ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្តី​ស្ទុះ​ទៅ​បោ.ច​សក់​ប្រពន្ធ​ផ្ងារ​ក្រោយ ជេរប្រមាថ និងគំរា.មសម្លា.ប់ទៀត ព្រោះ​ឃើញ​អង្គុយ​ផឹកស៊ី​ជាមួយ​អ្នក​ដទៃ

6 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​អតីត​ប្តី​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន មាន​បណ្តឹង​របស់​អតីត​ប្រពន្ធ​(​បាន​លែងលះ​គ្នា​ត្រឹម​ឃុំ​រួចរាល់​) ខណៈ​ដែល​ជនសង្ស័យ​ជា​អតីត​ប្តី ឃើញ​ប្រពន្ធ​អង្គុយ​ផឹកស៊ី​ជួបជុំ​គ្នា​ជាមួយ​អ្នក​ដទៃ សង្ស័យ​កើតរឿង​ប្រចណ្ឌ ប្រើ​ហិង្សា​ដោយ​ចេតនា​(​បោច​សក់​ទំលាក់​ពីលើ​កៅអី​តែ​ម្តង​)​។ ហេតុការណ៍​នគរបាល​ឃាត់​បុរស​ជា​អតីត​ប្តី​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​ប្រពន្ធ បាន​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ…

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​អតីត​ប្តី​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន មាន​បណ្តឹង​របស់​អតីត​ប្រពន្ធ​(​បាន​លែងលះ​គ្នា​ត្រឹម​ឃុំ​រួចរាល់​) ខណៈ​ដែល​ជនសង្ស័យ​ជា​អតីត​ប្តី ឃើញ​ប្រពន្ធ​អង្គុយ​ផឹកស៊ី​ជួបជុំ​គ្នា​ជាមួយ​អ្នក​ដទៃ សង្ស័យ​កើតរឿង​ប្រចណ្ឌ ប្រើ​ហិង្សា​ដោយ​ចេតនា​(​បោច​សក់​ទំលាក់​ពីលើ​កៅអី​តែ​ម្តង​)​។

ហេតុការណ៍​នគរបាល​ឃាត់​បុរស​ជា​អតីត​ប្តី​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​ប្រពន្ធ បាន​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​តាំង​ស្នោរ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៥ និង​៣៣​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ មានឈ្មោះ សេង ផា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​មុខរបរ​លក់ដូរ រស់នៅ​ក្នុងភូមិ​តាំង​ស្នោរ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទំព័រ​មាស ទៅ​លើ​ឈ្មោះ ផុ​ន ខ្ល​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ត្រូវជា​អតីត​ប្តី​(​បាន​លែងលះ​គ្នា​នៅ​សាលាឃុំ​) នៅ​ក្នុងភូមិ​~​ឃុំ​ជាមួយ​គ្នា ពី​បទ​ហិង្សា​ដោយ​ចេតនា​។

បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​អតីត​ប្រពន្ធ​ថា នៅ​វេលា​ម៉ោង​០៥​និង​៦​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ រូប​ខ្លួន​( ឈ្មោះ សេង ផា ) បាន​ហូប​ស្រា​បៀរ​នៅ​មុខ​តូប​លក់ដូរ​របស់​ខ្លួន ជាមួយ​អ្នក​ជួល​តូប​ក្បែរ​គ្នា ស្រាប់តែ​លេច​ឈ្មោះ ផុ​ន ខ្ល​ង បាន​ដើរ​ចូ​លមម​ក្នុង​តូប រួច​បាន​ស្ទុះ​មក​ចាប់​បោច​សក់​ខ្លួន​ចំនួន​០២​លើក បណ្តាល​ឱ្យ​ដួល​ធ្លាក់​ពីលើ​កៅអី ផ្ងា​ក្រោយ​និង​បាន​ជេរ​ប្រមាថ គំរាម​គំ​ហែង​ថា​នឹង​សម្លាប់​លើ​រូប​ខ្លួន​(​ជន​រង​គ្រោះ​) ពេល​ឃើញ​ដូច​នោះ​ក៏​មាន​អ្នក​ស៊ីផឹក ហូប​ចុក​ជាមួយ​គ្នា​ឃាត់​បំបែកចេញ​ទៅ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ស្ត្រី​អ​តី​ប្រពន្ធ​ខាង​រួច​មក ដល់​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទំព័រ​មាស ក៏​បាន​ហៅ​ឈ្មោះ ផុ​ន ខ្ល​ង មក​ធ្វើការ​សាកសួរ​ពី​ដំណើររឿង បុរស​ជា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​ចាប់​បោច​សក់ ជេរ​ប្រមាថ និង​គំរាម​គំ​ហែង​ទៅ​លើ​ជន​រង​គ្រោះជា​អ​តី​ប្រពន្ធ​ពិតប្រាកដ​មែន​។ មូលហេតុ​ដែល​បុរស​រូប​នោះ​ប្រើ​ហិង្សា មក​ពី​ខឹង​ឈ្មោះ សេង ផា ហូប​(​អតីត​ប្រពន្ធ​) បាន​អង្គុយ​ផឹកស្រា​បៀរ​ជាមួយ​អ្នក​ដទៃ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ