ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទៅ​ច្រក​សមុទ្រ​តៃវ៉ាន់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រសួង​ការពារ​តៃវ៉ាន់​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦​ធ្នូ​ថា ចិន​បាន​បញ្ជូន​នាវា​ផ្ទុក​យន្ត​ហោះ​ថ្មី​របស់​ខ្លួន មក​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់​។ បែប​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នៃ​ភាព​តានតឹង​ជាមួយ​ក្រុង​ប៉េ​កាំ​ង ខណៈ​ពេល​មានការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​នៅ​ដែន​កោះ​នោះ​។ ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា​ជា​ដែនដី​របស់​ខ្លួន ហើយ​គំរាម​វាយប្រហារ​ប្រសិនបើ​តៃវ៉ាន់ បោះ​ជំហាន​ផ្លូវការ​ណាមួយ​ទៅ​រក​ឯករាជ្យ​ភាព​។…

ប្រទេស​ចិន ៖ ក្រសួង​ការពារ​តៃវ៉ាន់​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦​ធ្នូ​ថា ចិន​បាន​បញ្ជូន​នាវា​ផ្ទុក​យន្ត​ហោះ​ថ្មី​របស់​ខ្លួន មក​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់​។ បែប​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នៃ​ភាព​តានតឹង​ជាមួយ​ក្រុង​ប៉េ​កាំ​ង ខណៈ​ពេល​មានការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​នៅ​ដែន​កោះ​នោះ​។

ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា​ជា​ដែនដី​របស់​ខ្លួន ហើយ​គំរាម​វាយប្រហារ​ប្រសិនបើ​តៃវ៉ាន់ បោះ​ជំហាន​ផ្លូវការ​ណាមួយ​ទៅ​រក​ឯករាជ្យ​ភាព​។ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​TSAI ING WAN ជា​អ្នកមាន​ទំនោរ​ទៅ​រក​ឯករាជ្យ​ភាព​និយាយ​ថា លោកស្រី​ត្រៀម​ការពារ​សន្តិសុខ​និង​លទ្ធិប្រជា​ធិបតេយ្យ​របស់​តៃវ៉ាន់​។

នាវា​ផ្ទុក​យន្តហោះ​ថ្មី​របស់​ចិន​ឈ្មោះ​SHANDONG​ជានា​វា​ផ្ទុក​យន្តហោះ​ទី​២​របស់​ខ្លួន បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ពី​ត្បូង​ទៅ​ជើង អម​ការពារ​ដោយ​នាវាចម្បាំង​មួយ​កង​។ នេះ​ជា​ការ​អះអាង​របស់​ក្រសួង​ការពារ​តៃវ៉ាន ក្នុង​សេចក្ដី​ប្រកាស​មួយ ដែល​មិន​បញ្ជាក់​ពី​ចលនា​របស់​នាវា​ចិន​ទាំង​នេះ​ឡើយ​។ ចំណែក​វិ​មា​ប្រធានាធិបតី​តៃវ៉ាន់​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែរ​គូសបញ្ជាក់​ថា វា​ជា​ការ​​ទទួលខុសត្រូវ​និង​ជា​កាតព្វកិច្ច​របស់​ផ្នែក​ទាំង​២​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ត្រូវ​ថែរក្សា​សន្តិភាព​និង​ស្ថេ​រ​ភាព ហើយ​ធ្វើការ​ដើម្បី​សុខមាលភាព​របស់​ប្រជាជន​។

យោង​តាម​ប្រភព​មួយ​របស់​តៃវ៉ាន់​ថា ការ​ល្បាត​របស់​កងកម្លាំង​នាវាចរណ៍​ចិន គឺជា​ការ​សម្លុត​បំភ័យ​​មួយ​ចំពោះ​បណ្ដា​អ្នកបោះឆ្នោត​តៃវ៉ាន់​។ ចិន​ជា​អ្នកគាំទ្រ​បេក្ខជន​គណបក្សប្រឆាំង​តៃវ៉ាន់ គឺ​គណបក្ស​កូ​មីន​តាំង​ដែល​ជា​អ្នកគាំទ្រ​ដល់​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​តៃវ៉ាន់​និង​ចិនដីគោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ