ពលករធ្វើការនៅថៃជាង២ពាន់នាក់ បានវិលត្រឡប់មកខេត្តកំពង់ឆ្នាំងវិញ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ លោក ហ៊ូ ប៊ុនថន ប្រធានច្រកចេញចូលរដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់អោយដឹងថា គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ…
ខេត្តកំពង់ឆ្នាំង ៖ លោក ហ៊ូ ប៊ុនថន ប្រធានច្រកចេញចូលរដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់អោយដឹងថា គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ…
ខេត្តកំពង់ឆ្នាំង ៖ លោក ហ៊ូ ប៊ុនថន ប្រធានច្រកចេញចូលរដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់អោយដឹងថា គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ ពលករដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកស្រុកកំណើតវិញក្នុងខេត្តកំពង់ឆ្នាំង មានចំនួន២,៤៨៤នាក់ ក្នុងនោះស្រី១,០៦៥នាក់ ស្មើនឹង៦០ភាគរយ ក្នុងចំណោមពលករចំណាកស្រុកសរុបចំនួន៤,៣៤៩ នាក់។
លោក ហ៊ូ ប៊ុនថន បន្ថែមថាក្រោមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងយកចិត្តទុកដាក់ពី ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារបច្ចេញរថយន្តរដ្ឋបាល ជាច្រើនគ្រឿង ទៅទទួលពលករមកវិញនៅព្រំប្រទល់ជាយដែន មកដល់គោលដៅសាលាខេត្ត និងបន្តជូនពលករទៅភូមិឋានកំណើត ដោយសុវត្ថិភាព។ រាល់ពលករចំណាកស្រុកដែលបានមកដល់សាលាខេត្តកំពង់ឆ្នាំងក៏បានអាជ្ញាធរខេត្តរៀបចំទទួលបាយទឹកមុននឹងបញ្ជូនទៅលំនៅឋានបន្ត។
គួរបញ្ជាក់ថា ពលករដែលចំណាកស្រុកនៅប្រទេសថៃមានច្រកពីរ ក្នុងនោះទី១/ ច្រកប៉ៃលិន ប៉ោយប៉ែត និងទី២/ ច្រកដូង ឬក៏ច្រកឡែម ចំពោះថ្ងៃនេះដោយសារច្រកប៉ៃលិន មានចំនួនពលករតិច ដូច្នេះក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបំផ្លាស់ទី មកទទួលពលករនៅច្រកដូង វិញ ៕
ចែករំលែកព័តមាននេះ