ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានយានយន្តសរុបជាង៨លានគ្រឿងនៅលើផ្លូវ ជាង២ម៉ឺនគីឡូម៉ែត្រ

3 ម៉ោង មុន

គិត​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០២៥ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចុះបញ្ជី​យានយន្ត​សរុប​៨,២ លាន​គ្រឿង ខណៈ​ដែល​ផ្លូវ​សរុប​វិញ គឺ​មាន​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ។ តាម​របាយការណ៍​នៅ​ថ្ងៃ​ទី​០៥…

គិត​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០២៥ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចុះបញ្ជី​យានយន្ត​សរុប​៨,២ លាន​គ្រឿង ខណៈ​ដែល​ផ្លូវ​សរុប​វិញ គឺ​មាន​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ។

តាម​របាយការណ៍​នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងអំឡុងពេល​នេះ កម្ពុជា​មាន​ម៉ូតូ​ជិត​៧​លាន​គ្រឿង រថយន្ត​ធុន​ស្រាល ជាង​៩​សែន​គ្រឿង ហើយ​រថយន្ត​ធុន​ធ្ងន់​វិញ មាន​ជាង​៣​សែន​គ្រឿង ។

ប្រភព​ដដែល​បាន​អះអាង​ថា នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ យានយន្ត​សរុប​ចុះបញ្ជី​មាន​ជាង​៥​សែន​គ្រឿង នៅ​ក្នុង​នោះ​ម៉ូតូ​មាន មាន​ជាង​៤​សែន រថយន្ត​ធុន​ស្រាល​ជាង​៨​ម៉ឺន​គ្រឿង និង​រថយន្ត​ធុន​ធ្ងន់​មាន​ជាង​៨​ពាន់​គ្រឿង​។

ដោយឡែក​ផ្លូវ​វិញ គឺ​មាន​ប្រមាណ​ជា​២០.៧៣៣ គីឡូម៉ែត្រ នៅ​ក្នុង​នោះ​ផ្លូវ​ល្បឿន​លឿន​១​ខ្សែ ផ្លូវជាតិ​កម្រិត​១ ចំនួន​៩​ខ្សែ ផ្លូវជាតិ​កម្រិត​២​មាន​ជាង​៨០​ខ្សែ ហើយ​ផ្លូវ​ខេត្ត​មាន​៧៩៥​ខ្សែ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ