ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិ​ទ្ធិ ភូ​លូ ឡើង​កាលី​ប​ទៀត​ហើយ​ប៉ះ​ថៃ​នៅ​សង្វៀន​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានមុខ​ឡើង ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​នៅ​សង្វៀន​ស្ថានីយ ទូរទស្ស​ន៍​ប៉ុស្តិ៍​លេខ​៥ ហើយ​ទទួល​ជ័យជម្នះ ពេល នេះ​កីឡាករ​វ័យក្មេង រិ​ទ្ធិ ភូ​លូ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានមុខ​ឡើង ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​នៅ​សង្វៀន​ស្ថានីយ ទូរទស្ស​ន៍​ប៉ុស្តិ៍​លេខ​៥ ហើយ​ទទួល​ជ័យជម្នះ ពេល នេះ​កីឡាករ​វ័យក្មេង រិ​ទ្ធិ ភូ​លូ ត្រូវ​បាន​គេ​ឲ្យ​ឡើង ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ទៀត​ហើយ ។ កីឡា ករ​ថៃ ហ្វា និមិត្ត ត្រូវ​បាន​គេ​ដាក់​ឲ្យ​ប្រកួត​​ស្ទាបស្ទង់​គ្នា​ម្តងទៀត ដើម្បី​មើល​ពី​សមត្ថភាព រិ​ទ្ធ ភូ​លូ​។

អ្នក​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៨ ខែធ្នូ នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock out Serie by K-Cement ក្នុង​ពេល​ដែល​ការ​ប្រកួត​ជើងឯក​រដូវ​កាល​ទី​៧ ទើប​ចាប់​ផ្ដើ​ុ​ម​ចូល​ស​ប្ដា​ហ៍​ទី​៣។

កីឡាករ​កម្ពុជា រិ​ទ្ធិ ភូ​លូ ដែល​ជា​ជើង​ខ្លាំង ឡើង​កូដ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ​​ក្រោយ​​ពី​មានការ​ប្រកាស​ថា​តម្រូវ​ឲ្យ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ហ្វា និមិត្ត ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង ធ្លាប់​ប្រកួត​ឈ្នះ កីឡាករ​កម្ពុជា​កន្លង​មក ។ វត្តមាន​កីឡាករ​ទាំង​កម្ពុជា​និង​ថៃ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​​មិត្ត​ភាព​ក្នុងស្រុក​នោះ​ទេ ពិតជា​ធ្វើ​ឲ្យ​អ្នក​ស្នេហា​កីឡាប្រដាល់​មានការ​ចាប់អារម្មណ៍ ជា​ពិសេស​​គឺ​វត្តមាន​របស់​កីឡាករ រិ​ទ្ធិ ភូ​លូ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​គេ​កំពុង​ឡើង​កូដ ។

សមាសភាព​គូ​អន្តរជាតិ​នេះ ត្រូវ​បាន​គេ​អះអាង​ថា​មានការ​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ឲ្យ អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល​ស​ប្ដា​ហ៍​នេះ​គឺ​ជាស​ប្ដា​ហ៍​ដែល​តម្រូវ​ឲ្យ​អ្នក មាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទាំង​៣២​រូប ប្រកួត​ជម្រុះ​គ្នា​យក​១៦​នាក់ ដើម្បី​បន្ត​យក​អ្នក​ឈ្នះ​៨​នាក់​ទៅ​ប្រកួត​យក​៤​នាក់​នៅ​ជុំ​បន្តបន្ទាប់ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួតបញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា​សម្រាប់​ការ ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ រិ​ទ្ធិ ភូ​លូ ដោយសារ​តែ​គេ​គឺជា​ជើង​ខ្លាំង ហើយ​បើ​ទោះជា​មិនសូវ​មានបទពិសោធន៍​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​កន្លង​មក ប៉ុន្តែ​សមត្ថភាព​គេ​ល្អ លោក​ពេញចិត្ត​។

ម្យ៉ាង មក​ពី​លោក​ចង់​លើកមុខ ភូ​លូ ផង ទើប​លោក​សម្រេច​ដាក់​ឲ្យ​ប្រកួត​ជាល​ក្ខៈ​អន្តរជាតិ ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​កីឡាប្រដាល់ ។

លោក សេង ក​ដិ​កា ប្រកាស​ថា វត្តមាន​របស់​កីឡាករ​ថៃ ហ្វា និមិត្ត លោក​ចង់​ផ្ដល់​ឱកាស​ឲ្យ ភូ​លូ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា ទើប​លោក​ហ៊ាន​សម្រេច​ផ្គូផ្គង បើ​ទោះជា​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡាករ​កម្ពុជា​រូប​នេះ អាច​នឹង​ពិបាក​ទប់​កីឡាករ​ថៃ ព្រោះ​គេ​ជា​ជើង​ថ្មី​ក្តី ។ លោក​បាន​កំណត់​ឲ្យ រិ​ទ្ធិ ភូ​លូ ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍ ឡើយ​មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា​កីឡាករ កម្ពុជា​រូប​នេះ មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នោះ ។

លោក​ថ្លែង​ថា កីឡាករ​កម្ពុជា​និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់ លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀង​ៗ​ខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ​មានការ​ចាប់អារម្មណ៍​ភាគច្រើន ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ស្នេហា​កីឡា​ប្រដាល់​ជក់ចិត្ត និង​ចង់​ដឹង​ពី​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ​នៅ​ពេល​ប៉ះ​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ