ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បាតុករ​ចាក​ចេញពី​ស្ថានទូត​អា​មេ​រិ​ក​ហើយ

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ពួក​បាតុករ​ស្និទ្ធ​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ​២០២០ ​បាន​ចាកចេញ​ហើយ ពី​ច្រក​ចូល​ទាំងឡាយ​នៃ​ស្ថានទូត​អា​មេ​រិ​ក ប្រចាំ​ក្រុង​បា​ដា​ដ​តាម​បទបញ្ជា​របស់​កងជីវពល​HACHD AL…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ពួក​បាតុករ​ស្និទ្ធ​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ​២០២០ ​បាន​ចាកចេញ​ហើយ ពី​ច្រក​ចូល​ទាំងឡាយ​នៃ​ស្ថានទូត​អា​មេ​រិ​ក ប្រចាំ​ក្រុង​បា​ដា​ដ​តាម​បទបញ្ជា​របស់​កងជីវពល​HACHD AL CHAABI ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ដែល​មានការ​កើនឡើង ជាមួយ​ការ​វាយប្រហារ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ប្រឆាំង​ស្ថានទូត​នោះ​។

ប្រសិនបើ​អំពើ​ហិង្សា​មិន​ត្រួ​វ​បាន​បញ្ឈប់​នៅ​ក្រុង​បា​ដា​ដ នោះ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អ៊ី​រ៉​ង់ ​និង​សហរដ្ឋអាមេរិក ដែល​សុទ្ធតែ​មាន​ឥទ្ធិពល​ដូច​គ្នា​នៅ​អ៊ី​រ៉ា​ក់​នឹង​បន្ត​ទៀត ខណៈ​ប្រធានា​ធិប​តី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​គំរាម​ថា អ៊ី​រ៉​ង់​នឹង​ត្រូវ​បង់​តម្លៃ​ដ៏​ធំ ដោយ​លោក​ចោទ​អ៊ីរ៉​ង់​ថា ជា​អ្នក​រៀបចំ​បាតុកម្ម​វាយ​ស្ថានទូត​អា​មេ​រិ​ក​នោះ​កាលពី​ថ្ងៃ​ទី​៣១​ធ្នូ​។

ដោយ​វាយតម្លៃ​ថា​សារ​របស់​ពួក​បាតុករ ត្រួ​វ​បាន​គេ​ស្ដាប់ នោះ​ចលនា​HACHD ដ៏​ខ្លាំង​បាន​អំពាវ​នាវ ដល់​បណ្ដា​អ្នកគាំទ្រ​ឲ្យ​ចាកចេញ​ក្រៅ​តំបន់​បៃតង​ដែល​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់​នៃ​ក្រុង​បា​ដា​ដ ហើយ​មាន​ស្ថានទូត​អា​មេ​រិ​ក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ