ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ៖ យោធាថៃបន្តការបាញ់ប្រហារ និង​ឈ្លានពានកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការ​បាញ់ប្រហារ និង​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ។ ១….

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការ​បាញ់ប្រហារ និង​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ។

១. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះ​វិហារ ភាគី​ថៃ​បាន​បន្ត​បាញ់ប្រហារ​មក​លើ​កម្ពុជា ៖ គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់ ម៉ោង ១៧:០០​នាទី ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ ២០២៥ ។

ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ ៖

  • ម៉ោង ១៧:៣៣​នាទី យោធា​ថៃ​បាន​ធ្វើការ​វាយ​សម្រុក​ខ្លាំង ដោយ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​គ្រប់ ប្រភេទ​នៅ​ភូមិសាស្ត្រ​ភ្នំ​៣៣៣ និង​ប្រាសាទ​តា​ក្របី​។
  • ម៉ោង ១៧:៣៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ហោះ​រំលោភ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា​នៅ​ភូមិសាស្ត្រ​ប្រាសាទ​តា​ក្របី​។
  • ម៉ោង ១៩:៣៤​នាទី យោធា​ថៃ​ធ្វើការ​វាយប្រហារ​នៅ​ភូមិសាស្ត្រ​ភ្នំ​៣៣៣ និង​ប្រាសាទ​តា​ក្របី​។

ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ ៖

  • ម៉ោង ៤:៤៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង ដោយ​ប្រើប្រាស់​កាំភ្លើង DK និង​ប្រភេទ ១០០​ម​ម​លើ​រថក្រោះ​បាញ់​ចូល​ភូមិសាស្ត្រ​តា​ថាវ និង​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ រួម​ទាំង​ដ្រូ​ន​ទម្លាក់ គ្រាប់​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​ក្របី​, ប្រាសាទ​តា​មាន់ និង​ថ្ម​ដូន​។
  • ម៉ោង ៧:០០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង និង​ប្រើប្រាស់​ដ្រូ​ន​ទម្លាក់​គ្រាប់​ចូល​ភូមិសាស្ត្រ ប្រាសាទ​តា​ក្របី​, ថ្ម​ដូន និង​ប្រាសាទ​តា​មាន់​។
  • ម៉ោង ៨:៣០​នាទី យោធា​ថៃ​បាន​ធ្វើការ​វាយប្រហារ​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​ក្របី​។
  • ម៉ោង ៩:៤១​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​រថក្រោះ​ចល័ត​ចូល​មក​មុខ​ភូមិសាស្ត្រ​ប្រាសាទ តា​ក្របី​។
  • គិត​ចាប់ពី​ម៉ោង ៤:៤៥​នាទី​ព្រឹក រហូត​ដល់​ម៉ោង ១៥:៣០​នាទី យោធា​ថៃ​បាន​បើក​ការ​បាញ់ ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា ដោយ​បាន​ផ្លោង​កាំភ្លើង​ធំ​ចូល​ភូមិសាស្ត្រ​តា​ស៊ឹ​ម​, គោល​៨, ប្រាសាទព្រះវិហារ​, ភ្នំ​ខ្មោច​, ជាំ​តែ និង​បាន​វាយ​សម្រុក​ខ្លាំង នៅ​ភូមិសាស្ត្រ​ភ្នំ​៣៣៣ ដោយនៅភូមិសាស្ត្រ​ប្រាសាទ​តា​ក្របី​បន្ត​ផ្លោង​នៅឡើយ​គិត​មក​ដល់​ម៉ោង​នេះ​។

២. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ ភាគី​ថៃ​បាន​បន្ត​បាញ់ប្រហារ​មក​លើ​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ១៧:០០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ ២០២៥ ។

ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ ៖

  • ម៉ោង ១៨:១៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ របស់​កម្ពុជា​នៅ​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ម៉ោង ១៨:២៣​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ម៉ោង ១៩:២៥​នាទី យោធា​ថៃ​បាន​បន្ត​ប្រើប្រាស់​ដ្រូ​ន​ពាំ​ក្បាល​គ្រាប់​ទម្លាក់​នៅ​ភូមិសាស្ត្រ​អូរ​ភ្លុក​ដំរី​។
  • ម៉ោង ២០:០៣​នាទី យោធា​ថៃ​បាន​បន្ត​ប្រើប្រាស់​កាំភ្លើង​ធំ​បាញ់​ចូល​ភូមិសាស្ត្រ​ច​១​។

ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ ៖

  • ម៉ោង ៦:២៤​នាទី យោធា​ថៃ​បាន​បន្ត​ប្រើប្រាស់​កាំភ្លើង​ធំ​បាញ់​ចូល​ភូមិសាស្ត្រ​អូរ​ភ្លុក​ដំរី​។
  • ម៉ោង ៦:២៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចូល​ភូមិ សាស្ត្រ​ភូមិ​ជោគជ័យ​។
  • ម៉ោង ៦:៤៦​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ​បាន​ព្យាយាម​រុលចូល​មក​ខាង​មុខ​ភូមិសាស្ត្រ​ភូមិ ជោគជ័យ​។
  • ម៉ោង ៦:៤៩​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ អម​ដោយ​រថក្រោះ​បាន​ព្យាយាម​រុលចូល​មក ខាង​មុខ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ៦:៥៣​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ របស់​កម្ពុជា​នៅ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ម៉ោង ៦:៥៦​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​នៅ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ៧:១១​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ​បាន​ព្យាយាម​រុលចូល​មក​ខាង​មុខ​ភូមិសាស្ត្រ​ភូមិ ជោគជ័យ​។
  • ម៉ោង ៧:២១​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយ ចេក ខេត្តបន្ទាយមានជ័យ​។
  • ម៉ោង ៨:២៨​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ អម​ដោយ​រថក្រោះ​បាន​ព្យាយាម​រុលចូល​ខាង មុខ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ៩:០០​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ អម​ដោយ​រថក្រោះ​បាន​បន្ត​ព្យាយាម​រុលចូល​ខាង មុខ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ៩:៤៩​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​ចូល​ដែន​អធិបតេយ្យ របស់​កម្ពុជា​នៅ​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ម៉ោង ១០:១៧​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​នៅ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ១០:២០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ជ្រំ​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ១២:៣០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​ចូល​ដែន​អធិបតេយ្យ របស់​កម្ពុជា​នៅ​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • គិត​ចាប់ពី​ម៉ោង ៦:២៥​នាទី រហូត​ដល់​ម៉ោង ១៦:០០​នាទី យោធា​ថៃ​បាន​បន្ត​ប្រើប្រាស់​កាំភ្លើង​ធំ និង​ដ្រូ​ន​ពាំ​ក្បាល​គ្រាប់​ទម្លាក់​នៅ​ភូមិសាស្ត្រ​អូរ​ភ្លុក​ដំរី​ឥត​ដាច់​។
  • ម៉ោង ១៦:២០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។

ចំពោះ​ស្ថានការណ៍​នៅ​ក្នុងភូមិ​សាស្ត្រ​ផ្សេង​ទៀត​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​កងកម្លាំង​របស់​យើង​បន្ត​តាម ដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា គិត​រហូត​មក​ដល់​ម៉ោង​នេះ វីរ​កងទ័ព និង​វីរ​នគរបាល​កម្ពុជា​បាន​នឹង​កំពុង បន្ត​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​នៅ​តែ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​តតាំង​ជាមួយ​សត្រូវ ឈ្លានពាន​នៅ​គ្រប់​សមរភូមិ​ទាំងអស់​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់ កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ