ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​នៅ​បារាំង​អាច​ទប់​ស្កាត់​បាន​ហើយ​ទោះ​បី​មិន​ទាន់​រលត់​ទាំង​ស្រុង

1 ម៉ោង មុន

ទី​ក្រុង​ប៉ារីស៖ ​​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​​​មិន​ធ្លាប់​មាន​នៅ​ប្រទេស​បារាំង​នា​រយៈ​ពេល​រាប់​ទស​វត្ស​ចុង​ក្រោយ​នេះ​​នៅ​ទី​បំផុត​អាច​គ្រប់​គ្រង​បាន​ហើយ​។ ប៉ុន្តែ​ទម្រាំ​ទប់​ស្កាត់​បាន​ ភ្លើង​បាន​សម្លាប់​មនុស្ស​​ម្នាក់, ​ដុត​បំផ្លាញ​ព្រៃ​ឈើ​រាប់​ពាន់​ហិច​តារ​ និង​ដុត​បំផ្លាញ​ផ្ទះ​រាប់​សិប​ខ្នង​នៅ​ភាគ​ខាង​ត្បូង​។ អាជ្ញា​ធរ​ប្រើ​ប្រាស់​ភ្នាក់ងារ​ពន្លត់​អគ្គិ​ភ័យ​២​ពាន់​នាក់​នៅ​តំបន់​អូដ្ឋ (Aude) ​ភាគ​ខាង​ជើង​ប្រទេស​បារាំង​ដើម្បី​ទប់​ទល់​នឹង​ការ​ឆេះ​រាល​ដាល​ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អង្គារ​ និង​បណ្ដាល​ឱ្យ​​មនុស្ស​១៣​នាក់រង​របួស​​។​…

ទី​ក្រុង​ប៉ារីស៖ ​​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​​​មិន​ធ្លាប់​មាន​នៅ​ប្រទេស​បារាំង​នា​រយៈ​ពេល​រាប់​ទស​វត្ស​ចុង​ក្រោយ​នេះ​​នៅ​ទី​បំផុត​អាច​គ្រប់​គ្រង​បាន​ហើយ​។ ប៉ុន្តែ​ទម្រាំ​ទប់​ស្កាត់​បាន​ ភ្លើង​បាន​សម្លាប់​មនុស្ស​​ម្នាក់, ​ដុត​បំផ្លាញ​ព្រៃ​ឈើ​រាប់​ពាន់​ហិច​តារ​ និង​ដុត​បំផ្លាញ​ផ្ទះ​រាប់​សិប​ខ្នង​នៅ​ភាគ​ខាង​ត្បូង​។ អាជ្ញា​ធរ​ប្រើ​ប្រាស់​ភ្នាក់ងារ​ពន្លត់​អគ្គិ​ភ័យ​២​ពាន់​នាក់​នៅ​តំបន់​អូដ្ឋ (Aude) ​ភាគ​ខាង​ជើង​ប្រទេស​បារាំង​ដើម្បី​ទប់​ទល់​នឹង​ការ​ឆេះ​រាល​ដាល​ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អង្គារ​ និង​បណ្ដាល​ឱ្យ​​មនុស្ស​១៣​នាក់រង​របួស​​។​

អាជ្ញា​ធរ​អះ​អាង​ថា​​នេះ​ជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​​នៅ​ក្នុង​រយៈ​ពេល​យ៉ាង​តិច​៥០​ឆ្នាំ​ចុង​ក្រោយ​នៅ​ប្រទេស​បារំាង​ប៉ែក​ខាង​ជាប់​សមុទ្រ​មេឌីទែ​រ៉ាណេ។ អគ្គ​លេខា​ធិការ​តំបន់​អូដ្ឋ​ លោកស្រី​លូស៊ី​រ៉ូស (Lucie Roesch) ថ្លែង​ថា​ភ្លើង​ឆេះ​ព្រៃ​នេះ​អាច​ទប់​ស្កាត់​បាន​ហើយ​។ សេចក្ដី​ប្រកាស​នេះ​កើត​ឡើង​បន្ទាប់​ពី​អាជ្ញា​ធរ​នៅ​អេស្ប៉ាញ​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា​ភ្លើង​ឆេះ​ព្រៃ​ក្បែរ​ទី​ក្រុង​ទេស​ចរណ៍​តា​រី​ហ្វា (Tarifa) ក៏​ទប់​ស្កាត់​បាន​ដូច​គ្នា​។ ភ្លើង​ឆេះ​ព្រៃ​នេះ​បង្ខំ​ឱ្យ​មនុស្ស​ជម្លៀស​ខ្លួន​ជា​ច្រើន​នាក់​។​​

ក្រុម​អ្នក​ពន្លត់​អគ្គិ​ភ័យ​នៅ​តំបន់​អូដ្ឋ​ចាត់​ទុក​ថា​វា​ជា​កិច្ច​ការ​ធម្មតា​ទៅ​ហើយ​សម្រាប់​ពួក​គេ​។ គ្រាន់​តែ​ថា​លើក​នេះ​រាង​ហត់​នឿយ​ជាង​រាល់​ដង​។ ពួក​គេ​ត្រូវ​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ដើម្បី​ពន្លត់​ភ្លើង​ដែល​នៅ​សេស​សល់​។ ប្រធាន​ផ្នែក​ពន្លត់​អគ្គិ​ភ័យ​ប្រចាំ​តំបន់​អូដ្ឋ​ លោក​គ្រីស​ស្តូហ្វ​ ម៉ាក​នី (Christophe Magny) ប្រាប់​ថា​គោល​ដៅ​របស់​យើង​គឺ​ត្រូវ​ទប់​ស្កាត់​មិន​​ឱ្យភ្លើង​ឆេះ​រាល​ដាល​ត​ទៅ​ទៀត​​។

​កាល​ពី​យប់​មិញ ភ្លើង​រីក​រាល​ដាល​ដោយ​យឺត​ៗ​ឆ្ងាយ​ណាស់​បើ​ប្រៀប​ធៀប​នឹង​ពេល​ឆេះ​រាល​ដាល​ដំបូង​ៗ​។ កាល​នោះ ត្រឹម​តែ​រយៈ​ពេល​មួយ​ម៉ោង​ ភ្លើង​ដុត​បំផ្លាញ​ព្រៃ​អស់​​មួយ​ពាន់​ហិច​តារ​។ ឥឡូវ​នេះ​ អាកាស​ធាតុ​អំណោយ​ផល​គ្រាន់​បើ មិន​ដូច​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ​​ខ្យល់​បក់​ខ្លាំង​ និង​ដូរ​ទិស​ដៅ​ម្ដង​ទៅ​នេះ ម្ដង​ទៅ​នោះ​ដែល​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​រាល​ដាល​ទៅ​គ្រប់​ជ្រុង​ទាំង​អស់​។

ទោះ​បី​ទប់​ស្កាត់​បាន​ក៏​ដោយ​ អាជ្ញា​ធរ​ត្រូវ​ការ​ពេល​ជា​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​ដើម្បី​ប្រកាស​ថា​ភ្លើង​ឆេះ​ព្រៃ​លើក​នេះ​អាច​ពន្លត់​បាន​ទាំង​ស្រុង​។ នេះ​បើ​យោង​តាម​លោក​គ្រីស​ត្យង់​ ពូហ្សេ (Christian Pouget) ជា​ប្រធាន​ខុទ្ទ​កាល័យ​ប្រចាំ​តំបន់​អូដ្ឋ​។ លោក​ថ្លែង​ថា​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។ ​ជន​រង​គ្រោះ​ដែល​ស្លាប់​ជា​ស្ត្រី​វ័យ​៦៥​ឆ្នាំ​ដែល​ស្ដាយ​ផ្ទះ​របស់​គាត់​ និង​មិន​ព្រម​ចាក​ចេញ​តាម​ការ​អំពាវ​នាវ​របស់​អាជ្ញា​ធរ​​ទេ​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ហ្វ្រង់​២៤ (France 24)៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ