ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ព្រ.មា.ន​វា.យ​ប.ក​យ៉ាង​ខ្លាំង​ក្លា​បំផុត​បើ​ខ្លួន​រង​ការ​វា.យ​ប្រ.ហារ​ជា​ថ្មីពី​អាមេរិក

1 នាទី មុន

ទី​ក្រុង​តេ​អេរ៉ង់៖ ប្រធានា​ធិបតី​អ៊ីរ៉ង់​ លោក​ម៉ាស៊ូត ប៉េ​ហ្សេ​ស្គាន (Masoud Pezeshkian) ថ្លែង​ថា​រដ្ឋា​ភិបាល​របស់​លោក​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​ការ​វាយ​ប្រ​ហារ​ណា​មួយ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ព្រមាន​ប្រើ​ដៃ​ធ្ងន់​លើ​អ៊ីរ៉ង់​បើ​ប្រទេស​នេះ​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ជា​ថ្មី​។ លោក​ប៉េ​ហ្សេស្គាន​ថ្លែង​តាម​បណ្ដាញ​សង្គម​ថា​ទង្វើ​ឈ្លាន​ពាន​ដ៏​ឃោរ​ឃៅ​ណា​មួយ​មក​លើ​អ៊ីរ៉ង់​នឹង​ទទួល​រង​នូវ​ការ​វាយ​បក​វិញ​ដ៏ខ្លាំង​ក្លា​បំផុត​។ សម្រាប់​ពេល​នេះ…

ទី​ក្រុង​តេ​អេរ៉ង់៖ ប្រធានា​ធិបតី​អ៊ីរ៉ង់​ លោក​ម៉ាស៊ូត ប៉េ​ហ្សេ​ស្គាន (Masoud Pezeshkian) ថ្លែង​ថា​រដ្ឋា​ភិបាល​របស់​លោក​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​ការ​វាយ​ប្រ​ហារ​ណា​មួយ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ព្រមាន​ប្រើ​ដៃ​ធ្ងន់​លើ​អ៊ីរ៉ង់​បើ​ប្រទេស​នេះ​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ជា​ថ្មី​។ លោក​ប៉េ​ហ្សេស្គាន​ថ្លែង​តាម​បណ្ដាញ​សង្គម​ថា​ទង្វើ​ឈ្លាន​ពាន​ដ៏​ឃោរ​ឃៅ​ណា​មួយ​មក​លើ​អ៊ីរ៉ង់​នឹង​ទទួល​រង​នូវ​ការ​វាយ​បក​វិញ​ដ៏ខ្លាំង​ក្លា​បំផុត​។

សម្រាប់​ពេល​នេះ ភាព​តាន​តឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅឡើយ​ទេ​ទោះ​បី​លោក​ត្រាំ​សន្យាថា​​នឹង​រក្សា​សន្តិ​ភាព​នៅ​មជ្ឈិម​បូព៌ា​យ៉ាង​ណា​ក្ដី​។ ចំណុច​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​គឺ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ លោក​ត្រាំ​ធ្លាប់​វាយ​ប្រហារ​កម្ម​វិធី​នេះ​កាល​ពី​ខែ​មិថុនា​ដើម្បី​កម្ចាត់​ឱ្យ​អស់​។ ប៉ុន្តែ​ប្រភព​សម្ងាត់​របស់​អាមេរិក​រក​ឃើញ​ថា​ការ​វាយ​ប្រហារ​នៅ​ពេល​​​នោះ​បាន​ត្រឹម​តែ​​កម្ទេច​​​ទី​តាំង​នុយ​ក្លេ​អ៊ែរ​​មួយ​កន្លែង​ប៉ុណ្ណោះ​​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ចំណោម​ទី​តាំង​៣​កន្លែង​។

ការ​លើក​ឡើង​របស់​មេ​ដឹក​នាំអ៊ីរ៉ង់​ដូច​ខាង​លើ​នេះ​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​ពី​លទ្ធ​ភាព​នៃ​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​ជា​ថ្មី​ទៀត​។ លោក​ត្រាំ​​ទទួល​ដំណឹង​ថា​អ៊ីរ៉ង់​កំពុង​ព្យាយាម​អភិ​វឌ្ឍ​នុយ​ក្លេអ៊ែរ​ឡើង​វិញ​។ បើ​ដូច្នេះ​មែន​ ​លោក​ប្ដេជ្ញា​ថា​យើង​នឹង​វាយ​កម្ចាត់​ពួក​គេ​ឱ្យ​ដល់​ឫស​គល់​។ ប៉ុន្តែ​លោក​សង្ឃឹម​ថា​បញ្ហា​នេះ​នឹង​មិន​​កើត​ឡើង​ទៅ​ចុះ​។

ប្រធាន​រដ្ឋ​សភា​អ៊ីរ៉ង់​​កាល​ពី​ថ្ងៃ​អង្គារ​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​មាន​សិទ្ធិ​គ្រប់​យ៉ាង​ដើម្បី​ការ​ពារ​ខ្លួន​ទល់​នឹង​ការ​វាយ​ប្រហារ​។ លោក​ទទួល​ស្គាល់​ថា​អ្វី​ដែល​អាច​នឹង​កើត​ឡើង​នា​ពេល​អនាគត​ជា​អ្វី​ដែល​យើង​មិន​អាច​ទស្សន៍​ទាយ​ដឹង​បាន​ឡើយ​។ នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​ញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ