ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧក​ញ៉ា នង សាវុត ឧបត្ថម្ភ​ថវិកា​១​លាន​រៀល​ដល់​ស្ត្រី​កើត​ជំងឺ​ទាច​ទឹក​នៅ​សល់​ដង្ហើម​ចុង​ក្រោយ ហើយ​ប្តី​រត់​ចោល​ទៀត

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​មានការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ទាច​ទឹក​កម្រិត​ធ្ងន់​នៅ​សល់​តែ​ដង្ហើម​ចុង​ក្រោយ​ ហើយ​ត្រូវ​ប្តី​រត់​ចោល​ទៀត​នោះ លោក​ឧក​ញ៉ា នង សាវុត និង​លោក​ជំទាវ​ជា​ភរិយា​ មាន​ក្តី​អាណិត​អាសូរ​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​១​លាន​រៀល​ដល់​ស្ត្រី​រូបនោះ​ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​បាន​មួយ​កម្រិត​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៤ ភ្នាក់​ងារ​កោះ​សន្តិ​ភាព​បាន​នាំ​យក​អំណោយ​ជា​ថវិកា​របស់​លោក​ឧក​ញ៉ា នង សាវុត​ និង​លោក​ជំទាវ​ជា​ភរិយា​ចំនួន​១​លាន​រៀល​ជូន​ដល់​ដៃ​ស្ត្រី​កើត​ទាច​ទឹក​នោះ​ដែល​កំពុង​ស្នាក់​នៅ​ជាមួយ​បង​ប្អូន​នៅ​បុរី​កីឡា​ រាជ​ធានី​ភ្នំពេញ​ ។

គួរ​រំលឹក​ថា ស្ត្រី​អភ័ព្វ​កើត​ទាច​ទឹក​កម្រិត​ធ្ងន់​នោះ​ឈ្មោះ​ថាវ ថាច អាយុ​៤២​ឆ្នាំ រស់​នៅ​ភូមិ​រ័ត្ន​មុនី ឃុំ​មហា​លាភ​ ស្រុក​កោះ​សូទិន ខេត្ត​កំពង់​ចាម​ ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព