ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ពាក្យ​ភ្លាម​ទៅ ! មហាសេដ្ឋី​ម្នាក់​កំពុង​រក​អ្នក​ពូកែ​ថតរូប​ដើរ​កម្សាន្ត​ជាមួយ​គាត់

4 ឆ្នាំ មុន

នរណា​ៗ​ក៏​ចង់​ដើរ​លេង​សប្បាយ​ជុំវិញ​ពិភពលោក​ដោយ​មាន​លុយ​ពេញ​ហោប៉ៅ​ដែរ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ងាយ​ទេ ។ ជា​ទូទៅ​មនុស្ស​តែងតែ​ត្រូវ​ខិតខំ​ធ្វើការ ឬ​រកស៊ី​ដើម្បី​រកបាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​កម្សាន្ត​លំហែកាយ​មួយ​ឆ្នាំ​ម្តង ឬ​ពីរ​ដង ។ យ៉ាងណា​ក្តី ក្នុង​ពេល​ថ្មី​ៗ​នេះ​មាន​មហាសេដ្ឋី​ម្នាក់​ដែល​កំពុង​ស្វែងរក​មនុស្ស​ម្នាក់​ដើម្បី​ធ្វើ​ដំណើរ​ជាមួយ​លោក ។…

នរណា​ៗ​ក៏​ចង់​ដើរ​លេង​សប្បាយ​ជុំវិញ​ពិភពលោក​ដោយ​មាន​លុយ​ពេញ​ហោប៉ៅ​ដែរ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ងាយ​ទេ ។ ជា​ទូទៅ​មនុស្ស​តែងតែ​ត្រូវ​ខិតខំ​ធ្វើការ ឬ​រកស៊ី​ដើម្បី​រកបាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​កម្សាន្ត​លំហែកាយ​មួយ​ឆ្នាំ​ម្តង ឬ​ពីរ​ដង ។

យ៉ាងណា​ក្តី ក្នុង​ពេល​ថ្មី​ៗ​នេះ​មាន​មហាសេដ្ឋី​ម្នាក់​ដែល​កំពុង​ស្វែងរក​មនុស្ស​ម្នាក់​ដើម្បី​ធ្វើ​ដំណើរ​ជាមួយ​លោក ។ លោក​មហាសេដ្ឋី ម៉ា​ធូ ឡេ​ប្រេ (Matthew Lepre) កំពុង​តែ​ចង់​ឲ្យ​ប្រាក់បៀវត្ស​ន៍​សរុប​ប្រមាណ ៥​ម៉ឺន ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំទៅ​ឲ្យ​អ្នក​ថតរូប​ឲ្យ​លោក​ពេល​លោក​ធ្វើ​ដំណើរ ។

លើស​ពី​នេះ​ទៅ​ទៀត លោក​មិន​ត្រូវការ​មនុស្ស​ដែល​មានបទពិសោធន៍​ទេ ។ ផ្ទុយ​មក​វិញ លោក​គ្រាន់តែ​ត្រូវការ​មនុស្ស​ដែល​មានជីវិត​រស់រាន​មួយ​រូប និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ប៉ុណ្ណោះ ។ វា​ជា​អ្វី​ដែល​លោក​បាន​ប្រកាស​លើ Instagram របស់​លោក ។

លោក​ជា​ស្ថាបនិក Ecom Warror Academy ហើយ​លោក​ប្តេជ្ញា​ថា​នឹង​ផ្តល់​ប្រាក់ខែ​ពេញ​ម៉ោង​ព្រមទាំង​ឲ្យ​ថ្លៃ​ចាយវាយ និង​ការ​ចំណាយ​ផ្សេង​ៗ​សម្រាប់​មនុស្ស​ម្នាក់​នោះ និង​មិត្តភក្តិ​ម្នាក់​ផង​ដែរ ។
លោក​បាន​ប្រាប់​ដល់​សារព័ត៌មាន Daily Mail ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ លោក​បាន​គ្រប់គ្រង និង​ពង្រីក​អាជីវកម្ម​របស់​លោក​ខណៈ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ឥណ្ឌូ​នេ​ស៊ី សហរដ្ឋអាមេរិក នូ​វែ​ល​សេ​ឡង់ អ៊ី​តា​លី បារាំង អេ​ស្ប៉ា​ញ ស្វី​ស និង​ប្រទេស​ថៃ​ផង​ដែរ ។ ហើយ​មក​ដល់​ពេល​នេះ លោក​បាន​ពឹងផ្អែក​លើ​មិត្ត​ជិត​ស្និ​ទ្ធិ​ដើម្បី​ថតរូប​លើ​ទូរស័ព្ទ ។

បច្ចុប្បន្ន​នេះ អាជីវកម្ម​របស់​លោក​បាន​លូតលាស់​យ៉ាង​លឿន ហើយ​លោក​ចង់​ឲ្យ​មិត្ត​របស់​លោក​អាច​ធ្វើការ​កន្លែង​ផ្សេង​ៗ​ទៀត​ដូច្នេះ​ទើប​លោក​កំពុង​រក​មនុស្ស​ម្នាក់​ដើម្បី​ជំនួស​តួនាទី​មួយ​នេះ ។ អ្នក​ដែល​ចាប់អារម្មណ៍​អាច​ទាក់ទង​ទៅ​លោក​បាន​តាម​រយៈ Instagram របស់​លោក​ដែល​មានឈ្មោះ​ថា matthewlapre និង ecomwarrior បន្ទាប់​មក Tag មិត្ត​ដែល​អ្នក​ចង់​នាំ​ទៅ​ជាមួយ រួច​ផ្ញើ​ព័ត៌មាន​លម្អិត​របស់​អ្នក​ឲ្យ​ទៅ​លោកតា​មរយៈ Link ដែល ecomwarror ផ្តល់​ជូន​លើ Instagram របស់​ពួក​គេ ។

បេក្ខជន​ត្រូវ​មាន​លិខិតឆ្លងដែន ពេលវេលា​គ្រប់គ្រាន់ និង​ពូកែ​ថតរូប Instagram ៕
ប្រែ​សម្រួល​ដោយ​៖ ណៃ ដា​លី​ន

អត្ថបទសរសេរ ដោយ