ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក្រុង​បដិសេធ​ព័ត៌​មាន​ដែល​ចុះ​ផ្សាយ​ថា​អឺរ៉ុប​បារម្ភ​ខ្លាច​ថ្ងៃ​ណា​មួយ​អាមេរិក​ក្ប.ត់​អ៊ុយ​ក្រែន

13 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រធានា​ធិបតី​បារាំង លោក​ម៉ាក្រុង​​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ បាន​​​ឆ្លៀត​និយាយ​អំពី​បញ្ហា​អ៊ុយ​ក្រែន​។ លោក​ថា​ការ​រួប​រួម​គ្នា​រវាង​អឺរ៉ុប និង​អាមេរិក​ជា​កត្តា​សំខាន់​ក្នុង​ការ​បន្ត​ឧបត្ថម្ភ-​គាំទ្រ​ប្រទេស​​នេះ​​​ដើម្បី​តស៊ូ​នៅ​ក្នុង​សង្គ្រាម​។ លោក​ចង់​បញ្ជាក់​ត្រង់​ចំណុច​នេះ​បន្តិច​ថា​គ្មាន​ឡើយ​ការ​មិន​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​ចំណោម​ភាគី​ទាំង​២ (អាមេរិក និង​អឺរ៉ុប)។ ដូច្នេះ…

ទី​ក្រុង​ប៉េកាំង៖ ប្រធានា​ធិបតី​បារាំង លោក​ម៉ាក្រុង​​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ បាន​​​ឆ្លៀត​និយាយ​អំពី​បញ្ហា​អ៊ុយ​ក្រែន​។ លោក​ថា​ការ​រួប​រួម​គ្នា​រវាង​អឺរ៉ុប និង​អាមេរិក​ជា​កត្តា​សំខាន់​ក្នុង​ការ​បន្ត​ឧបត្ថម្ភ-​គាំទ្រ​ប្រទេស​​នេះ​​​ដើម្បី​តស៊ូ​នៅ​ក្នុង​សង្គ្រាម​។ លោក​ចង់​បញ្ជាក់​ត្រង់​ចំណុច​នេះ​បន្តិច​ថា​គ្មាន​ឡើយ​ការ​មិន​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​ចំណោម​ភាគី​ទាំង​២ (អាមេរិក និង​អឺរ៉ុប)។ ដូច្នេះ លោក​ក៏​ឆ្លៀត​ឱកាស​នេះ​ច្រាន​ចោល​ព័ត៌​មាន​ដែល​ផ្សាយ​ថា​លោក​បាននិយាយ​ថា​អាមេរិក​អាច​នឹង​ក្បត់​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​។

​លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ការ​ថែ​រក្សា​បាន​ឯក​ភាព​គ្នា​រវាង​អាមេរិក និង​អឺរ៉ុប​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​ជា​រឿង​សំខាន់​ជា​ចាំ​បាច់​។ លោក​សូម​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា​។ យើង​ស្វាគមន៍ និង​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាមេរិក​​ក្នុង​ការ​ស្វែង​រក​សន្តិ​ភាព​​សម្រាប់​អ៊ុយ​ក្រែន​។ ​អាមេរិក​ក៏​​ត្រូវ​ការ​អឺរ៉ុប​ជា​ចាំ​បាច់​ផង​ដែរ​​​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​។

គួរ​កត់​សម្គាល់​ថា​មូល​ហេតុ​ដែល​លោក​ម៉ាក្រុង​ប្រញាប់​ចេញ​មក​បក​ស្រាយ​ដូច​ខាង​លើ​នេះ​បន្ទាប់​ពី​ទស្សនា​អាល្លឺម៉ង់​ឈ្មោះ​ស្ពីហ្គែល (Spiegel) ចុះ​ផ្សាយ​​សេចក្ដី​ដក​ស្រង់​ខ្លឹម​សារ​សំខាន់ៗ​នៃ​ខ្សែ​អាត់​សំឡេង​ដែល​គេ​កត់​ត្រា​ជា​អក្សរ​។ នោះ​ជា​ឯក​សារ​សម្ងាត់​ដែល​បង្ហាញ​ថា​លោក​ម៉ាក្រុង​ និង​អធិការ​បតី​អាល្លឺម៉ង់​​មិន​ទាន់​ជឿ​ទុក​ចិត្ត​ថា​​​រដ្ឋាភិបាល​អាមេរិក និង​ប្រេសិត​អាមេរិក​​អាច​ចរ​ចា​គ្នា​ជា​មួយ​រុស្ស៊ី​រហូត​ដល់​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​នោះ​ទេ​។

នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​នាំ​អំពី​ចំណុច​នេះ លោក​ម៉ាក្រុង​ឆ្លើយ​តប​ថា​លោក​សូម​បដិសេធ​​ទាំង​ស្រុង​នូវ​ការ​ចុះ​ផ្សាយ​នោះ​។ លោក​ថា​យើង​ត្រូវ​ការ​អាមេរិក​ដើម្បី​ស្វែង​រក​សន្តិ​ភាព​។ អាមេរិក​ក៏​ត្រូវ​ការ​យើង​វិញ​ដែរ​ដើម្បី​ធ្វើ​ឱ្យ​មាន​សន្តិ​ភាព​ជា​ស្ថា​ពរ​​។ ហេតុ​នេះ​លោក​យល់​ថា​គ្មាន​សេណារីយោ​ណា​មួយ​ដែល​អាច​ធានា​ថា​អ៊ុយ​ក្រែន​នឹង​ទទួល​បាន​សន្តិ​ភាព​ជា​ស្ថាពរ​​នោះ​ទេ​បើ​សិន​គ្មាន​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​រវាង​អឺរ៉ុប អាមេរិក​ កាណាដា​ អូស្ត្រាលី និង​ជប៉ុន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ