រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសជនបរទេសម្នាក់ ដែលលោតសម្លាប់ខ្លួនពីលើអគារអាផាតមិន យីហោ «Bellavita» ស្លាប់ ក្បែរម៉ាស៊ីនភ្លើង ។
ករណីលោតសម្លាប់ខ្លួននេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចអាផាតមិនជួល យីហោ «Bellavita» លើបណ្តោយផ្លូវលេខ៥៧ កែងផ្លូវ ២៧៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីពលរដ្ឋ បានអោយដឹងថា នាវេលាម៉ោង០៥ព្រឹក គាត់បានមករៀបចំ ដើម្បីបើកតូបលក់កាហ្វេដូចសព្វមួយដង លុះគាត់រៀបចំតូបរួចរាល់ ដល់ម៉ោងប្រហែល ០៦ជាង ក៏បានដើរយកកាហ្វេអោយភ្ញៀបដែលកុម្ម៉ង់ ដោយបានឆ្លងកាត់នៅចំណុចកើតហេតុ។ ភ្លាមៗ នោះស្រាប់តែប្រទះឃើញជនជាតិបរទេសម្នាក់ ស្លៀកកន្លែង ស្លាប់ក្បែរនៅម៉ាស៊ីនភ្លើងរបស់អគារអាផាតមិនខាងលើ។ ខណៈនោះប្រជាពលរដ្ឋ បានទំនាក់ទំនងទៅកាន់មន្ត្រីមូលដ្ឋាន ដើម្បីចុះទីតាំងកើតហេតុ អន្តរាគមន៍តែម្តង ។
ប្រភពពីនគរបាល អោយដឹងថា យោងតាមកាមេរ៉ាសុវត្ថិភាព គឺជនជាតិបរទេសខាងលើ បានលោតសម្លាប់ខ្លួន តាំងពីវេលាម៉ោង០៣ទៀបភ្លឺ មកម្ល៉េះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយមន្ត្រីជំនាញចក្ខុកោសល្យវិច័យ បានចុះត្រួតពិនិត្យសាកសព រួចយកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យ រងចាំមន្ត្រីទូត ឬសាច់ញាតិមកទទួល យកសព ៕


ចែករំលែកព័តមាននេះ