ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​ដឹក​ភ្ញៀវ មិន​ដឹក បែរជា​លួច​ដឹក​សត្វ​កាំប្រមា​ឆ្លង​ដែន

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ «​អា​ញ់​អ្ហ៊ី​វ​» លួច​បង្កប់ និង​ដឹក​ជញ្ជូន​សត្វព្រៃ​ជា​ប្រភេទ​សត្វ​កាំប្រមា​ចំនួន​២​ក្បាល​ទម្ងន់​១៥​គីឡូក្រាម​ឆ្លង​ដែន​ពី​កម្ពុជា​ចូល​ទៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់ ។ ការ​បង្ក្រាប​រថយន្តក្រុង​នេះ​សមត្ថកិច្ច​ធ្វើ​ឡើង​ល្ងាច​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩…

ខេត្តរតនគិរី ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ «​អា​ញ់​អ្ហ៊ី​វ​» លួច​បង្កប់ និង​ដឹក​ជញ្ជូន​សត្វព្រៃ​ជា​ប្រភេទ​សត្វ​កាំប្រមា​ចំនួន​២​ក្បាល​ទម្ងន់​១៥​គីឡូក្រាម​ឆ្លង​ដែន​ពី​កម្ពុជា​ចូល​ទៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់ ។ ការ​បង្ក្រាប​រថយន្តក្រុង​នេះ​សមត្ថកិច្ច​ធ្វើ​ឡើង​ល្ងាច​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ក្បែរ មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​បរ​កែវ ស្ថិត​ក្នុងភូមិ​គ្លិៈ ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្តក្រុង​របស់​ក្រុមហ៊ុន អា​ញ់​អ្ហ៊ី​វ ដឹក​ជញ្ជូន​សត្វព្រៃ​ឆ្លង​ដែន​ខុសច្បាប់​ខាងលើ​នេះ​មាន​ពណ៌​ស ពាក់​ផ្លា​ក​លេខ 81B-010-64 មាន​អ្នកបើកបរ​ជនជាតិ​វៀតណាម​ឈ្មោះ ប៊ូ​ម វ៉ា​ន់​លុក ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សួរនាំ​អ្នកបើកបរ​រថយន្ត​ដឹក​ជញ្ជូន​សត្វព្រៃ​ឆ្លង​ដែន​ខាងលើ​នេះ​ហើយ​ក៏​បាន​ធ្វើការ​ឃាត់​រថយន្ត និង​សត្វព្រៃ​ជា​បណ្តោះអាសន្ន​រក្សា​ទុក​នៅ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​រង​ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ