ធនាគារជាតិ ប្រកាសពីភាពមិនស្របច្បាប់របស់កម្មវិធី PAI ឬ PaiPay នៅកម្ពុជា
រាជធានីភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្តីពីស្ថានភាពមិនស្របច្បាប់របស់កម្មវិធី PAI ឬ…
រាជធានីភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្តីពីស្ថានភាពមិនស្របច្បាប់របស់កម្មវិធី PAI ឬ…
រាជធានីភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្តីពីស្ថានភាពមិនស្របច្បាប់របស់កម្មវិធី PAI ឬ PaiPay តាមរយៈបណ្ដាញសង្គមតាឡេក្រាម និងនៅតាមទីតាំងមួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
ធនាគារជាតិនៃកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញមានកម្មវិធី PAI ឬ PaiPay កំពុងដាក់ឱ្យដំណើរការ លើផ្លេតហ្វមតេឡេក្រាម (Telegram) ដែលមានលក្ខណៈជា Chat Bot និងអាចទាញយកពី App Store និង Google Play Store ហើយកម្មវិធីនេះ មានមុខងារបង្កើតគណនី (Wallet) ដាក់ប្រាក់ចូលគណនី ផ្ទេរប្រាក់ និងទូទាត់សងប្រាក់ ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។ ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានសង្កេតឃើញអំពី ការផ្សព្វផ្សាយពាណិជ្ជកម្មកម្មវិធី PAI ឬ PaiPay តាមរយៈបណ្តាញសង្គមតេឡេក្រាម និងនៅតាមទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។
ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ថា កម្មវិធី PAl ឬ PaiPay ខាងលើនេះ ពុំមែនជាកម្មវិធីទូទាត់ចល័តរបស់គ្រឹះស្ថាន ដែលមានអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជានោះទេ ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆបោកតាមប្រព័ន្ធអនឡាញ ដែលអាចបណ្ដាល ឱ្យប្រឈមនឹងហានិភ័យដោយប្រការណាមួយ ។
សម្រាប់ករណីនេះ ធនាគារជាតិ នៃកម្ពុជា ក៏បាននិងកំពុង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការស្រាវជ្រាវ និងបង្ក្រាប់ការផ្សព្វផ្សាយ មិនស្របច្បាប់របស់កម្មវិធីមួយនេះផងដែរ ៕



ចែករំលែកព័តមាននេះ