ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដើម​ឆ្នាំ​ថ្មី​បាតុកម្ម​ដ៏​ធំ​ មនុស្ស​ប្រមាណ​ជា​៤០០​នាក់ត្រូវ​ចាប់ខ្លួន​

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ថ្ងៃ​ទី​១​នៃ​ឆ្នាំ​ថ្មី​២០២០​ពួក​ស្និទ្ធ​ប្រជាធិបតេយ្យ នា​ថ្ងៃ​ទី​១​មក​រា​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​បាតុកម្ម​ដ៏​ធំ​បំផុត​នៅ​ហុងកុង ដោយ​កំណត់​ពី​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​ប៉ូលិស ដែល​ចាប់ខ្លួន​មនុស្ស​ប្រមាណ​ជា​៤០០​នាក់​។ រណសិរ្ស​ស៊ី​វិល​នៃ​សិទ្ធិ​មនុស្ស​FCDH​វាយតម្លៃ​ថា ពលរដ្ឋ​ហុងកុង​ជាង​១​លាន​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​។ មនុស្ស​ដែល​ចូលរួម​សរុប​មាន​ដល់​ជាង​១​លាន​នាក់​គឹ​លើស​ពី​បាតុកម្ម​ថ្ងៃ​ទី​៩​មិថុនា​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា​១,០៣​លាន​នាក់​ផង​។ ក្រុង​ហុងកុង​ជួប​ប្រទះ​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ពុំ​ធ្លាប់​មាន…

ក្រុង​ហុងកុង ៖ ថ្ងៃ​ទី​១​នៃ​ឆ្នាំ​ថ្មី​២០២០​ពួក​ស្និទ្ធ​ប្រជាធិបតេយ្យ នា​ថ្ងៃ​ទី​១​មក​រា​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​បាតុកម្ម​ដ៏​ធំ​បំផុត​នៅ​ហុងកុង ដោយ​កំណត់​ពី​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​ប៉ូលិស ដែល​ចាប់ខ្លួន​មនុស្ស​ប្រមាណ​ជា​៤០០​នាក់​។

រណសិរ្ស​ស៊ី​វិល​នៃ​សិទ្ធិ​មនុស្ស​FCDH​វាយតម្លៃ​ថា ពលរដ្ឋ​ហុងកុង​ជាង​១​លាន​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​។ មនុស្ស​ដែល​ចូលរួម​សរុប​មាន​ដល់​ជាង​១​លាន​នាក់​គឹ​លើស​ពី​បាតុកម្ម​ថ្ងៃ​ទី​៩​មិថុនា​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា​១,០៣​លាន​នាក់​ផង​។

ក្រុង​ហុងកុង​ជួប​ប្រទះ​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ពុំ​ធ្លាប់​មាន ចាប់តាំងពី​អង់គ្លេស​ប្រគល់​ដែនដី​នោះ​ទៅ​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក​។ ជិត​៧​ខែ​ហើយ​ដែល​មាន​បាតុកម្ម​តវ៉ា ដើម្បី​ឲ្យ​មានការ​កែទម្រង់​ប្រជាធិបតេយ្យ​។ បាតុកម្ម​ជួនកាល​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ហើយ​ក៏​តែង​កើត​មានការ​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំងក្លា​រវាង​ប៉ូលិស​និង​ពួក​បាតុករ​។

ថ្ងៃ​ទី​១​មក​រា​អាជ្ញាធរ​បាន​ស្នើ​ដល់​ពួក​អ្នក​រៀបចំ​បាតុកម្ម​ឲ្យ​បញ្ឈប់ ការ​ដើរ​ហែ​ក្បូន​ឲ្យ​បាន​ឆាប់​ជាង​​ការ​គ្រោងទុក ដោយ​លើក​ហេតុផល​ពី​ការ​ប៉ះទង្គិច​គ្នា​។ មានការ​អនុញ្ញាត ដំបូង​បាតុកម្ម​ចាប់ផ្ដើម​ដោយ​សន្តិវិធី នា​រសៀល​ថ្ងៃ​ទី​១​មក​រា តែ​ការ​ប៉ះទង្គិច​គ្នាន​បាន​ផ្ទុះ​ឡើង​ខណៈ​ក្បួន​ដង្ហែ​ដើរ​កាត់​សង្កាត់​WAN CHAI​។ លោក JIM NG​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ប៉ូលិស​ប្រកាស​ថា បាតុករ​ប្រមាណ​ជា​៤០០​នាក់​បាន​ត្រូវ​ចាប់ខ្លួន ពិសេស​ពី​បទ​ប្រមូលផ្ដុំ​គ្នា​ដោយ​ខុសច្បាប់​និង​មាន​អាវុធ​។

រង​ការ​គប់​ដប​សាំង​ដុត ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ឧស្ម័ន​ម្រេច​តបត​វិញ​។ ប៉ូលិស​បាន​ដាក់​ពង្រាយ​ជុំវិញ​បាតុកម្ម​ក៏​ដួច​ជា​នៅ​ឯ​ស្ថាន​នី​យ​មេត្រូ​WAN CHAI​។ ពួក​បាតុករ​ដែល​បិទមុខ​និង​ស្លៀកពាក់​ខ្មៅ បាន​ប្រមូលផ្ដុំ​គ្នា​បង្កើត​របាំង​នានា ហើយ​បណ្ដា​ហាង​ទំនិញ​ត្រូវ​ពួក​បាតុករ​ចូល​អុកឡុក​បំផ្លិចបំផ្លាញ ទើប​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ