ផ្លាស់​ប្ដូរ​អ្នកទោស​គ្នារវាង​​អ៊ុយ​ក្រែ​ន​ និង​​ពួក​បំបែក​ខ្លួន


ប្រទេស​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៨​ធ្នូ​ថា នា​ថ្ងៃ​ទី​២៩​ធ្នូ​មានការ​ផ្លាស់​ប្ដួ​រ​អ្នកទោស​គ្នា រវាង​ក្រុង​កៀវ​ និង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្ស៊ី។

នោះ​ជា​ដំណាក់កាល​ថ្មី​នៃ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង ក្នុង​ជម្លោះ​ដោយ​អាវុធ​នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ មុន​នេះ​លោកស្រី​ដា​រី​យ៉ា​ម៉ូ​រ៉ូ​ហ្សូ​វ៉ា អ្នក​ចរចា​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រកាស​​ដោយ​ខ្លួនឯង​ដូ​ណេ​ត​ស្ក៍​ប្រកាស​ថា ក្រុង​កៀវ​និង​ពួក​បំបែក​ខ្លួន​និយម​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​មួយ ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​អ្នកទោស​គ្នា​នា​ថ្ងៃ​ទី​២៩​ធ្នូ​។

លោកស្រី​បន្ត​ថា ដែនដី​បំបែក​ខ្លួន​ទាំង​២​គឺ​ដូ​ណេ​ត​ស្ក៍​និង​លូ​ហ្គា​ន​ស៍ទ​ទួល​អ្នកទោស​៨៧​នាក់ ចំណែក​អ្នកទោស​៥៥​នាក់​និង​ប្រគល់​ឲ្យ​ក្រុង​កៀវ​។

យោង​កាម​បណ្ដា​សារព័ត៌មាន​អ៊ុយ​ក្រែ​ន​ថា ពួក​បំបែក​ខ្លួន​ដោះ​លែង​ជា​ពិសេស​បណ្ដា​ឈ្លើយ​សឹក​​អ៊ុយ​ក្រែ​ន ព្រមទាំង​បណ្ដា​សកម្មជន​និង​អ្នកកាសែត​ស្និទ្ធ​ក្រុង​កៀវ ដែល​ត្រូវ​ចាប់​ឃុំឃាំង​។ ខាង​ផ្នែក​អ៊ុយ​ក្រែ​ន​តុលាការ​ទីក្រុង​ខា​កៀវ​បាន​ដោះ​លែង​កាលពី​ថ្ងៃ​២៨​ធ្នូ​អ្នកទោស​ជាប់គុក​មួយ​ជីវិត ពី​បទ​រៀប​ចំការ​វាយប្រហារ​ភេរវកម្ម​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៥​ចំនួន​៣​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ