ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​ហ្សេឡិន​ស្គី​មិន​ទាន់​ត្រៀម​ខ្លួន​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទេ

2 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ថ្លែង​ថា​តាម​មើល​ទៅ​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ប្រហែល​ជា​មិន​ទាន់​ត្រៀម​ខ្លួន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដើម្បីបិទ​បញ្ចប់​សង្គ្រាម​ទេ​។ លោក​ថ្លែង​របៀប​រិះ​គន់​យ៉ាង​ដូច្នេះ​បន្ទាប់​​​ពី​គណៈ​ប្រតិ​ភូ​របស់​អ៊ុយ​ក្រែន និង​អាមេរិក​ទើប​តែ​បិទ​បញ្ចប់​ការ​ចរ​ចា​គ្នា​រយៈ​ពេល​បី​ថ្ងៃ​។ កិច្ច​ជំនួប​នេះ​រៀប​ចំ​ឡើង​ដើម្បី​ដោះ​ស្រាយ​អ្វី​ដែល​ជា​ចំណុច​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ផែន​ការ​សន្តិ​ភាព​របស់​លោក​ត្រាំ​។ ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​កាល​ពី​យប់​មិញ លោក​ត្រាំ​យល់​ថា​លោក​ហ្សេឡិន​ស្គី​កំពុង​រា​រាំង​ការ​ចរ​ចា​គ្នា​មិន​ឱ្យ​មាន​ដំណើរ​ការ​ទៅ​មុខ​។ ​លោក​ត្រាំ​ថ្លែង​បន្ត​ទៀត​ថា​លោក​ហាក់​ដូច​ជា​ខក​ចិត្ត​ខ្លះ​ៗ​ដែរ​ដែល​លោក​ហ្សេឡិន​ស្គី​មិន​ទាន់​ត្រៀម​ខ្លួន​ទទួល​យក​សំណើ​នោះ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ថ្លែង​ថា​តាម​មើល​ទៅ​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ប្រហែល​ជា​មិន​ទាន់​ត្រៀម​ខ្លួន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដើម្បីបិទ​បញ្ចប់​សង្គ្រាម​ទេ​។ លោក​ថ្លែង​របៀប​រិះ​គន់​យ៉ាង​ដូច្នេះ​បន្ទាប់​​​ពី​គណៈ​ប្រតិ​ភូ​របស់​អ៊ុយ​ក្រែន និង​អាមេរិក​ទើប​តែ​បិទ​បញ្ចប់​ការ​ចរ​ចា​គ្នា​រយៈ​ពេល​បី​ថ្ងៃ​។ កិច្ច​ជំនួប​នេះ​រៀប​ចំ​ឡើង​ដើម្បី​ដោះ​ស្រាយ​អ្វី​ដែល​ជា​ចំណុច​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ផែន​ការ​សន្តិ​ភាព​របស់​លោក​ត្រាំ​។

ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​កាល​ពី​យប់​មិញ លោក​ត្រាំ​យល់​ថា​លោក​ហ្សេឡិន​ស្គី​កំពុង​រា​រាំង​ការ​ចរ​ចា​គ្នា​មិន​ឱ្យ​មាន​ដំណើរ​ការ​ទៅ​មុខ​។ ​លោក​ត្រាំ​ថ្លែង​បន្ត​ទៀត​ថា​លោក​ហាក់​ដូច​ជា​ខក​ចិត្ត​ខ្លះ​ៗ​ដែរ​ដែល​លោក​ហ្សេឡិន​ស្គី​មិន​ទាន់​ត្រៀម​ខ្លួន​ទទួល​យក​សំណើ​នោះ​។ លោក​ថា​ប្រជា​ជន​អ៊ុយ​ក្រែន​គាំទ្រ​សំណើ​នោះ ប៉ុន្តែ​លោក​ហ្សេឡិនស្គី​បែរ​ជា​មិន​ទទួល​យក​ទៅ​វិញ​។

ចំពោះ​រុស្ស៊ី លោក​ត្រាំ​ជឿ​ជាក់​ថា​រុស្ស៊ី​មិន​យល់​ទាស់​ទេ​នឹង​សំណើ​នោះ​។ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា​តើ​លោក​ហ្សេឡិនស្គី​គាំទ្រ​ដែរ​ឬ​ទេ​។ បើ​និយាយ​ឱ្យ​ជាក់​ច្បាស់​ទៅ​ លោក​ពូទីន​ពុំ​ទាន់​ប្រកាស​ជា​សា​ធារណៈ​ថា​លោក​​​យល់​ព្រម​ទទួល​យក​​​​សំណើ​នោះ​​នៅ​ឡើយ​ទេ​។ កាល​ពី​សប្ដាហ៍​មុន​ ​លោក​ពូទីន​​​​និយាយ​​​ថា​សំណើ​របស់​លោក​ត្រាំ​មិន​អាច​អនុ​វត្ត​ទៅ​រួច​ឡើយ​។ ប៉ុន្តែ​លោក​គាំទ្រ​សំណើ​ដើម​របស់​លោក​ត្រាំ​ព្រោះ​សំណើ​នោះ​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​រុស្ស៊ី​។​​

ទំនាក់​ទំនង​រវាង​លោក​ត្រាំ​និ​ងលោក​ហ្សេឡិនស្គី​មាន​ភាព​ក្ដៅ​ត្រជាក់​ៗ​​នឹង​គ្នា​។ លោក​ត្រាំ​​យល់​ថា​​​សង្គ្រាម​អ៊ុយ​ក្រែន​ធ្វើ​ឱ្យ​​អា​មេរិក​ចំណាយ​លុយ​ខ្ជះ​ខ្ជាយ​​ឥត​ប្រយោជន៍​​ ខណៈ​ដែល​ពល​រដ្ឋ​អាមេរិកាំង​ខំ​ធ្វើ​ការ​ដើម្បី​យក​លុយ​បង់​ពន្ធ​ជូន​រដ្ឋ​។ លោក​ត្រាំ​បាន​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​កាត់​ខ្វៀល​ទឹក​ដី​របស់​ខ្លួន​ទៅ​ឱ្យ​រុស្ស៊ី​ដើម្បី​ចរ​ចា​ឆាប់​ត្រូវ​រ៉ូវ​គ្នា​។ លោក​ថា​លោក​មិន​ចង់​ឃើញ​ការ​បង្ហូរ​ឈាម​គ្នា​ត​ទៅ​ទៀត​ទេ​ព្រោះ​កង​ទ័ព​ទាំង​សង​ខាង​ស្លាប់​យ៉ាង​រង្គាល​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អេភី និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ