ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​បក្ស​រក​វិធានការ​ធានា​អធិប​តេយ្យ​ភាព​ និង​សន្តិសុខ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​កូរ៉េ​ខាងជើង​KCNA​រាយ​ករ​ណ៍​នា​ថ្ងៃ​ទី​៣០​ធ្នូ​ថា ក្នុង​សម័យប្រជុំ​ពេញអង្គ​របស់​បក្ស​ពលករ​កូរ៉េ បណ្ដា​មេដឹកនាំ​បក្ស​ពិភាក្សា​គ្នា ពី​បណ្ដា​វិធាន​ការ​វាយលុក​ដើម្បី​ធានា​ដល់​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ប្រទេស​។ កិច្ចប្រជុំ​នោះ​បើក​ធ្វើ​ពី​ថ្ងៃ​ទី​២៨​មក​ខណៈ​ក្រុង​ព្យុ​ង​យ៉ាង គំរាម​ប្រកាន់​យក​មាគ៌ា​ថ្មី​មួយ ដែល​ទាក់​ទិន​នឹង​ការ​ចរចា​ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ ប្រសិនបើ​ក្រុង​វ៉ា​សិ​ុ​ន​តោន​ពុំ​បង្ហាញ​ពី​ការ​បន្ទន់​ឥរិយា​បថ…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​កូរ៉េ​ខាងជើង​KCNA​រាយ​ករ​ណ៍​នា​ថ្ងៃ​ទី​៣០​ធ្នូ​ថា ក្នុង​សម័យប្រជុំ​ពេញអង្គ​របស់​បក្ស​ពលករ​កូរ៉េ បណ្ដា​មេដឹកនាំ​បក្ស​ពិភាក្សា​គ្នា ពី​បណ្ដា​វិធាន​ការ​វាយលុក​ដើម្បី​ធានា​ដល់​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ប្រទេស​។

កិច្ចប្រជុំ​នោះ​បើក​ធ្វើ​ពី​ថ្ងៃ​ទី​២៨​មក​ខណៈ​ក្រុង​ព្យុ​ង​យ៉ាង គំរាម​ប្រកាន់​យក​មាគ៌ា​ថ្មី​មួយ ដែល​ទាក់​ទិន​នឹង​ការ​ចរចា​ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ ប្រសិនបើ​ក្រុង​វ៉ា​សិ​ុ​ន​តោន​ពុំ​បង្ហាញ​ពី​ការ​បន្ទន់​ឥរិយា​បថ មុន​ដំណាច់ឆ្នាំ​នេះ​ទេ​នោះ​ដោយ​លើក​ពី​ការ​បញ្ចប់​ការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត​ហើយ​ត្រឡប់​ទៅ​រក​សកម្មភាព​បង្កហេតុ​នានា​វិញ​។

សម័យប្រជុំ​ពេញអង្គ​របស់​បក្ស​នោះ​ក៏​ធ្វើ​ដែរ​ប៉ុន្មាន​ថ្ងៃ មុន​សុន្ទរកថា​ឆ្នាំ​ថ្មី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក​គី​ម​ជុង​អ៊ុ​ន​ដែល​នឹង​ប្រកាស​ពី​ការ​ផ្លាស់​ប្ដូរ​នយោបាយ​ដ៏​ចម្បង ទាក់ទិន​នឹង​ការ​រំសាយ​នុយក្លេអ៊ែរ​និង​បណ្ដា​ជំហរ​ការទូត​។

យោង​តាម​KCNA​ថា លោក​គី​ម​ជុង​អ៊ុ​ន​ដឹកនាំ​កាលពី​ថ្ងៃ​២៩​ធ្នូ កិច្ចប្រជុំ​ថ្ងៃ​ទី​២​នៃ​សម័យប្រជុំ​ពេញ​អង្គ​លើក​ទី​៥​របស់​គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូរ៉េ​។​លោក​គី​ម​បញ្ជាក់​ពី​ភាព​ចាំ​បាច់​ចាត់​បណ្ដា​វិធានការ​ជា​វិជ្ជមាន​និង​មាន​លក្ខណៈ​វាយលុក​នានា សំដៅ​ធានា​ឲ្យ​បាន​ពេញ​លេញ​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ប្រទេស ដោយ​យោង​តាម​សភាពការណ៍​បច្ចុប្បន្ន​។​

លោក​លើក​ពី​បណ្ដា​កា​ត្វ​កិច្ច​របស់​ផ្នែក​កិច្ចការបរទេស ឧស្សាហកម្ម​គ្រឿង​សព្វាវុធ​និង​របស់​កងទ័ព​កូរ៉េ​ខាងជើង​។ លោក​លើក​លម្អិត​ពី​ទិស​ដៅ​នៃ​ការ​តស៊ូ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​របត់​ដ៏​សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស កែ​លម្អ​កម្រិតជីវភាព​របស់​ប្រជាជន​ក៏​ដូច​ជា ការ​ទាមទារ​នៃ​បដិវត្តន៍​កូរ៉េ​និង​ការ​កសាង​ប្រទេស​សង្គមនិយម​ដ៏៏​ខ្លាំង​មួយ​។

ចំណែក​សហរដ្ឋអាមេរិក​វិញ​បាន​ដាក់​ពង្រាយ​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ យន្តហោះ​ស៊ើប​ការណ៍​ធុន​E-8C​ឬ JSTARS​ដើម្បី​ត្រួតពិនិត្យ​និង​ឃ្លាំមើល​ម៉ត់ចត់​កូរ៉េ​ខាងជើង​។ យន្ត​ហោៈ​ស៊ើ​ប​ការណ៍​ធុន​នោះ​អាច​ត្រួតពិនិត្យ​បាន​យ៉ាង​ច្បាស់ ពី​បណ្ដា​ចលនា​របស់​កងទ័ពជើងគោក​និង​បណ្ដា​ឧបករណ៍​យោធា​កូរ៉េ​ខាងជើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ