ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​ថា​នឹង​មិន​ចុះ​កិច្ច​ព្រម​ព្រៀង​កម្សោយ​ធ្វើ​ឱ្យ​សង្គ្រាម​អូស​បន្លាយ​កាន់​តែ​យូរ​នោះ​ទេ

4 ម៉ោង មុន

ទី​ក្រុង​កៀវ៖ នៅក្នុង​ឱកាស​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​សាកល​ លោក​ហ្សេឡិនស្គី​មាន​សារ​នយោបាយ​ផ្ដាំ​ផ្ញើ​ទៅ​​​ជន​រួម​ជាតិ និង​ពិភព​លោក​។ លោក​ថ្លែង​ថា​អ៊ុយ​ក្រែន​ចង់​បញ្ចប់​សង្គ្រាម​ ប៉ុន្តែ​ជា​ការ​បញ្ចប់​ដែល​​​មិន​​ធ្វើ​ឱ្យ​​​ខាត​បង់​ផល​ប្រយោជន៍​ខ្លួន​ឯង​នោះ​ទេ​។ ម៉្យាង​ទៀត​ លោក​នឹង​មិន​ចុះ​ហត្ថ​លេខា​ជា​ដាច់​ខាត​លើ​កិច្ច​ព្រមព្រៀង​ដែល​មាន​ភាព​កម្សោយ​ និង​ធ្វើ​ឱ្យ​សង្គ្រាម​អូស​បន្លាយ​កាន់​តែយូរ​​។​ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ខ្សែ​វីឌីអូ​ថត​ទុក​ជា​មុន​…

ទី​ក្រុង​កៀវ៖ នៅក្នុង​ឱកាស​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​សាកល​ លោក​ហ្សេឡិនស្គី​មាន​សារ​នយោបាយ​ផ្ដាំ​ផ្ញើ​ទៅ​​​ជន​រួម​ជាតិ និង​ពិភព​លោក​។ លោក​ថ្លែង​ថា​អ៊ុយ​ក្រែន​ចង់​បញ្ចប់​សង្គ្រាម​ ប៉ុន្តែ​ជា​ការ​បញ្ចប់​ដែល​​​មិន​​ធ្វើ​ឱ្យ​​​ខាត​បង់​ផល​ប្រយោជន៍​ខ្លួន​ឯង​នោះ​ទេ​។ ម៉្យាង​ទៀត​ លោក​នឹង​មិន​ចុះ​ហត្ថ​លេខា​ជា​ដាច់​ខាត​លើ​កិច្ច​ព្រមព្រៀង​ដែល​មាន​ភាព​កម្សោយ​ និង​ធ្វើ​ឱ្យ​សង្គ្រាម​អូស​បន្លាយ​កាន់​តែយូរ​​។​ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ខ្សែ​វីឌីអូ​ថត​ទុក​ជា​មុន​ និង​ចាក់​ផ្សាយ​មុន​ពេល​ពាក់​កណ្ដាល​អធ្រាត្រ​បន្តិច​។​​

អង្គុយ​នៅ​ក្នុង​ខុទ្ទ​កាល័យ​របស់​លោក​ ដោយ​មាន​ដើម​ឈើ​អប​អរ​​សាទរ​ឆ្នាំ​ថ្មី​នៅ​ពី​ក្រោយ​ខ្នង​ផង​នោះ លោក​ហ្សេឡិនស្គី​ថា​អ៊ុយ​ក្រែន​ហត់​នឿយ​នឹង​សង្គ្រាម​ដែល​អូស​បន្លាយ​ពេល​ជិត​បួន​ឆ្នាំ​ ពោល​គឺ​មាន​រយៈ​ពេល​យូរ​ជាង​កង​ទ័ពអាល្លឺម៉ង់​ត្រួត​ត្រា​អ៊ុយ​ក្រែន​កាល​ពី​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​ទៅ​ទៀត​។ ប៉ុន្តែ​លោក​សូម​បញ្ជាក់​ឡើង​វិញ​ថា​ទោះ​ជា​បែប​នេះ​ក្ដី អ៊ុយ​ក្រែន​នឹង​មិន​ទម្លាក់​អាវុធ​ចុះ​ចាញ់​ជា​ដាច់​ខាត​។​​

លោក​បាន​​ដាក់​ជា​សំណួរ​ និង​ឆ្លើយ​ដោយ​ខ្លួន​​ឯង​​​ថា​តើ​អ៊ុយ​ក្រែន​ចង់​បាន​អ្វី? សន្តិ​ភាព​ឬ? ពិត​ជា​ត្រឹម​ត្រូវ​។ ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ​តើ​មែន​ឬ​ទេ? អត់​ទេ​។ យើង​ចង់​បញ្ចប់​សង្គ្រាម​ ប៉ុន្តែ​មិន​មែន​ជា​ការ​បញ្ចប់​សង្គ្រាម​ដែល​ធ្វើ​ឱ្យ​​អ៊ុយ​ក្រែន​​ដើរ​ដល់​ទី​បញ្ចប់​ដែរ​នោះ​​ឡើយ​​​។ ​លោក​ថ្លែង​បន្ត​ទៀត​ថា​តើ​​យើង​ហត់​នឿយ​​ (នឹង​សង្គ្រាម​) ដែរ​ឬ​ទេ​? ហត់​នឿយ​ណាស់​។ មាន​ន័យ​ថា​យើង​ត្រៀម​ខ្លួន​ចុះ​ចាញ់​ ឬ​យ៉ាង​ណា​? អ្នក​ណា​ក៏​ដោយ​ដែល​គិត​បែប​នេះ​មាន​ន័យ​ថា​​ពួកគេ​កំពុង​តែ​យល់​ច្រឡំ​ធំ​ណាស់​។

សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​អង្គារ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​ទី​ក្រុង​កៀវ​ និង​វ៉ាស៊ីនតោន​បាន​ពិភាក្សា​អំពី​លទ្ធ​ភាព​នៃ​ការ​បញ្ជូន​កង​ទ័ព​អាមេរិក​ទៅ​ឈរ​ជើង​នៅ​​អ៊ុយ​ក្រែន​​ក្រោយ​ពេល​ចប់​សង្គ្រាម​​ដោយ​ចាត់​ទុក​ថា​នេះ​​ជា​ផ្នែក​មួយ​នៃ​ការ​ធានា​សន្តិ​សុខ​​សម្រាប់​អ៊ុយ​ក្រែន​។ លោក​ថា​ភាគី​ទាំង​២​ក៏​បាន​លើក​ឡើង​អំពី​ករណី​ដែល​រុស្ស៊ី​ចោទ​ប្រកាន់​ថា​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​គេហដ្ឋាន​របស់​លោក​ពូទីន​។ អ៊ុយ​ក្រែន​ចាត់​ទុក​ថា​នោះ​ជា​ការ​ប្រឌិត​ព័ត៌​មាន​។

មេ​ដឹក​នាំ​អ៊ុយ​ក្រែន​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា​ការ​ធ្វើ​នយោ​បាយ​ការ​ទូត​ជា​ច្រើន​សប្ដាហ៍​កន្លង​ទៅ​នេះ​ រួម​ទាំង​ការ​ជជែក​គ្នា​​​ជា​មួយ​លោក​ដូណាល់​ត្រាំ​​នៅ​រដ្ឋ​ផ្ល​រី​ដា​កាល​ពី​ចុង​សប្ដាហ៍​មុន​ផង​ដែរ​នោះ អាច​សម្រេច​បាន​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​មួយ​ភាគ​ធំ​។ ​លោក​ថា​ភាគី​ទាំង​២​ (រុស្ស៊ី និង​អ៊ុយ​ក្រែន) ព្រម​ព្រៀង​គ្នា​៩០% និង​នៅ​សល់​តែ​១០%​ប៉ុណ្ណោះ​។ ប៉ុន្តែ​១០%​នោះ​ជា​ចំណុច​សំខាន់​។ ១០%​នោះ​ជា​ការ​កំណត់​ជោគ​វាសនា​នៃ​សន្តិ​ភាព​ ជោគ​វាសនារបស់​អ៊ុយ​ក្រែន និង​អឺរ៉ុប និង​ជីវិត​រស់​នៅ​របស់​ប្រជា​ជន​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ