ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វៀតណាម​ម្នាក់​ឆ្លង​បាក់​តេរី​ស៊ី​សា.ច់​ជា​អា​ហា​រ​ប៊ិះ​ស្លា.ប់​កុំ​តែ​បាន​គ្រូពេទ្យ​ជួយ​ទាន់

15 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ បុរស​ជន​ជាតិ​វៀតណាម​ម្នាក់​វ័យ​៥៩​ឆ្នាំ​ប៊ិះ​ស្លាប់​ដោយសារ​មេរោគ​ដ៏​កាច​សាហាវ​មួយ​ប្រភេទ​។ គាត់​បាន​ចុះ​ងូត​ទឹក​សមុទ្រ​ ចៃ​ដន្យ​បាន​ឆ្លង​បាក់​តេរី​ដ៏​កម្រ​មួយ​ប្រភេទ​ឈ្មោះ​វី​ប៊្រីយ៉ូ វុល​នី​ហ្វ៊ីគូស (Vibrio vulnificus) ជា​ប្រភេទ​បាក់​តេរី​ស៊ី​សាច់​ឆៅ​ជា​អាហារ​។ ពួកវា​ច្រើន​រស់​នៅ​ក្នុង​ទឹក​ប្រៃ​។ ក្រោយ​កើត​មាន​ករណី​នេះ…

ទី​ក្រុង​ហាណូយ៖ បុរស​ជន​ជាតិ​វៀតណាម​ម្នាក់​វ័យ​៥៩​ឆ្នាំ​ប៊ិះ​ស្លាប់​ដោយសារ​មេរោគ​ដ៏​កាច​សាហាវ​មួយ​ប្រភេទ​។ គាត់​បាន​ចុះ​ងូត​ទឹក​សមុទ្រ​ ចៃ​ដន្យ​បាន​ឆ្លង​បាក់​តេរី​ដ៏​កម្រ​មួយ​ប្រភេទ​ឈ្មោះ​វី​ប៊្រីយ៉ូ វុល​នី​ហ្វ៊ីគូស (Vibrio vulnificus) ជា​ប្រភេទ​បាក់​តេរី​ស៊ី​សាច់​ឆៅ​ជា​អាហារ​។ ពួកវា​ច្រើន​រស់​នៅ​ក្នុង​ទឹក​ប្រៃ​។ ក្រោយ​កើត​មាន​ករណី​នេះ គ្រូ​ពេទ្យ​វៀតណាម​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ដែល​ចង់​ទៅ​លេង​សមុទ្រ​​នៅ​រដូវ​ក្ដៅ​ឆ្នាំ​នេះ​សូម​មេត្តា​ប្រុង​ប្រយ័ត្ន​។

បន្ទាប់​ពី​ទទួល​ការ​ជួយ​សង្គ្រោះ​ពី​គ្រូ​ពេទ្យ ឥឡូវ​នេះ បុរស​ដែល​ឆ្លង​បាក់​តេរី​កំណាច​នោះ​បាន​ធូរ​ស្បើយ​បន្តិ​ចហើយ​។ គ្រូ​ពេទ្យ​ប្រាប់​ថា​ជន​រង​គ្រោះ​រូប​នេះ​បាន​ទទួល​ការ​វះ​កាត់​ទាន់​ពេល​វេលា​នៅ​មន្ទីរ​ពេទ្យ​បាក់​ម៉ាយ (Bach Mai Hospital)​ នៃ​ទី​ក្រុង​ហាណូយ​។ មន្ទីរ​ពេទ្យ​ប្រាប់​ថា​អ្នក​ជំងឺ​ម្នាក់​នេះ​ត្រូវ​សត្វ​ទិច​ចំ​ភ្លៅ​របស់​គាត់​នៅ​ពេល​គាត់​ហែល​ទឹក​សមុទ្រ​។ រយៈ​ពេល​១៥​ម៉ោង​ក្រោយ​មក កន្លែង​ទិច​នោះ​ចាប់​ផ្ដើម​ហើម​ ឡើង​ពណ៌​ក្រហម និង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​។

​បន្ទាប់​ពី​មាន​អាការៈ​មិន​ស្រួល​ដូច​នេះ គាត់​ក៏​ប្រញាប់​ទៅ​រក​គ្រូ​ពេទ្យ និង​ត្រូវ​គេ​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​បាក់​ម៉ាយ​ដើម្បី​សង្គ្រោះ​បន្ទាន់​។ លោក​វេជ្ជ​បណ្ឌិត​​ង្វៀន​ហ៊ុយ​ទៀន (Nguyen Huy Tien) ប្រាប់​ថា​មិន​ដល់​២៤​ម៉ោង​ផង​ បាក់​តេរី​បាន​ធ្វើ​ឱ្យ​ខូច​​ជាលិកា​ដ៏​ជ្រៅ​ និង​បាន​ជ្រៀត​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​​ធ្លាក់​ចុះ​សម្ពាធ​ឈាម​ស្ទើរ​ដាច់​ខ្យល់​ស្លាប់​។

កត្តា​មួយ​ចំនួន​ទៀត​ដែល​អ្នក​ជំងឺ​មាន​ស្រាប់​តាំង​ពី​មុន​ការ​ឆ្លង​បាក់​តេរី​នោះ​មាន​ដូច​ជា​ជំងឺ​ឈឺ​សន្លាក់​ (ដោយ​សារ​លើស​អាស៊ីដ​អ៊ុយ​រិច), លើស​សម្ពាធ​ឈាម និង​ប្រព័ន្ធ​ការ​ពារ​ខ្លួន​ចុះ​ខ្សោយ​។ កត្តា​ទាំង​នេះ​​​ធ្វើ​ឱ្យ​ស្ថាន​ភាព​ជំងឺ​​ថ្មី​របស់​គាត់​​ដោយ​សារ​បាក់​តេរី​ឆ្លង​នេះ​កាន់​តែ​ចុះ​ដុន​ដាប​​យ៉ាង​ឆាប់​រហ័ស​។ គាត់​ចាប់​ផ្ដើម​មាន​បញ្ហា​ផ្លូវ​ដង្ហើម​, សម្ពាធ​ឈាម​ធ្លាក់​ចុះ​ និង​មុខ​ងារ​តម្រង​នោម​ថយ​ចុះ​។ ដូច​នេះ គ្រូ​ពេទ្យ​ត្រូវ​ដាក់​បំពង់​អុក​ស៊ី​ហ្សែន​, ចាក់​ថ្នាំ​ និង​ប្រើ​ម៉ាស៊ីន​ចម្រោះ​ជាតិ​ពុល​ពី​ក្នុង​ឈាម​។

លទ្ធ​ផល​ពិសោធ​ឈាម​បង្ហាញ​ថា​គាត់​បាន​ឆ្លង​បាក់​តេរី​ឈ្មោះ​វី​ប្រ៊ីយ៉ូ វុល​នី​ហ្វ៊ី​គូស (Vibrio vulnificus) ដែល​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​ ហើយ​រីក​ដុះ​ដាល​ខ្លាំង​នៅ​រដូវ​ក្ដៅ​។ ថ្វី​ដ្បិត​វា​ជា​ករណី​កម្រ​ ប៉ុន្តែ​បើ​វា​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​របស់​មនុស្ស​​វា​វិវត្ត​លឿន​ណាស់​។ ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​​​ប៉ុណ្ណោះ វា​​ឆ្លង​ចូល​ដល់​ខួរ​ក្បាល​, ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង​ និង​បណ្ដាល​ឱ្យ​ស្លាប់​បើ​គ្មាន​ការ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ទេ​។​​ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​វៀតណាម​អ៊ិច​ប្រែស (Vietnam Express)​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ