ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បំរុង​ឡើង​ជិះ​កង់​បី ស្រាប់តែ​លេច​មុខ​២​នាក់​មក​ឆ្មក់​បាន​សម្រេច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ហៅ​កង់​បី​ឥណ្ឌា បំរុង​ឡើង​ជិះ​ទៅ​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ក្បែរ រួច ឆក់​យក​កាបូប​លុយ​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ហៅ​កង់​បី​ឥណ្ឌា បំរុង​ឡើង​ជិះ​ទៅ​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ក្បែរ រួច ឆក់​យក​កាបូប​លុយ​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​សំដី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​មាន​គ្នា​២​នាក់​ឈរ​នៅ​ចំណុច​កើត​ហេតុ​​ខាងលើ ហើយ​ក៏​ដក​ទូរស័ព្ទ​ខ​ល​ហៅ​កង់​បី​ឥណ្ឌា​មក​ជិះ ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ដោយ​រូប​គាត់​មិន​បាន​បញ្ជាក់​ពី​គោលដៅ​ដែល​គាត់​ទៅ​នោះ​ទេ ស្រាប់តែ​១​សន្ទុះ​ក្រោយមក​ម៉ូតូ​កង់​បី​បាន​មក​ដល់ រួច​រូប​គាត់​ទាំង​ពីរ​នាក់​បម្រុង​នឹង​ឡើង​ជិះ​ទៅ​ហើយ ស្រាប់តែ​លេចមុខ​ជន​សង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៩ មិន​ចាំ​ស្លាក​លេខ មក​ក្បែរ​រូប​គាត់ រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ដែល​រូប​គាត់​កាន់​ជាប់​នឹង​ដៃ​បាន​សម្រេច បន្ទាប់​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ រូប​គាត់​ក៏​បាន​ស្រែ​កថា «​ចោរ​ៗ» ផ្អើល​ឆោឡោ​ពេញ​កន្លែង​កើត​ហេតុតែ​ម្តង តែ​គ្មាន​អ្នក​ណា​ជួយ​នោះ​ទេ បន្ទាប់​មក​ស្រាប់តែ​លេចមុខ​យុវជន​ម្នាក់​មក​ប្រាប់​គាត់​ថា «​ស្រែក​ធ្វើ​អី បើ​ចោរឆក់​ទៅ​បាត់​ហើយនឹង​» ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​គ្មាន​អ្នក​ណា​ជួយ​គាត់​ទេ ហេតុ​អ្វី​ក៏​គាត់​ស្រែ​កថា ចោរ មិន​បាន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង​ទៅ​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​សួរនាំ​។ ហើយ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ស្ត្រី​រង​គ្រោះ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​យុវជន​ខាងលើ​ថា ជា​អ្នក​បិទគូថ​ក្រុម​ឆក់​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាបូប​ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរឆក់​យក​ទៅ​បាត់​មាន​លុយ​ខ្មែរ​ជាង​៨០​ម៉ឺន​រៀល​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​បុរស​ខាងលើ និង​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កា​កាប​ទី​១ ដើម្បី​សួរនាំ​បន្ត និង​ឲ្យ​ស្ត្រី​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ