ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​សី​ុ​រី​វាយ​រុល​ដល់​ក្បែរ​ក្រុង​ឧទ្ទាម​មួយ

4 ឆ្នាំ មុន

ប្រទេស​ស៊ីរី ៖ ប្រភព​នានា​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤​ធ្នូ​ថា កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី គាំទ្រ​ដោយ​រុ​ស្ស៊ីពេល​នេះ​បាន​វាយ​រុល ទៅ​ដល់​ក្បែរ​ទីក្រុង​ម៉ា​អា​រ៉ាត​អាល់​នូ​ម៉ា​ន ជាទី​ក្រុង​សំខាន់​មួយ​នៃ​ខេត្ត​អ៊ី​ដ​លី​ប ត្រួតត្រា​ដោយ​បណ្ដា​ក្រុម​ឧទ្ទាម​និង​ពួក​ជី​ហា​ដ​។ ការ​វាយលុក​ថ្មី​របស់​រដ្ឋាភិបាល​លើ​ភាគ​ខាងត្បូង​ខេត្ត​នេះ ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​បណ្ដាល​ឲ្យ​មាន​រលក​នៃ​ជនភៀសខ្លួន…

ប្រទេស​ស៊ីរី ៖ ប្រភព​នានា​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤​ធ្នូ​ថា កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី គាំទ្រ​ដោយ​រុ​ស្ស៊ីពេល​នេះ​បាន​វាយ​រុល ទៅ​ដល់​ក្បែរ​ទីក្រុង​ម៉ា​អា​រ៉ាត​អាល់​នូ​ម៉ា​ន ជាទី​ក្រុង​សំខាន់​មួយ​នៃ​ខេត្ត​អ៊ី​ដ​លី​ប ត្រួតត្រា​ដោយ​បណ្ដា​ក្រុម​ឧទ្ទាម​និង​ពួក​ជី​ហា​ដ​។

ការ​វាយលុក​ថ្មី​របស់​រដ្ឋាភិបាល​លើ​ភាគ​ខាងត្បូង​ខេត្ត​នេះ ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​បណ្ដាល​ឲ្យ​មាន​រលក​នៃ​ជនភៀសខ្លួន របស់​ជន​ស៊ី​វិល​យ៉ាងតិច​៨០.០០០​នាក់ ឆ្ពោះទៅ​កាន់​តួ​ក​គី​។

គោលដៅ​សំខាន់​របស់​កងទ័ព​ស៊ីរី ​គឺ​វាយ​ដណ្ដើម​យក​ទីក្រុង​យុទ្ធសាស្ត្រ​ម៉ា​អា​រ៉ាត​អាល់​នូ​ម៉ា​ន ដោយ​បណ្ដា​តំបន់​ជុំវិញ​ក្រុង​នេះ រង​ការ​ទម្លាក់​គ្រាប់បែក​និង​បាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ