ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាតុករ​​ជា​ច្រើន​ពាន់​នាក់​​វាយ​ប្រហារ​​លើ​ស្ថានទូត​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់​-​សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​បាន​គំរាម​អ៊ី​រ៉​ង់​ថា ប្រទេស​នេះ​នឹង​ត្រូវ​បង់​ត​ម្លែ​ធ្ងន់​បំផុត ក្រោយ​ការ​វាយលុក​លើ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បា​ដា​ដ ដោយ​បាតុករ​ស្និទ្ធ​អ៊ី​រ៉​ង់​ច្រើន​ពាន់​នាក់ ដែល​នាំ​គ្នា​ស្រែក​ពាក្យ​ប្រឆាំង​អា​មេ​រិ​ក​។ តាម ​TWITTER…

ប្រទេស​អ៊ី​រ៉ា​ក់​-​សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​បាន​គំរាម​អ៊ី​រ៉​ង់​ថា ប្រទេស​នេះ​នឹង​ត្រូវ​បង់​ត​ម្លែ​ធ្ងន់​បំផុត ក្រោយ​ការ​វាយលុក​លើ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បា​ដា​ដ ដោយ​បាតុករ​ស្និទ្ធ​អ៊ី​រ៉​ង់​ច្រើន​ពាន់​នាក់ ដែល​នាំ​គ្នា​ស្រែក​ពាក្យ​ប្រឆាំង​អា​មេ​រិ​ក​។

តាម ​TWITTER ​លោក​ត្រាំ ​បាន​ព្រមាន​ថា អ៊ី​រ៉​ង់​នឹង​ជា​អ្នក​ទទួលខុសត្រូវ​ពេញលេញ​ចំពោះ​ការ​បាត់បង់​អាយុជីវិត​ ឬ​ការ​ខូចខាត​នានា ក្នុង​ទីតាំង​ស្ថានទូត​របស់​យើង​។ ពួក​គេ​នឹង​បង់​តម្លៃ​ខ្ពស់​បំផុត​។ នេះ​ពុំ​មែន​ជា​ការ​ព្រមាន​ទេ តែ​ជា​ការ​គំរាម​មួយ​។ ចំណែក​អ៊ីរ៉​ង់​វិញ​បាន​បរិហារ​ថា ជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្រៃ​លែង​ដែល​បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​អ៊ីរ៉​ង់ ព្រោះ​នោះ​ជា​កំហឹង​របស់​ពួក​បាតុករ​អ៊ីរ៉ា​ក់ ប្រឆាំង​នឹង​បណ្ដា​អំពើ​សាហាវព្រៃផ្សៃ​នានា​របស់​ខ្លួន​។

ភាព​តានតឹង​មាន​ខ្លាំង​រួច​ហើយ រវាង​ក្រុង​វ៉ា​ស៊ិន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់ ហើយ​វា​កាន់តែ​តានតឹង​ថែម​ទៀត​កាលពី​ថ្ងៃ​ទី​៣១​ធ្នូ ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ដែល​ភាព​តានតឹង​នោះ​ប្រែ​ក្លាយទៅជា​ការ​ប្រឈម​មុខ​ដាក់​គ្នា ខាង​យោធា​ដោយ​ផ្ទាល់​រវាង​ប្រទេស​ជាស​ត្រូវ​គ្នា​ទាំង​២​នោះ​។

កាលពី​យប់​ថ្ងៃ​ទី​៣១​ធ្នូ​ពួក​អ្នកគាំទ្រ​បណ្ដា​ក្រុម​ស្និទ្ធ​អី​ុ​រ៉​ង់​ច្រើន​រយ​នាក់ បន្ត​នាំ​គ្នា​អង្គុយ​ធ្វើ​បាតុកម្ម នៅ​តាម​ច្រកចូល​នានា​នៃ​ស្ថានទូត​អា​មេ​រិ​ក ដើម្បី​តវ៉ា​ប្រឆាំង​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក ដែល​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​សម្លាប់​យុទ្ធ​ជន​នៃ​ក្រុម​កងពល​ហេ​សបុល​ឡា​ហ៍​អ៊ី​រ៉ា​ក់​២៥​នាក់​។ ក្រុម​ប្រដាប់​អាវុធ​ស៊ី​អ៊ីត​នោះ ជា​សមាជិក​នៃ​ក្រុមចម្រុះ​HACHD AL CHAABT​ដោយ​ក្រុមចម្រុះ​នោះ​ប្រមូលផ្ដុំ​ក្រុម​ប្រដាប់​អាវុធ​ស្និទ្ធ​អ៊ី​រ៉​ង់​នានា ដែល​ក្រុង​វ៉ា​ស៊ិ​ន​តោន​ចោទ​ប្រកាន់​ថា វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត កាលពី​ថ្ងៃ​២៧​ធ្នូ​សម្លាប់​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ រស់នៅ​ក្នុង​មូលដ្ឋាន​យោធា​អ៊ី​រ៉ា​ក់មួយ​។

ចាប់ពី​ព្រឹក​ថ្ងៃ​ទី​៣១​ធ្នូ​មក​ពេល​ចាក​ចេញពី​ពិធី​បុណ្យសព​មួយ យុទ្ធ​ជន​និង​អ្នកគាំទ្រ​ក្រុម​HACHD ច្រើន​ពាន់​នាក់ បាន​លើកគ្នា​ចូល​តំបន់​ដែល​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់​បំផុត​ហៅ​តំបន់​បៃតង​ក្រុង​បា​ដា​ដ ដែល​មាន​ស្ថានទូត​អា​មេ​រិ​ក​និង​ទីតាំង​ស្ថាប័ន​កំពូល​ៗ​របស់​ប្រទេស​។

កងកម្លាំង​អ៊ី​រ៉ា​ក់​ដែល​ឈរជើង​នៅ​តាម​ច្រកចូល​ទាំងឡាយ មិន​អាច​បញ្ឈប់​ពួក​គេ​បាន​។ បន្ទាប់​មក​បាតុករ​ទាំងនេះ​លើកគ្នា​វាយប្រហារ​ស្ថានទូត​អា​មេ​រិ​ក ដោយ​ដុត​បណ្ដា​ទីតាំង​នានា​នៅ​ខាង​ក្រៅ ទាញ​ទម្លាក់​បណ្ដា​កាមេរ៉ា​ត្រួតពិនិត្យ គប់​ដុំ​ថ្ម​លើ​ប៉ម​យាម​នានា​របស់​កង​ឆ្មាំ​ការពារ​ស្ថានទូត។

ពី​ខាងក្នុង​ស្ថានទូត​កងទ័ព​អា​មេ​រិ​កបាន​បាញ់​គ្រាប់​ពិត​ទៅ​លើ​អាកាស មុន​ប្រើ​គ្រាប់បែក​បង្ហួរ​ទឹក​ភ្នែក​និង​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក ដើម្បី​បំបែកពួក​បាតុករ​។ ក្រុម​HACHD រៀបរាប់​ពី​មនុស្ស​៦២​នាក់​រង​របួស​។ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​បញ្ជូន​កង​ទាហាន​ម៉ា​រី​ន បន្ថែម​កម្លាំង​លើក​មក​កាន់​បរិវេណ​ដ៏​ធំ​នៃ​ស្ថានទូត​យ៉ាង​រហ័ស​តាម​ឧទ្ធម្ភាគចក្រ​៕ (កែសម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ