ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ប្រតិបត្តិ​ថ្មី​របស់ Microsoft ចែករំលែក​ពី​លំនឹង​ក្នុង​ជីវិត

4 ឆ្នាំ មុន

ពេល​ដែល​ក្រុមហ៊ុន Microsoft Japan អនុវត្ត​វិធាន​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើការ​តែ ៤​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ដើម្បី​រក្សា​លំនឹង​ភាព​ក្នុង​ជីវិត​កាលពី​ខែសីហា​កន្លង​មក ក្រុមហ៊ុន​នេះ​មើលឃើញ​ប្រសិទ្ធិ​ភាព​ការងារ​កើនឡើង​ជិត ៤០% ឯណោះ​។ ប៉ុន្តែ​លោក សា​ត្យា…

ពេល​ដែល​ក្រុមហ៊ុន Microsoft Japan អនុវត្ត​វិធាន​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើការ​តែ ៤​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ដើម្បី​រក្សា​លំនឹង​ភាព​ក្នុង​ជីវិត​កាលពី​ខែសីហា​កន្លង​មក ក្រុមហ៊ុន​នេះ​មើលឃើញ​ប្រសិទ្ធិ​ភាព​ការងារ​កើនឡើង​ជិត ៤០% ឯណោះ​។

ប៉ុន្តែ​លោក សា​ត្យា ណា​ដេ​ឡា (Satya Nadella) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Microsoft មិន​ជឿ​លើ​លំនឹង​ភាព​ក្នុង​ជីវិត​ដូច្នេះ​ទេ​។ ផ្ទុយ​មក​វិញ លោក​ចូល​ចិត្ត​ភាព​ចូល​គ្នា​រវាង​ការងារ​និង​ជីវិត​ទៅ​វិញ​។ លោក​ធ្លាប់​បាន​ចែករំលែក​កាលពី​ខែវិច្ឆិកា​កន្លង​មក​ថា លោក​ធ្លាប់តែ​គិត​ថា​មនុស្ស​ត្រូវ​រក​លំនឹង​ភាព​រវាង​ការ​សម្រាក និង​ការងារ ប៉ុន្តែ​ពេល​នេះ​លោក​ផ្តោត​ស្មារតី​លើ​ការ​ធ្វើ​ឲ្យ​អ្វី​ដែល​លោក​ស្រលាញ់​ឲ្យ​ចូល​គ្នា​ជាមួយនឹង​ការងារ​របស់​លោក​វិញ​។

លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) របស់​ក្រុមហ៊ុន Amazon ក៏​យល់​ស្រប​នឹង​គំនិត​នេះ​ដែរ​។ លោក​ធ្លាប់​បាន​និយាយ​កាលពី​ឆ្នាំ ២០១៨ ថា លោក​ចូល​ចិត្ត​ភាព​ចូល​គ្នា​រវាង​ការងារ និង​ជីវិត​ព្រោះ​ពាក្យ​ថា​រក​លំនឹង​មាន​ន័យ​ថា​លោក​ត្រូវ​តែ​មាន​មួយ និង​បោះបង់​មួយទៀត​ចោល​។
លោក​បាន​បកស្រាយ​ថា វា​ប្រៀប​បានជា​វដ្ត មិនមែន​លំនឹង​ទេ​។ ប្រសិនបើ​លោក​សប្បាយចិត្ត​នៅ​កន្លែង​ការងារ លោក​ក៏​ក្លាយទៅជា​ស្វាមី និង​ឪពុក​ល្អ​នៅផ្ទះ​ដែរ​។ ហើយ​ប្រសិនបើ​លោក​សប្បាយចិត្ត​នៅផ្ទះ លោក​ក៏​អាច​ទៅ​ធ្វើការ​ដោយ​មាន​កម្លាំង​ថាមពល​ពេញ​ខ្លួន​ដែរ​។

សម្រាប់​លោក ណា​ដេ​ឡា ការ​រកបាន​ភាព​ចូល​គ្នា​រវាង​ការងារ​និង​ជីវិត​បាន​ផ្តល់​សុភមង្គល និង​កម្លាំងកាយ​និង​ចិត្ត​ដល់​លោក​ឲ្យ​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង​។ លោក​និង​ភរិយា​មានកូន​ៗ​បី​រួប និង​កូនប្រុស​ម្នាក់​ដែល​មាន​អាយុ ២៣​ឆ្នាំ​ដែល​ជា​ជន​ពិការ​ធ្ងន់ធ្ងរ​។

សម្រាប់​លោក ក្រុមហ៊ុន Microsoft ប្រៀប​បានជា​កន្លែង​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​អ្វី​ដែល​លោក​ស្រលាញ់ ប៉ុន្តែ​នៅផ្ទះ លោក​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ក្នុង​ការ​រក្សា​វត្តមាន​ខណៈ​ដែល​ចំណាយ​ពេលវេលា​ជាមួយនឹង​កូន​ៗ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ