ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​សុខភាព​ពិភពលោក​កំពុង​ជួយ​យ៉ាង​សកម្ម​ផ្នែក​សម្ភារៈ ​និង​ថ្នាំសង្កូវ​ដល់​ជនភៀសសឹក​កំពុង​បន្ត​ស្នាក់​នៅ​ក្នុង​ជំរំ

1 ម៉ោង មុន

ខេត្តឧត្តរមានជ័យ ៖ លោក Pascal Ringwald អ្នកសម្របសម្រួល​កម្មវិធី​ជំងឺគ្រុនចាញ់​សកល​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា លោក​កំពុងធ្វើការ​យ៉ាង​សកម្ម​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ក្នុង​ការ​ផ្តល់​នូវ​សម្ភារៈ…

ខេត្តឧត្តរមានជ័យ ៖ លោក Pascal Ringwald អ្នកសម្របសម្រួល​កម្មវិធី​ជំងឺគ្រុនចាញ់​សកល​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា លោក​កំពុងធ្វើការ​យ៉ាង​សកម្ម​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ក្នុង​ការ​ផ្តល់​នូវ​សម្ភារៈ និង​ថ្នាំសង្កូវ​មួយ​ចំនួន​សម្រាប់​ចែក​បន្ត​ដល់​ពលរដ្ឋ​ភៀស​សឹក ដែល​កំពុង​បន្ត​ស្នាក់​នៅ​ក្នុង​ជំរំ ។

លោក​បាន​ថ្លែង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ស្ថានភាព​របស់​ពលរដ្ឋ​ភៀស​សឹក នៅ​ជំរំ​ភៀស​សឹក ស្ថិត​នៅ​វត្ត​ថ្មកំបោរ ភូមិ​ពោធិ៍​ចាស់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​បាន​ផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ ។

ជាមួយ​គ្នា​នេះ អ្នកសម្របសម្រួល​កម្មវិធី​ជំងឺគ្រុនចាញ់​សកល នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​អនុ​វត្តបទ​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា និង​ថៃ ជា​រៀង​រហូត​ផង​ដែរ ។

សូម​រម្លឹក​ជូន​ថា កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥ គណៈប្រតិភូ​ជាន់ខ្ពស់​តំណាង​ឱ្យ​ស្ថានទូត​ចំនួន​១១​ប្រទេស និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​(UN)​ចំនួន​១៥​ស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ជំរំ​ជនភៀសសឹក នៅ​ខេត្តឧត្តរមានជ័យ និង​ខេត្តសៀមរាប ។

ទន្ទឹម​នេះ លោក Pascal Ringwald អ្នកសម្របសម្រួល​កម្មវិធី​ជំងឺគ្រុនចាញ់​សកល នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ទៅ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង ដើម្បី​ដឹង​ពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ជំរំ ភៀស​សឹក ដែល​ក្នុង​នោះ​ជំរំ​ជនភៀសសឹក​ក្នុង​ខេត្តសៀមរាប​ចំនួន​៤​ទីតាំង​, ជំរំ​ជនភៀសសឹក​នៅ​ខេត្តព្រះវិហារ​ចំនួន​១​ទីតាំង​, ជំរំ​ជនភៀសសឹក​នៅ​ខេត្តឧត្តរមានជ័យ​ចំនួន​១​ទីតាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ