សាធារណរដ្ឋកូរ៉េ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនសហគមន៍ខ្មែរ ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ដែលមានអ្នកចូលរួមប្រមាណជាង ២៥០នាក់ ។

នៅក្នុងឱកាសនេះ ឯកឧត្ដមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនសហគមន៍ខ្មែរទាំងអស់ និងសូមអំពាវនាវទៅដល់ពលករដែលរស់នៅ និងបម្រើការងារ ត្រូវគោរពច្បាប់ ថែរក្សាសុខភាព ខិតខំរៀនជំនាញវិជ្ជាជីវៈ វិលត្រឡប់ពេលចប់អាណត្តិការងារ មានសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក រួមគ្នារក្សាសន្តិភាព និងមានទំនាក់ទំនងល្អជាមួយជនជាតិកូរ៉េ ។

ពិធីនេះបានប្រារព្ធឡើង ក្រោមបរិយាកាសសប្បាយរីករាយ ព្រមទាំងទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ពីសំណាក់បងប្អូនខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ