ប្រទេសកូរ៉េខាងជើង ៖ ប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូង ក្នុងឱកាសនៃកិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុងCHENGDUចិន កាលពីថ្ងៃទី២៤ធ្នូ បានអំពាវនាវដល់កូរ៉េខាងជើងឲ្យផ្អាកការបង្កហេតុ ខណៈមានភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។
ក្រោយកិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្ត្រីចិនលោកLI KEQIANថ្លែងថា យើងអះអាងជាថ្មីថាការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនិងសន្តិភាពស្ថិតស្ថេរនៅអាស៊ីខាងត្បូង ជាគោលដៅរួមរបស់ប្រទេសទាំង៣។ ចំណែកសមភាគីជប៉ុនលោកស៊ីនហ្សូអាបេគូសបញ្ជាក់ថា កូរ៉េខាងជើងត្រូវផ្អាកការបង្កហេតុ។ នេះជាសាររួមមួយរបស់ក្រុងប៉េកាំង ក្រុងសេអ៊ូលនិងក្រុងតូក្យូ។

ក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះបានធ្វើការសាកល្បងមួយចំនួន នៅឯមូលដ្ឋានបាញ់កាំជ្រួចSOHAEបន្ទាប់ពីការបាញ់សាកល្បង ជាបន្តបន្ទាប់នូវមីស៊ីលនានាមក។
ចំណែកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី២៤ធ្នូបានសិក្សាបញ្ហាស្ដីពីការគំរាមកំហែងបាញ់មីស៊ីលកូរ៉េខាងជើង នាចុងឆ្នាំនេះ។ លោកចូលចិត្តនិយាយបែបកំប្លែងថា លោកគីមជុងអ៊ុននឹងផ្ដល់ដល់លោកនូវកាដូមួយ។ ខ្ញុំចាំមើលតើមានកាដូគួរឲ្យភ្ញាក់ផ្អើលអ្វីទៅ? មនុស្សទាំងឡាយតែងផ្ដល់ការភ្ញាក់ផ្អើលសម្រាប់ខ្ញុំ ហើយគេពិតជារង់ចាំមើល។ខ្ញុំនឹងគិតគូរពេលឃើញកាដូទាំងនោះ។ អាចជាកាដូល្អមួយ ហើយអាចជាការផ្ដល់ថូដ៏ល្អ ជាជាងការបាញ់សាកល្បងមីស៊ីលមួយ។

មេដឹកនាំកួរ៉េខាងជើងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានចេញសេចក្ដីថ្លែងការណ៍កាចៗមួយចំនួន ហើយកំណត់ឱសានវាទមួយចំពោះអាមេរិក ឲ្យមហាអំណាចនោះយល់ព្រមនាដំណាច់ឆ្នាំ លើការធ្វើសម្បទានបន្ថែមទៀត បើមិនដូច្នេះទេខ្លួនសន្យាពីការផ្ដល់កាដូណូអែលមួយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ