ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំភ្លេច​​ជួយ​លើកទឹកចិត្ត សេក គឹ​ម​រួន ដែល​ត្រូវ​ប្រកួត​ដណ្ដើម​យក​លេខ​1​ ជា​មួយ​ថៃ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៨ ខែធ្នូ ​ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែ ក្រវាត់​«​កម្ពុជា​សង្វៀន​គុន​ខ្មែរ​» វគ្គ​ទី​២ ឈាន​ចូល​ដល់​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៨ ខែធ្នូ ​ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែ
ក្រវាត់​«​កម្ពុជា​សង្វៀន​គុន​ខ្មែរ​» វគ្គ​ទី​២ ឈាន​ចូល​ដល់​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ ។ កីឡាករ​កម្ពុជា សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍​ប្រកួត​ដណ្ដើម​យក​លេខ​១​ជាមួយ​កីឡាករ​ថៃ រិ​ទ្ធ
អៃ​យ៉ា​រ៉ា ត​.​សិលា​ឆ័​យ ។

កីឡាករ សេក គឹ​ម​រួន និង​កីឡាករ​ថៃ រិ​ទ្ធ អៃ​យ៉ា ត​.​សិលា​ឆ័​យ សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូច​គ្នា ដោយ​ពួក​គេ​ទាំង​ពីរ​មុន​នឹង​ឈាន​មក ដល់​ដំណាក់កាល​នេះ គឺ​ធ្លាប់​បំបាក់​គូប្រកួត​ឱ្យ​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​ពួក​គេ​អស់​ជា​ច្រើន​នាក់​រួច​មក​ហើយ ។

ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​មិនដឹង​ថា កីឡាករ​កម្ពុជា​ឬ​កីឡាករ​ថៃ​នោះ ទេ ដែល​ជា​អ្នក​ដណ្ដើម​បាន​ជ័យជម្នះ​ឡើង​ទៅ​កាន់​វគ្គ​បន្ត ។ ពួក​គេ​ទាំង​២​នាក់​នេះ អ្នក​ដែល ឈ្នះ​លេខ​១ ទើប​មានឱកាស​ឡើង​ទៅ​ប្រកួត​ជា​មួយ​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡា ប្រដាល់​​ក្រសួងការពារជាតិ ដណ្ដើម​ប្រាក់​រង្វាន់​៦​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ។ ដូច្នេះ កុំភ្លេច​ទៅ​ចូលរួម​ទស្សនា​លើកទឹកចិត្ត​កីឡាករ​កម្ពុជា​ឱ្យ​បាន​ច្រើន ។

ចំណែក​កីឡាករ អេ​លី​ត ភក្ដី មក​ពី​ក្លិប​ប៉ែនកាក់​គុន​ខ្មែរ ត្រូវ​ប្រកួត​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​កីឡាករ​ថៃ ហ្វា​ស៊ី​ថង ប៉​.​យុទ្ធ ភូមិ​។ កីឡាករ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​​សែន​ជ័យ ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ គ្រៀង​ក្រៃ ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥​​គីឡូក្រាម ។ ឯ​កីឡាករ លួ​ន សុ​ខេ​ងមក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ទេស សំខាន់ មក​ពី​ក្លិប​កងពល​តូច​លេខ​៧០ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ