ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PNN ប្រកាស​បើក​ការ​ប្រកួត​កីឡា​ប្រដាល់​​អធិរាជ​គុន​ខ្មែរ​រដូវ​កាល​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ PNN បាន​ប្រកាស​បើក​ការ​ប្រកួត​ប្រដាល់​រដូវ​កាល​ថ្មី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមករា ឆ្នាំ​២០២០ ដើម្បី​ស្វែងរក​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​មាស​​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម បន្ទាប់​ពី​ការ…

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ PNN បាន​ប្រកាស​បើក​ការ​ប្រកួត​ប្រដាល់​រដូវ​កាល​ថ្មី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមករា ឆ្នាំ​២០២០ ដើម្បី​ស្វែងរក​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​មាស​​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម បន្ទាប់​ពី​ការ ប្រកួត​រដូវ​កាល​ទី​១​បាន​បញ្ចប់​ទៅ ដោយ​កីឡា​ករ ឡៅ ចិ​ត្រា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១ ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។

សម្រាប់​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ គឺជា​ការផ្ដល់​ឱកាស​ដល់​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ចំនួន​៨​រូប ប្រជែង​គ្នា​យក​តំណែង​ខ្សែក្រវាត់​មាស​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ កីឡាករ​កម្ពុជា​ជើង​ខ្លាំង​ទាំង​៨​រូប​នេះ​រួម​មាន កីឡាករ ម៉​ន សា​ម៉េ​ត កីឡាករ វ៉ា​ន់ វឿ​ន កីឡាករ អេ ណា​រ័​ត្ន កីឡាករ ពេជ្រ ម្ទេសខ្មាំង កីឡាករ ប៊ុ​ន សុធា កីឡាករ អេ​លី​ត ចំរើន កីឡាករ លាភ រ​ដ្ឋា​និង​កីឡាករ ឃួ​ន ឡាំង​កូ​ស៊ី​ន ។

មុន​នឹង​ឈាន​ទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាស កីឡាករ​ទាំងអស់​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​ជា​មុន​សិន ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​ក្នុង​ថ្ងៃ​បើក​ឆាក​ដំបូង កីឡាករ​មាឌ​ល្អិត​តែ​ចិត្តធំ ម៉​ន សា​ម៉េ​ត ត្រូវ​ទទួល​ស្វាគមន៍​កីឡាករ​ថៃ ផ្សា​ក់ អ៊ិ​ន​ស៊ី ។ ឯ​គូប្រកួត​មិត្តភាព​អន្តរជាតិ​មួយគូ​ទៀត គឺជា​ការ​ជួប​គ្នា​រវាង​កីឡា ករ ឈុត សេរី​វណ្ណ​ថង មក​ពី​ក្លិប​ជាយ​ដែន ខេត្តបាត់ដំបង ជាមួយ​កីឡាករ​ថៃ នី តិក​ន ។

នៅ​មាន​គូប្រកួត​អម​ចំនួន​២​គូ​ទៀត គឺ​កីឡាករ​វ័យក្មេង​កំពុង​ឡើង​កូដ អេ​លី​ត ផានិត​មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡា ករ សូ ចាន់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ។ កីឡាករ លី សេង​ហុង មក​ពី​ក្លិប​ឃ្លាំងមឿង កីឡា ប្រកួត​ជាមួយ​កីឡាករ ប៊​ន ពន្លឹក ក្លិប​មក​ពី​ចតុមុខ ។

តាម​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​របស់​ស្ថានីយ ទូរទស្សន៍​PNN រូបមន្ត​ប្រកួត គឺ​កីឡាករ​កម្ពុជា​ទាំង​៨​រូប​នេះ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​៨​រូប​ដែរ ។ ប៉ុន្តែ​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រចាំ​ស​ប្ដា​ហ៍​នីមួយ​ៗ​មាន​តែ​មួយគូ​ប៉ុណ្ណោះ អ្នក​ដែល​ឈ្នះ​ទើប​មានឱកាស​ឡើង​ទៅ​ប្រកួត​បន្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ