ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​រវាង សេក គឹ​ម​រួន និង​រឹទ្ធ អៃ​យ៉ា​រ៉ា មិន​ត្រូវ​បាន​​ប្រកាស​លទ្ធផល​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​រវាង​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​កីឡាករ​ថៃ រឹទ្ធ អៃ​យ៉ា​រ៉ា នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​រវាង​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​កីឡាករ​ថៃ រឹទ្ធ អៃ​យ៉ា​រ៉ា នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​សៅរ៍ ទី​២៨ ធ្នូ មិន​ត្រូវ​បាន​ធ្វើការ​ប្រកាស​លទ្ធផល​ឡើយ ដោយសារ​តែ​ការ​ប្រកួត​បញ្ចប់​ដោយ​ភាព​មិន​ប្រក្រតី ។

គួរ​រំលឹក​ថា នេះ​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ជុំ​ទី​២​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១ ដែល​មាន​រង្វាន់​ម៉ូតូ Zoomer X ១​គ្រឿង​អម​ជាមួយ​ទឹកប្រាក់​៥០០​ដុល្លារ​បន្ថែម​ពីលើ​ទៀត ។

មិនតែប៉ុណ្ណោះ​សម្រាប់​អ្នក​ដែល​ឈ្នះ​ការ​ប្រកួត​លើក​នេះ មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ជាមួយ​អ្នក​ឈ្នះ​លេខ​១​នៅ​ក្នុង​ជុំ​ទី​១​ដណ្ដើម​យក​ប្រាក់​រង្វាន់​ដែល​មាន​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ ។ ប៉ុន្តែ​ដោយសារ​តែ​ការ​ប្រកួត​រវាង​គូ​នេះ​មាន​ភាព​មិន​ប្រក្រតី​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ប្រកាស​ឱ្យ​ប្រកួត​គ្នា​ម្ដងទៀត​នៅ​ស​ប្ដា​ហ៍​ក្រោយ ។

តាម​ការ​សង្កេត​ដោយ​ផ្ទាល់ គូ​នេះ​ប្រកួត​គ្នា​៥​ទឹក​ពេញ ហើយ​កីឡាករ​ថៃ រឹទ្ធ អៃ​យ៉ា​រ៉ា ជា​អ្នកមាន​ប្រៀប​ជាង​ដាច់ ជាក់ស្ដែង​នៅ​ក្នុង​ទឹក​ទី​៤ សេក គឹ​ម​រួន ត្រូវ​កីឡាករ​ថៃ​វាយ​ឱ្យ​រាប់​៨​ទៀត​ផង ។ ប៉ុន្តែ​ឈាន​ចូល​ដល់​ទឹក​ទី​៥ ខណៈ​ពេល​ដែល សេក គឹ​ម​រួន បាត់បង់​ជំហរ​ដួល​ទៅ​លើ​ក្ដារ​តា​ពី ស្រាប់តែ​កីឡាករ​ថៃ​ជ្រុលជើង​ទាត់​ថែម​ត្រូវ​កញ្ចឹងក​ពេញទំហឹង​តែ​ម្ដង ។

លោក មាស សុខ​គ្រី ប្រធាន​គណៈកម្មការ​បច្ចេកទេស​បានឱ្យ​ដឹង​ថា បើ​តាម​ច្បាប់​ប្រកួត​អ្នក​ដែល​ថែម​គេ​ប្រាកដជា​ឱ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ករណី​ប្រកួត​មិត្តភាព ឬ​ក្នុង​វគ្គ​ជម្រុះ
ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នេះ​ស្ថិត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​តម្រូវ​ឱ្យ​យើង​សង្កេត​មើល​ការ​ប្រកួត​ជាក់ស្ដែង​ផង​ដែរ ។

ដូច​ជា​ការ​ប្រកួត​លើក​នេះ​យើង​ដឹង​ហើយ​ថា សេក គឹ​ម​រួន បាត់បង់​កម្លាំង​តាំងពី​ទឹក​ទី​៣​ម្ល៉េះ ហើយ​ថែម​ទាំង​ត្រូវ​គេ​វាយ​ឱ្យ​រាប់​៨​នៅ​ក្នុង​ទឹក​ទី​៤​ទៀត​ផង បាន​ន័យ​ថា កីឡាករ​ថៃ​ឈ្នះ​ដាច់​៥​ទឹក​រួច​ទៅ​ហើយ ម្យ៉ាង​វិញ​ទៀត​គេ​ក៏​គ្មាន​បំណង​ចង់វាយ​ថែម​ដែរ តែ​ធ្វើ​ម៉េច​បើ​ជ្រុលជើង​ទៅ​ហើយ​​នោះ បើ​យើង​ឱ្យ​សេក គឹ​ម​រួន ឈ្នះ​ក៏​មិន​យុត្តិធម៌ ឱ្យ​ថៃ​ឈ្នះ​ក៏​មិន​យុត្តិធម៌ ដូច្នេះ​ហើយ​ទើប​​គណៈកម្មការ​រៀបចំ​សម្រេច​មិន​ប្រកាស​លទ្ធផល ដើម្បី​ទុក​ឱកាស​ឱ្យ​ពួក​គេ​ទាំង​ពីរ​ប្រកួត​គ្នា​ម្ដងទៀត​នៅ ស​ប្ដា​ហ៍​ក្រោយ ។ ចំណែក​ភាគី​ទាំង​សងខាង​ក៏​បាន​ឯកភាព​គ្នា​ដែរ ។

កីឡាករ អេ​លី​ត ភក្ដី មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​លេខ​៤​បន្ទាប់​ពី​ប្រកួត​ចាញ់​កីឡាករ​ថៃ ហ្វា ស៊ី​ង​ថង ដោយ​ពិន្ទុ ខណៈ​ការ​ប្រកួត​មិត្តភាព​កីឡាករ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ផ្ដួល​កីឡាករ​ថៃ រ៉ុ​ង ណា​ផា ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ