ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទោះ​បី​ចិន​បញ្ច​ប់​សមយុទ្ធ​យោធា និង​ដក​កម្លាំង​ត្រឡប់​ទៅវិញ

6 ម៉ោង មុន

ទី​ក្រុង​តៃ​ប៉ិ៖ កោះ​តៃវ៉ាន់​នៅ​តែ​បន្ត​ប្រុង​ជើង​ការ​ជាប់​ជា​ប្រចាំ​ទោះ​បី​ថ្ងៃ​នេះ​យោធា​ចិន​បាន​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោ​ធា​ទ្រង់​ទ្រាយ​ធំ​ហ៊ុម​ព័ទ្ធ​កោះ​នេះ​ និង​បាន​ដក​កម្លាំង​ត្រឡប់​​ទៅ​វិញ​យ៉ាង​ណា​ក្ដី​។ តៃវ៉ាន់​​ថា​ខ្លួន​នៅ​តែ​បន្ត​ដាក់​ឱ្យ​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ឆ្លើយ​តប​នៅ​​លើ​លំហ​សមុទ្រ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ប្រធាន​ក្រុម​ល្បាត​ដែន​សមុទ្រ​របស់​តៃវ៉ាន់​។ នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់ប្រទេស​ចិន​ដែល​មាន​ឈ្មោះ​ថា «​បេសក​កម្ម​យុត្តិ​ធម៌​ឆ្នាំ​២០២៥​» កង​ទ័ព​ចិន​បាន​បាញ់​កាំ​ភ្លើង​ពិត​សំដៅ​ទៅ​កោះ​តៃវ៉ាន់​ ព្រម​ទាំង​​​ដាក់​ពង្រាយ​នាវា​ចម្បាំង និង​យន្ត​ហោះ​ចម្បាំង​ទំនើប​ៗ​នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន​ដើម្បី​ជា​ការ​បង្ហាញ​កម្លាំង​របស់​ខ្លួន​។…

ទី​ក្រុង​តៃ​ប៉ិ៖ កោះ​តៃវ៉ាន់​នៅ​តែ​បន្ត​ប្រុង​ជើង​ការ​ជាប់​ជា​ប្រចាំ​ទោះ​បី​ថ្ងៃ​នេះ​យោធា​ចិន​បាន​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោ​ធា​ទ្រង់​ទ្រាយ​ធំ​ហ៊ុម​ព័ទ្ធ​កោះ​នេះ​ និង​បាន​ដក​កម្លាំង​ត្រឡប់​​ទៅ​វិញ​យ៉ាង​ណា​ក្ដី​។ តៃវ៉ាន់​​ថា​ខ្លួន​នៅ​តែ​បន្ត​ដាក់​ឱ្យ​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ឆ្លើយ​តប​នៅ​​លើ​លំហ​សមុទ្រ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ប្រធាន​ក្រុម​ល្បាត​ដែន​សមុទ្រ​របស់​តៃវ៉ាន់​។

នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់ប្រទេស​ចិន​ដែល​មាន​ឈ្មោះ​ថា «​បេសក​កម្ម​យុត្តិ​ធម៌​ឆ្នាំ​២០២៥​» កង​ទ័ព​ចិន​បាន​បាញ់​កាំ​ភ្លើង​ពិត​សំដៅ​ទៅ​កោះ​តៃវ៉ាន់​ ព្រម​ទាំង​​​ដាក់​ពង្រាយ​នាវា​ចម្បាំង និង​យន្ត​ហោះ​ចម្បាំង​ទំនើប​ៗ​នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន​ដើម្បី​ជា​ការ​បង្ហាញ​កម្លាំង​របស់​ខ្លួន​។ ទង្វើ​នេះ​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​។ គណៈ​កម្ម​ការ​អឺរ៉ុប និង​អង់គ្លេស​ក៏​ព្រួយ​បារម្ភ​សម្បើម​ណាស់​ដែរ​។

តៃ​វ៉ាន់​​ប្រកាស​ថ្កោល​ទោស​ការ​ធ្វើ​សម​យុទ្ធ​យោធា​នេះ​ និង​ចាត់​ទុក​ថា​នេះ​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សន្តិ​សុខ​នៅ​ក្នុង​តំបន់​ និង​ជា​ទង្វើ​បង្ក​ហេតុ​យ៉ាង​ច្បាស់​ក្រឡែត​។ គេ​ឃើញ​ថា​នាវា​ចម្បាំង​របស់​ប្រទេស​ចិន​ចាប់​ផ្ដើម​ចាក​ចេញ​ពី​ដែន​សមុទ្រ​តៃវ៉ាន់​ហើយ​។ គ្រាន់​តែ​ថា​ប្រទេស​ចិន​មិន​ទាន់​ប្រកាស​បិទ​បញ្ចប់​សមយុទ្ធ​យោធា​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​។  នេះ​បើ​យោង​តាម​លោក​ស្រី​​កួន​ពី​លីង (Kuan Bi-ling) ជា​ប្រធាន​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ដែន​សមុទ្រ​តៃវ៉ាន់​។

លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​សភាព​ការណ៍​នៅ​លើ​​លំហ​​​សមុទ្រ​បាន​ស្ងប់​ស្ងាត់​ហើយ​ ហើយ​នាវាចម្បាំង​តូច​-​ធំ​របស់​ប្រទេស​ចិន​ក៏​ចាប់​ផ្ដើម​ដក​ថយ​ទៅ​វិញ​​ដែរ​។ ប៉ុន្តែ​ដោយ​សារ​ប្រទេស​ចិន​មិន​ទាន់​ប្រកាស​បិទ​បញ្ចប់​សមយុទ្ធ​យោធា​របស់​ពួក​គេ​ ដូច្នេះ​មជ្ឈ​មណ្ឌល​ឆ្លើយ​តប​នៅ​ក្នុង​គ្រា​អាសន្ន​របស់​តៃវ៉ាន់​ត្រូវ​តែ​​បើក​ប្រតិ​បត្តិ​ការ​ជា​បន្ត​ទៀត​។​​

ទាហាន​តៃវ៉ាន់​ដែល​ទទួល​បន្ទុក​ខាង​ល្បាត​ដែន​សមុទ្រ​ប្រាប់​ថា​​នាវា​ល្បាត និង​នាវា​ចម្បាំង​ចិន​សរុប​១១​គ្រឿង​បាន​ចាក​ចេញ​ពី​ដែន​សមុទ្រ​ក្បែរ​កោះ​តៃវ៉ាន់​ហើយ ហើយ​បាន​បើក​បង្ហួស​ទី​នោះ​សំដៅ​ទៅ​គោល​ដៅ​ចុង​ក្រោយ​។ ក្រសួង​ការ​ពារ​ជាតិ​តៃវ៉ាន់​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា​យន្ត​ហោះ​ចម្បាំង​ចិន​៧៧​គ្រឿង និង​នាវា​ល្បាត​២៥​គ្រឿង​បាន​ចេញ​ប្រតិ​បត្តិ​ការសឹក​ហ៊ុម​ព័ទ្ធ​កោះ​តៃ​វ៉ាន់​កាល​ពីរយៈ​ពេល​​២៤​ម៉ោង​មុន​។ ក្នុង​នោះ​ យន្ត​ហោះ​យោធា​៣៥​គ្រឿង​បើក​កាត់​បន្ទាត់​ព្រំ​ដែន​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ