែត្រ។
ក្នុងនោះដែរ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដំណើរការជួសជុលស្ពាននេះ បានចាប់ផ្តើមពីទិស ខាងត្បូងឆ្ពោះទៅទិសខាងជើង ដែលជាច្រកចូលសំខាន់ ហើយបច្ចុប្បន្នសម្រេចបាន៦០ភាគរយ។ គម្រោងជួសជុលនេះ ចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២៥មក គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៦ ខាងមុខ៕










ចែករំលែកព័តមាននេះ